ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តីការបរទេស​​អាមេរិក​លុប​ចោល​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ស្រីលង្កា


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ធ្វើសេចក្តីថ្លែងការណ៍នៅក្រសួងការបរទេស នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិកនឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង ​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៤ដល់​ថ្ងៃ​ទី ៣០​ ខែ​មិថុនា​នេះ ​ដើម្បី​ពង្រីក​ភាព​ជាដៃគូ​​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​ឥណ្ឌូ​​ប៉ា​ស៊ីហ្វិក។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo នឹងលុប​ចោល​ដំណើរ​បំ​ពេញ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ស្រីលង្កា​ក្នុង​អំឡុង​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​ពេល​ខាង​មុខ​របស់​លោក​ទៅកាន់​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក ​ដែល​រួមមាន​ការ​អម​ដំណើរ​ប្រ​ធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ​ទៅ​ចូល​រួម​ជំនួប​កំពូលរបស់​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំបង្អស់​ចំនួន​២០​ប្រទេស​របស់​ពិភព​លោក​ហើយថា​ G-20 ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋ​ធានីកូឡុំបូ​នៃ​ប្រទេស​ស្រីលង្កា ​បាន​លើក​ហេតុផល​ពីគម្រោង​ជាន់​គ្នា​ដែល​លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នោះ ​ដែល​កើត​មាន​ឡើង​ជិត ​២ខែ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​នៅ​ថ្ងៃ​បុណ្យប៉ាក​នៅ​ថ្ងៃ​អាទិត្យ​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​ ២៥០​នាក់​នៅឯសណ្ឋា​គារ​ និង​វិហារ​គ្រិស្តសាសនា។

ស្ថាន​ទូតអាមេរិកប្រាប់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «លោក​រដ្ឋមន្រ្តី​ការបរទេស Pompeo មាន​ការសោកស្តាយ​ដែល​ថា ​លោក​មិន​អាច​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋ​ធានី​កូឡុំបូ​នៅ​ពេល​នេះ។ លោកសង្ឃឹម​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស្រី​លង្កា​នៅពេលក្រោយ​ដើម្បីសង្កត់​ពីភាព​ជាដៃគូ​យ៉ាង​ខ្លាំង​របស់​យើង​ជាមួយ​ស្រី​លង្កា​ដែល​បាន​តាំង​ចិត្ត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ការរីក​លូត​លាស់​សេដ្ឋ​កិច្ច​ និង​តំបន់ឥណ្ឌូ​ប៉ាស៊ី​ហ្វិក​សេរី​និង​បើក​ចំហ»។

​អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិកនឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៤ដល់​ថ្ងៃ​ទី ៣០​ខែ​មិថុនា​នេះ ​ដើម្បី​ពង្រីក​ភាព​ជាដៃគូរបស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ា​ស៊ីហ្វិក។ បញ្ហា​ពាណិជ្ជកម្ម​និង​កូរ៉េខាង​ជើង​ស្ថិត​នៅ​របៀប​វារៈ​លើ​គេ​បង្អស់។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ទៅកាន់​រដ្ឋ​ធានី​ New Dehli កើត​មាន​ឡើង​បន្ទាប់​ពីការ​សម្រេច​របស់​ប្រធានា​ធិបតី​ត្រាំ​ដើម្បី​បញ្ចប់ភាព​អនុគ្រោះ​ពាណិជ្ជ​កម្ម​ដល់​ប្រទេស​ឥណ្ឌា​នៅពេល​ដែល​ជម្លោះ​យ៉ាង​ខ្លាំង​ពី​បញ្ហាការ​ការពារ​ទំនិញ​ក្នុង​ស្រុក៕

XS
SM
MD
LG