ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Pompeo សង្ឃឹមថា​មាន​កិច្ច​ប្រជុំ​សន្តិភាព​ជាមួយ​នឹង​អាហ្វហ្គានីស្ថាន​ក្នុងខែកញ្ញា


លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Mike Pompeo បានមាន​ប្រសាសន៍​​ក្នុង​សន្និសីទកាសែត​មួយនៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថានកាលពីថ្ងៃទី​២៥​ ខែមិថុនា ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Mike Pompeo បានមាន​ប្រសាសន៍​​ក្នុង​សន្និសីទកាសែត​មួយនៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថានកាលពីថ្ងៃទី​២៥​ ខែមិថុនា ឆ្នាំ២០១៩។

កិច្ច​ចរចា​ជុំ​ថ្មី​មួយ​រវាង​ស.រ.អា.និង​តាលីបង់ បាន​ចាប់ផ្តើមធ្វើ​នៅ​ក្នុង​ប្រទេស​ Qatar កាល​ពី​ថ្ងៃ​សៅរ៍ នៅពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Mike Pompeo បានមាន​ប្រសាសន៍ថារដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ​សង្ឃឹម​ថា​នឹងមានកិច្ច​ព្រមព្រៀង​សន្តិភាព​អាហ្វហ្គានីស្ថាន​មួយនៅមុនថ្ងៃទី១ខែ​កញ្ញា។​

លោក Zabihullah Mujahid អ្នកនាំ​ពាក្យ​តាលីបង់ បាន​បញ្ជាក់​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មាន​ The Associated Press ថា​កិច្ចចរចា​គ្នា​បានចាប់ផ្តើម​ធ្វើ​ហើយ។​ ដោយ​បានកំណត់​ជា​ដំបូងថា​ធ្វើ​ការ​ចរចា​នេះ​នៅ​ពេល​ព្រឹក ភាគី​ទាំងពីរ​បាន​អង្គុយ​ធ្វើកិច្ច​ចរចាគ្នា​នៅពេល​រសៀលដែល​ជា​ការ​ចរចា​គ្នាលើកទី​៧​នៅក្នុង​ចំណោម​កិច្ចចរចាដោយ​ផ្ទាល់​មួយចំនួន​ដែល​បាន​ចាប់ផ្តើម​ធ្វើកាលពី​ឆ្នាំ​ទៅ​មិញ​នៅ​ក្រោយ​ការតែងតាំង​លោក Zalmay Khalilzad ជាប្រេសីត​សន្តិភាព​របស់​ស.រ.អា.។

ដូច​ជា​នៅ​ក្នុង​កិច្ច​ចរចា​លើកមុនៗដែររវាង​លោក​ Khalilzad និង​តាលីបង់ ការ​ផ្តោតការ​យក​ចិត្តទុកដាក់​នឹង​មានធ្វើទៅ​លើការ​ដក​ពួក​ទាហាន​ស.រ.អា.និង​ការ​ធានារ៉ាប់រង​របស់​តាលីបង់ ថា​បញ្ចៀស​ប្រទេសអាហ្វហ្គានីស្ថាន មិន​ឱ្យផ្តល់​កន្លែង​ស្នាក់អាស្រ័យ​ដល់​ពួក​ជន​សកម្មប្រយុទ្ធ​ដែល​អាច​បើក​ធ្វើការវាយ​ប្រហា​សាកល​បាន។​

ភាគី​ទាំងពីរ​បាននិយាយ​ថា​ពួកគេបានយល់អំពីការ​ដក​ថយនៃ​ពួក​ទាហាន​អាមេរិកាំង​និងអំពីការ​ធានារ៉ាប់រង​នេះ ក៏​ប៉ុន្តែនឹងមានការ​ធ្វើឱ្យ​សម្រេចអំពី​សេចក្តី​ល្អិតល្អន់​ផង​ដែរ។​

ទាំង​លោក Khalilzad និង​ទាំង​លោក Pompeo បាននិយាយ​ថា​កិច្ចព្រមព្រៀង​ជាមួយតាលីបង់នឹង​មានជាមួយ​កិច្ចព្រមព្រៀងអំពីការសន្ទនារវាងក្រុម​អាហ្វហ្គានីស្ថាន​ នានានិងអំពី​ការ​ឈប់បាញ់គ្នា​ជា​អចិន្ត្រៃយ៍​មួយផង​ដែរ៕

XS
SM
MD
LG