ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកកជន​ប៉ូឡូញ​ស្នើ​រុស្ស៊ី​និង​បស្ចិម​ប្រទេស​ឲ្យ​សហការ​គ្នា​លើ​បញ្ហា​ប្រទេស​បេឡារុស


សកម្មជនបក្សប្រឆាំងលោក Nina Baginskaya អាយុ ៧៣ឆ្នាំ ប្រតាយប្រតាប់គ្នាជាមួយប៉ូលិស អំឡុងពេលបាតុកម្មដោយក្រុមអ្នកគាំទ្របក្សប្រឆាំងនៅក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
សកម្មជនបក្សប្រឆាំងលោក Nina Baginskaya អាយុ ៧៣ឆ្នាំ ប្រតាយប្រតាប់គ្នាជាមួយប៉ូលិស អំឡុងពេលបាតុកម្មដោយក្រុមអ្នកគាំទ្របក្សប្រឆាំងនៅក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

មន្ត្រី​ការទូត​កំពូល​របស់​ប្រទេស​ប៉ូឡូញ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក អំពាវនាវ​ដល់​ប្រទេស​រុស្ស៊ី​ឲ្យ​បញ្ជៀស​កុំ​ឲ្យ​មាន​ចំណាត់ការ​ឯកតោភាគី​ណាមួយ​ដើម្បី​បញ្ចប់​រលក​បាតុកម្ម​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Alexander Lukashenko នៃ​ប្រទេស​បេឡារុស ដោយ​បាន​និយាយ​ថា វិបត្តិ​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​បាន​ល្អបំផុត​ដោយ​កិច្ច​ប្រឹងប្រែង​រួមគ្នា​របស់​សហគមន៍​អន្តរជាតិ។

នៅ​ពេល VOA សួរ​ថា​តើ​នៅ​ក្រោម​កាលៈទេសៈ​អ្វី​ដែល​គិត​ថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​អាច​ប្រើ​កម្លាំង​យោធា​ដើម្បី​គាំទ្រ​លោក Lukashenko ដែល​ពេលខ្លះ​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នោះ លោក Piotr Wilczek ឯកអគ្គរដ្ឋទូត​ប៉ូឡូញ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និយាយ​ថា៖ «យើង​អាច​ធ្វើ​ឲ្យ​ច្បាស់​ថា ប្រទេស​រុស្ស៊ី​ពិចារណា​អំពី​សេនារីយ៉ូ​ផ្សេង​នៅ​ក្នុង​ប្រទេស​បេឡារុស»។

លោក​ឯកអគ្គរដ្ឋទូត​បាន​មាន​ប្រសាសន៍​ថា៖ «យើង​សង្ឃឹម​ថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ចូលរួម​ជាមួយ​កិច្ច​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ដោយ​សន្តិវិធី ដែល​ក្នុង​នោះ​មាន​ទាំង​ដំណើរការ​តាម​រយៈ​អង្គការ​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ទ្វីប​អឺរ៉ុប ឬ OSCE ផង​ដែរ ហើយ​យើង​សង្ឃឹម​ថា រុស្ស៊ី​នឹង​មិន​ពិចារណា​ប្រើ​វិធានការ​ដោយ​ឯកតោភាគី​នោះ​ទេ»។

លោក​បាន​បន្ត​ទៀត​ថា៖ «ទោះជាយ៉ាងណាក៏ដោយ គោលដៅ​រយៈពេល​យូរ​របស់​បណ្តា​បស្ចិម​ប្រទេស​មាន​ភាព​ខុសគ្នា​ជាមួយ​នឹង​គោលដៅ​រយៈពេល​យូរ​របស់​ប្រ ទេស​រុស្ស៊ី​ចំពោះ​ប្រទេស​បេឡារុស»។

ពលរដ្ឋ​បេឡារុស​រាប់ពាន់​នាក់​បាន​ចេញ​មក​ធ្វើការតវ៉ា​ប្រឆាំង​ជា​រៀងរាល់​ថ្ងៃ បន្ទាប់​ពី​លោក Lukashenko បាន​កាន់​អំណាច​ជា​បន្ត ក្រោយពី​ឈ្នះ​ការបោះឆ្នោត ដែល​មនុស្ស​ជាច្រើន​ជឿ​ថា ជា​ការ​បោះឆ្នោត​ដែល​មាន​ការ​លួចបន្លំ​កាល​ពី​ថ្ងៃ​ទី ៩ ខែ​សីហា​កន្លង​ទៅ​នេះ។

ក្នុង​ករណី​តវ៉ា​ជាច្រើន បាតុករ​បាន​ប្រឈម​ជាមួយ​ប៉ូលិស​ដែល​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក គ្រាប់បែក​ផ្សែង និង​ការ​វាយដំ។ មនុស្ស​ប្រហែល ២ សែន​នាក់ បាន​ដើរក្បួន​តវ៉ា​នៅ​ក្នុង​រដ្ឋធានី Minsk នៅ​រាល់​ថ្ងៃ​អាទិត្យ​អស់​រយៈពេល ២ សប្ដាហ៍​មក​ហើយ៕

XS
SM
MD
LG