ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តីការ​បរទេស​អាមេរិក​៖ ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក​អាច​ដោះស្រាយ​ការខ្វែងគំនិត​ក្នុង​ស្មារតី​មិត្តភាព


រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (ខាងឆ្វេង) ជជែកជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar នៅក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (ខាងឆ្វេង) ជជែកជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar នៅក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

អ្នកការទូត​កំពូល​អាមេរិក​បាន​ធ្វើ​ការ​ចរចា​ជាមួយ​លោកស្រី S. Jaishankar រដ្ឋ​មន្រ្តី​ការបរទេស​ឥណ្ឌា ហើយ​បាន​ជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​ឥណ្ឌា​លោក ណារិន​ដ្រា ម៉ូឌី​ កាល​ពី​ថ្ងៃពុធ​ក្នុង​អំឡុង​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់រដ្ឋ​ធានី​ញូដេលីនៃ​ប្រទេស​ឥណ្ឌា។

​ដោយ​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការកាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ប្រទេសឥណ្ឌា ​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Mike Pompeo ​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ​ប្រទេស​ទាំង២ ​នឹង​ដោះស្រាយ​ការខ្វែងគំនិត​របស់​ប្រទេស​ទាំង​២ ស្តីពី​បញ្ហា​ពាណិជ្ជកម្ម​និង​បញ្ហា​ផ្សេង​ៗ​ទៀត «ក្នុង​ស្មារតី​មិត្ត​ភាព»។

អ្នកការទូត​កំពូល​អាមេរិក​បាន​ធ្វើ​ការ​ចរចា​ជាមួយ​លោក S. Jaishankar រដ្ឋ​មន្រ្តី​ការបរទេស​ឥណ្ឌា ហើយ​បាន​ជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​ឥណ្ឌា​លោក ណារិន​ដ្រា ម៉ូឌី​ កាល​ពី​ថ្ងៃពុធ​ក្នុង​អំឡុង​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់រដ្ឋ​ធានី​ញូដេលីនៃ​ប្រទេស​ឥណ្ឌា។

ការទាក់​ទង​កម្រិត​ខ្ពស់​លើក​ដំបូង​រវាង​ប្រទេស​ទាំង​២ចាប់​តាំង​ពី​លោកម៉ូឌី​បាន​ជាប់​ឆ្នោត​ម្តងទៀត ​កើត​មាន​ឡើង​នៅពេល​ដែល​ប្រទេស​ទាំង២ ពិនិត្យ​មើល​ទំនាក់​ទំនង​ដែល​ចំណងទាក់​ទង​យុទ្ធសាស្រ្ត​បាន​ត្រូវ​បង្កើន ក៏ប៉ុន្តែមានការតាន​តឹង​អំពីពន្ធគយ​ហើយ​នឹង​ផែនការ​របស់ឥណ្ឌា​ដើម្បីទិញប្រព័ន្ធអាវុធ​របស់​ប្រ​ទេស​រុស្ស៊ី​ដែល​បាននាំ​ឲ្យមាន​ការរង្កៀស​ចិត្តគ្នា​នេះ។​

ភាគីទាំង​២ ​បាន​សម្រួល​ការខ្វែងគំនិត​គ្នា​នេះ។​ ដោយហៅ​ប្រទេស​ទាំង២​ថា ជា​មិត្ត​ដែល​អាចជួយ​គ្នា​ទៅវិញ​ទៅមកនៅជុំវិញពិភពលោក លោករដ្ឋ​មន្រ្តីការ​បរ​ទេស​សហ​រដ្ឋ​អាមេរិក​ Pompeo ​បាន​ប្រាប់​ក្រុមអ្នក​យកព័ត៌មាន​ថា មិត្តភក្តិដ៏​អស្ចារ្ស​ត្រូវតែ​មាន​ការ​ខ្វែងគំនិត​គ្នា។ លោកស្រី​រដ្ឋ​មន្រ្តី​ការបរទេស​ឥណ្ឌាបាន​ថ្លែងថា «ប្រសិនបើអស់​លោក ​អ្នករកស៊ី​ជាមួយ​នរណា​ម្នាក់ លោក​អ្នកមិន​ត្រូវ​មាន​បញ្ហា​ពាណិជ្ជកម្ម​នោះ​ទេ»។

នៅពេល​ជាមួយ​គ្នា​នោះ​ដែរ ​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Pompeo បាន​បញ្ជាក់​ពីតម្រូវការ​ដើម្បី​ដោះស្រាយជម្លោះ​កើនឡើងស្តីពី​បញ្ហា​សេដ្ឋ​កិច្ច។ លោក​បាន​ប្រសាសន៍​ថា «សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​យើង​ស្វះ​ស្វែងរកទីផ្សារ​កាន់​ច្រើនឡើង​ហើយ​នឹង​ដក​ចេញ​ឧបសគ្គ​នានា»៕

XS
SM
MD
LG