ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលីស​បាញ់​បុរស​ម្នាក់​ក្នុងការ​ប៉ះ​ទង្គិច​ក្រៅ​មួយ​ផ្សេងពី​បាតុកម្ម​រំឭក​ខួប​នៅទីក្រុង​ Ferguson


ប៉ូលីស​ល្បាត​ការពារ​ ខណៈ​បាតុករ​ដើរ​ក្បួន​នៅលើ​ផ្លូវ​ West Florissant Avenue​ ក្នុង​ទី​ក្រុង Ferguson​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា​ ឆ្នាំ​២០១៥។
ប៉ូលីស​ល្បាត​ការពារ​ ខណៈ​បាតុករ​ដើរ​ក្បួន​នៅលើ​ផ្លូវ​ West Florissant Avenue​ ក្នុង​ទី​ក្រុង Ferguson​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា​ ឆ្នាំ​២០១៥។

ក្រុម​ប៉ូលីសនៅ​ក្នុង​ទីក្រុង​ Ferguson ​រដ្ឋ​ Missouri ​នៃ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​បុរស​ម្នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្រោយ​ពី​ត្រូវ​បាន​ប៉ូលីស​បាញ់ នៅ​ក្នុង​ការ​បាញ់កាំភ្លើង​ត​ទល់​គ្នា​មួយ ក្រៅពី​ការដើរ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធិ​មួយ​ ដើម្បី​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​យុវជន​ជំទង់​ស្បែក​ខ្មៅ​គ្មាន​អាវុធ​ម្នាក់​ដោយ​ប៉ូលីស​ស្បែក​ស​ម្នាក់។

លោក John Belmar ប្រធាន​ប៉ូលីស​សង្កាត់​ St. Louis បាន​និយាយ​ថា​ ក្រុម​អ្នក​ស៊ើប​អង្កេត​ស្លៀក​សម្លៀក​បំពាក់​ធម្មតា​បាន​តាម​ឃ្លាំ​មើល​បុរស​ម្នាក់ ​ដែល​ពួក​គេ​បារម្ភ​ថា​មាន​អាវុធ​ ហើយ​ថា​បន្ទាប់​មក​បុរស​នេះ​មាន​ទាក់ទិន​នឹង​ការបាញ់​កាំភ្លើង​៤០​ឬ​៥០​គ្រាប់​រវាង​មនុស្ស​ពីរ​ក្រុម ​នៅ​មុន​ពេល​គាត់​បាញ់​កាំភ្លើង​ជា​ច្រើន​ដង​ដាក់​ឡាន​ប៉ូលិស​គ្មាន​សញ្ញា​មួយ​គ្រឿង​។

​ប្រធាន​ប៉ូលីស​រូប​នេះ​បាន​និយាយ​ថា​អ្នក​ស៊ើប​អង្កេត​ទាំង​បួន​នាក់​នោះ​ក៏​បាន​បាញ់​តវិញ​ហើយ​បុរស​នោះ​ក៏​ដួល។

កាសែត​ St. Louis Post-Dispatch បាន​រាយការណ៍​ថា ​ឳពុក​បុរស​នេះ​បាន​ប្រាប់​ថា​បុរស​នេះ​មាន​ឈ្មោះ​ Tyrone Harris, Jr. ​អាយុ​១៨ឆ្នាំ​ ហើយ​ថា​បុរស​នេះ​ជា​មិត្តភ័ក្តិ «ជិត​ស្និទ្ធ»​ របស់​ Michael Brown​ ជា​ជំទង់​១៨ឆ្នាំ​ដែលត្រូវ​បាន​បាញ់​ស្លាប់​ដោយ​ប៉ូលិស​ក្នុង​ក្រុង​ Ferguson កាល​ពី​ឆ្នាំ​ទៅ​មិញ។​

លោក​ Belmar បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​មួយ​ថា ​ការ​រាល​ដាល​នៃ​អំពើ​ហិង្សា​ជា «ឧបសគ្គ​មួយ​ដល់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន» ​ដោយ​លោក​បាន​គូស​បញ្ជាក់​ថា ​ការ​បាញ់​កាំភ្លើង​នេះ​គ្មាន​ទាក់​ទិន​ជា​មួយ​ក្រុម​ជន​ដែល​ធ្វើ​បាតុកម្ម​ទេ៕

XS
SM
MD
LG