ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប​អំពាវនាវ​ឲ្យ​មាន​ការ​ឯកភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ក៏ប៉ុន្តែ បញ្ចៀស​ការ​និយាយ​ពាក្យ​រ៉ូហ៊ីងយ៉ា


សម្តេច​ប៉ាប Francis ថ្លែង​ព្រះ​បន្ទូល​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ នៅ​ក្នុង​ក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧។
សម្តេច​ប៉ាប Francis ថ្លែង​ព្រះ​បន្ទូល​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ នៅ​ក្នុង​ក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧។

សម្តេច​ប៉ាប Francis ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឯកភាព​ខាង​សាសនា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​នោះ​ដែល​មិន​បាន​និយាយ​ចំៗ​ពី​ស្ថានភាព​ដ៏​លំបាក​របស់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ទេ។

ព្រះ​អង្គ​បាន​ប្រាប់​ពួក​អ្នក​ការ​ទូត​ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ​ថា «ការ​ខ្វែង​គំនិត​គ្នា​ខាង​សាសនា​មិន​មែន​ជា​ប្រភព​នៃការ​បែក​បាក់​ និង​ការ​មិន​ទុក​ចិត្ត​គ្នា​ទេ ក៏ប៉ុន្តែ ​ជា​កម្លាំង​មួយ​សម្រាប់​ការ​ឯកភាព ​ការ​អត់ឱន ​ការ​អនុគ្រោះ​ហើយ​នឹង​សម្រាប់​ការ​ស្ថាបនា​ប្រទេស​ដ៏​ឆ្លាត​វាងវៃ​មួយ‍»។

ព្រះអង្គ​បាន​បន្ទូល​បន្ថែម​ទៀត​ថា «អនាគត​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​តែ​មាន​សន្តិភាព ​សន្តិភាព​ដែល​ផ្អែក​លើ​ការ​គោរព​គ្នា​ប្រកប​ដោយ​សេចក្តីថ្លៃ​ថ្នូរ​ហើយ​នឹង​សិទ្ធិ​របស់​សមាជិក​ម្នាក់ៗ​នៅ​ក្នុង​សង្គម គោរព​ក្រុម​ជន​ជាតិ​ភាគ​តិច​និង​អត្តសញ្ញាណ​របស់​ពួកគេ ​គោរព​នីតិរដ្ឋ ​ហើយ​នឹង​គោរពសណ្តាប់​ធ្លាប់​តាម​បែប​ប្រជាធិបតេយ្យ​ដែលជួយ​ធ្វើ​ឲ្យ​បុគ្គល​នីមួយៗ​ និង​ក្រុម​ជន​ជាតិ​ទាំងអស់​ផ្តល់​នូវ​ការ​រួម​វិភាគ​ទាន​ត្រឹមត្រូវ​តាម​ច្បាប់​ដល់​បុព្វហេតុ​រួម‍»។

ព្រះ​អង្គមាន​បន្ទូល​បន្ថែម​ទៀត​ថា «សាសនា​អាច​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​នៅ​ក្នុងការ​ព្យាបាល​របួស​ខាង​ស្មារតី ចិត្តសាស្ត្ររបស់​អ្នក​ដែល​ទទួល​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ដោយផ្អែក​លើ​គុណ​តម្លៃ​ដែល​ចាក់​ឬស​ដ៏​ជ្រាល​ជ្រៅ ​ពួកគេ​អាច​ជួយ​កម្ចាត់​ឬសគល់​នៃ​ជម្លោះ​នេះ ​ស្ថាបនា​ស្ពាន​សម្រាប់​ការ​សន្ទនា ​ស្វះស្វែង​រក​យុត្តិធម៌​សម្រាប់​អ្នក​ដែល​ទទួល​រងគ្រោះ​នេះ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG