ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​មិន​​ស៊ីសង្វាក់​គ្នា​នៃ​ការ​ប្រើប្រាស់​​ប៉ូលិស​ស.រ.អា.​ត្រូវ​ចាត់​ទុក​ជា​កំហុស


រូបថតឯសារ៖ ក្រុម​ប៉ូលិស និង​អ្នក​តវ៉ា​ប្រឈមមុខ​ដាក់​គ្នា​នៅ​ខាង​ក្រៅ​មន្ទីរប៉ូលិស​ ក្នុង​ក្រុង​ Ferguson​ កាលពីខែ​មីនា ឆ្នាំ២០១៥។
រូបថតឯសារ៖ ក្រុម​ប៉ូលិស និង​អ្នក​តវ៉ា​ប្រឈមមុខ​ដាក់​គ្នា​នៅ​ខាង​ក្រៅ​មន្ទីរប៉ូលិស​ ក្នុង​ក្រុង​ Ferguson​ កាលពីខែ​មីនា ឆ្នាំ២០១៥។

នាយិកា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ហ្វឹកហ្វឺន​ផ្នែក​យុត្តិធម៌​ព្រហ្មទណ្ឌ​នៃ​រដ្ឋ​ Washington ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Washington State Criminal Training Commission និយាយ​ថា ​«ការ​ទុកចិត្ត​របស់​សាធារណជន​លើពួក​ប៉ូលិស​អាមេរិកាំង​បាន​រង្គោះរង្គើ»។

នៅ​ក្នុង​សវនាការ​មួយ​នៃ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​តុលាការ​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​កាល​ពី​ថ្ងៃ​អង្គារ​អំពី​«យុទ្ធសាស្ត្រ​របស់​ប៉ូលិស​សម្រាប់​សតវត្សរ៍​ទី២១» លោក​ស្រី​ Sue Rahr ​បាន​និយាយ​ថា ​ការ​ដែល​នាំ​ឲ្យ​មាន​ការ​និយាយ​ទូទាំង​ប្រទេស​អំពី​វប្បធម៌​និង​ការ​អនុវត្ត​នៃ​ការ​ប្រើប្រាស់​ប៉ូលិស​ គឺ​បណ្តាល​មក​ពី​ការ​បាញ់​កាំភ្លើងនៅ​ក្រុង​ Ferguson រដ្ឋ​ Missouri កាល​ពី​រដូវ​ក្តៅមុន​និង​ដោយសារ​ការ​ផ្សព្វផ្សាយវីដេអូ​គួរ​ឲ្យ​រំខាន​រៀងរាល់​ពីរ​បី​សប្តាហ៍។

លោកស្រី Rahr បាន​និយាយ​ថា​ គ្មាន​ការ​ពណ៌នា​ណាមួយ​អំពី​វប្បធម៌​ពួក​ប៉ូលិស​អាមេរិកាំងទេ។ ​លោកស្រី​បាន​ថ្លែង​ថា ​មាន​មន្ទីរ​ប៉ូលិស​១៨.០០០​ដែល​មន្ទីរ​នីមួយៗ​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល​មូលដ្ឋាន​ចំនួន​១៨.០០០​កន្លែង។​

លោក David Clarke ​តម្រួត​ក្នុង​តំបន់​នៃ​ស្រុក​ Milwaukee រដ្ឋ ​Wisconsin បាន​និយាយ​ប្រាប់​គណៈកម្មាធិការ​នេះ​ថា ​ការ​ប្រើប្រាស់​កម្លាំង​របស់ពួក​ប៉ូលិស​គួរ​ត្រូវ​បាន​ពិនិត្យ​ពិច័យ​«ក្នុងន័យ​ដើម្បី​ទទួល​បានទិន្នន័យ​ពិត​ជាក់ស្តែង​និង​ក្នុង​កាលៈទេសៈ​ពិត​ប្រាកដ»៕

XS
SM
MD
LG