ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការិយាល័យ​បោះឆ្នោត​ប្រជាមតិ​នៅ​ក្រិក​បើក​នៅថ្ងៃ​អាទិត្យ​នេះ


ស្ត្រីម្នាក់​ធ្វើការ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​នៅ​ក្រុង​ Athens ប្រទេសក្រិក នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ​យ៉ាង​សំខាន់​មួយ​ នៅ​ថ្ងៃ​ទី០៥ ខែ​កក្កដា ឆ្នាំ​២០១៥។

ការិយាល័យ​បោះឆ្នោត​ប្រជាមតិ​នៅ​ប្រទេស​ក្រិក​បើក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ តែ​គេ​នៅ​មិន​ទាន់​ចាស់ទេ​ថា ​តើ​ជនជាតិ​ក្រិក​នឹង​បោះឆ្នោត​គាំទ្រ​ការ​កាត់​បន្ថយ​ចំណាយ​ដើម្បី​ទទួល​បាន​ការ​ផ្តល់​ប្រាក់​សង្គ្រោះ​ពី​អឺរ៉ុប ឬ​បោះឆ្នោត​បដិសេធ​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប និង​ប្រថុយ​ចាកចេញ​ពីក្រុម​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ​ឬ​ទេ។

ការ​ស្ទង់​មតិ​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ​បង្ហាញសំឡេង​ឆ្នោត​ប្រកិត​គ្នា​ ដែល​គេពិបាក​ទស្សន៍ទាយ។ ​លោក​នាយករដ្ឋមន្ត្រី​ ​Alexis Tsipras ​នៃ​ប្រទេស​ក្រិក​បាន​ជំរុញ​ឲ្យ​អ្នក​បោះឆ្នោត​បដិសេធ​លក្ខខណ្ឌ​ ដែល​រួមមាន​ការ​បន្ថែម​ពន្ធ ​និង​ការ​កាត់​បន្ថយ​ចំណាយ។ ​

លោក​និយាយ​ថា ​គ្មានសំឡេង​ឆ្នោត​ណា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ក្រិក​មាន​ឱកាស​ល្អ​ជាង​ក្នុង​ការ​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​សហភាព​អឺរ៉ុប​ទេ។ ​បន្ទាប់​ពីលោក​បាន​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ​ លោក Tsipras ​និយាយ​ថា ​គ្មាន​អ្នក​ណាម្នាក់​អាច​មិន​អើពើ​នឹង​សារ​អំពី​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រជាជន​ទេ៕​


XS
SM
MD
LG