ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ និង​លោកស្រី​គ្លីនតុន​នៅ​រក្សា​ឋានៈ​ភាព​ជា​បុរស​និង​ស្ត្រី​ដែល​មានការ​គោរព​បំផុត​របស់​ពិភពលោក


លោក​ បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​សម្រាប់​បេក្ខជន​ប្រធានាធិបតី​លោកស្រី Hillary Clinton នៅ​សាកលវិទ្យាល័យ North Carolina នៅ​ក្នុងក្រុង Chapel Hill កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក​ បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​សម្រាប់​បេក្ខជន​ប្រធានាធិបតី​លោកស្រី Hillary Clinton នៅ​សាកលវិទ្យាល័យ North Carolina នៅ​ក្នុងក្រុង Chapel Hill កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។

អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​បារ៉ាក់ ​អូបាម៉ា​ និង​លោកស្រី​ហ៊ីឡារី គ្លីនតុន​អតីត​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែជា​បុរស​និង​ស្ត្រី​ដែល​ទទួល​បានការ​កោត​សរសើរដ៏​ខ្លាំ​បំផុត​របស់​ពិភពលោក​នៅ​ក្នុង​ចំណោមប្រជា​ពលរដ្ឋ​អាមេរិកាំង ​នេះ​យោង​តាម​ការ​ស្ទង់​មតិ​ថ្មីមួយ​ដោយ​អង្គការ Gallup។

ការ​ស្ទង់​មតិ​បាន​រក​ឃើញ​ថា ​លោក​អូបាម៉ា ​និង​លោកស្រី​គ្លីនតុន​បាន​រក្សា​ឋានៈ​ភាព​ដែល​មានការ​គោរព​យ៉ាង​ខ្លាំង​បំផុត​សម្រាប់​រយៈ​ពេល​១០​ឆ្នាំ​កន្លងមកនេះ ​ដោយ​ប្រៀបធៀប​ទៅ​នឹង​ប្រធានាធិបតី​ត្រាំ​មាន​តែ១៤​ភាគរយ​ដែល​ស្ថិត​នៅ​ក្នុង​លំដាប់​ទី២។

លោកស្រី​គ្លីនតុន​ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ដែរ​នោះ បាន​ឈ្នះ​លោក​ជំទាវ Michael Obama ​ដោយ​សំឡេង​ឆ្នោត​៩ភាគរយ​និង៧ភាគរយ។

​នេះ​ជា​រយៈ​ពេល​១៦​ឆ្នាំ​ជាប់ៗ​គ្នា​ដែល​ការ​ស្ទង់មតិ​នោះ​បាន​បង្ហាញ​ថា ​លោកស្រី​គ្លីនតុន​ជា​ស្ត្រី​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ដ៏​ខ្លាំង​បំផុត។​ នេះ​ក៏​ជា​លើក​ទី២២​ដែល​លោកស្រី​គ្លីនតុន​បាន​ទទួល​ការ​សរសើរ​បែប​នេះ​ជាង​ឥស្សរជន​ផ្សេងៗ​ទៀត ​ដោយ​អតីត​ស្ត្រី​ទី១ Eleanor Roosevelt ​បាន​ស្ថិត​នៅ​ក្នុង​លំដាប់​ទី២​ដោយឈ្នះ​អតីត​ស្ត្រី​ទី១ចំនួន​១៣​នាក់​ទៀត។

លោក​អូបាម៉ា​បាន​ទទួល​កិត្តិយស​ជា​បុរស​ដែល​បាន​ទទួល​ការ​កោត​សរសើរ​បំផុត​ចំនួន១០​ដង​ ​ដោយ​ស្ថិត​នៅ​លំដាប់​ទី២​បន្ទាប់​ពី​អតីត​ប្រធានា​ធិបតី Dwight Eisenhower ​ដែល​បាន​ទទួល​ការ​កោត​សរសើរ​បំផុត​ចំនួន១២​ដង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កិត្តិស័ព្ទ​នៅពេល​ថ្មី​ៗ​នេះ​របស់​លោកស្រី​គ្លីនតុន​និង​លោក​អូបាម៉ា​មិន​ខ្លាំង​ដូច​ដែល​ពួក​អស់​លោក​បាន​ទទួល​កាល​ពី​ឆ្នាំ​មុនៗ​ទេ៕

XS
SM
MD
LG