ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​កំណត់​អត្តសញ្ញាណ​របស់​ជនសង្ស័យ​រវាយប្រហារ​នៅ​ទីក្រុង​ឡុងដ៏ ហើយ​ក្រុម​រដ្ឋ​ឥស្លាម​អះអាង​ថា​ជា​ស្នាដៃ​របស់​ខ្លួន


ប៉ូលិស​ចាកចេញ​ផ្ទះ​ដែល​ជនឈ្មោះ Khalid Masood រស់នៅ​ នៅ​ក្នុង​ក្រុង Birmingham ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
ប៉ូលិស​ចាកចេញ​ផ្ទះ​ដែល​ជនឈ្មោះ Khalid Masood រស់នៅ​ នៅ​ក្នុង​ក្រុង Birmingham ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។

ប៉ូលិស​ទីក្រុង​ឡុងដ៏​បាន​កំណត់​អត្តសញ្ញាណ​ជន​ដែល​បាន​បើក​ការ​វាយប្រហារ​កាល​ពី​ថ្ងៃ​ពុធ ក្បែរ​សភា​អង់គ្លេស ថា​ឈ្មោះ Khalid Masood។

ជន Masood ដែល​មាន​កំណើត​នៅ​អង់គ្លេស​ និង​មាន​វ័យ​៥២​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ស្គាល់​ថា​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​ជាច្រើន​ដង ដោយ​រួម​ទាំង​ការកាត់​ទោស​លើ​ការ​រក្សា​អាវុធ​សម្រាប់​ធ្វើ​ការ​វាយប្រហារ​ផង​ដែរ។ ជន​នេះ​ត្រូវ​បាន​កាត់ទោស​លើក​ចុង​ក្រោយ​បង្អស់​កាល​ពី​ឆ្នាំ​២០០២ ចំពោះ​ការ​រក្សា​ទុក​កាំបិត​មួយ។

ប៉ុន្តែ​ជន Masoodនេះ​មិន​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​នោះ​ទេ។ Masood ដែល​ធ្លាប់​ប្តូរ​សាសនា ធ្លាប់​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គ្រូ​បង្ហាត់​យក​សាច់ដុំ​ម្នាក់។ Masood មាន​អាយុ​ចាស់​ជាង​អ្នក​វាយប្រហារ​របស់​ក្រុម​រដ្ឋឥស្លាម​នៅ​តាម​បណ្តា​ទីក្រុង​នានា​នៅ​អឺរ៉ុប​ក្នុង​ពេល​ថ្មីៗ​នេះ។ ​

នៅ​ក្នុង​អត្ថាធិប្បាយ​ទៅ​កាន់​សភា​អំពី​ការវាយប្រហារ​នេះ​កាល​ពី​លើក​មុន លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May បាន​ថ្លែង​ថា អ្នកវាយប្រហារ​រូប​នេះ​ធ្លាប់​ត្រូវ​បាន​ស៊ើបអង្កេត​ម្តង​រួច​ហើយ ដោយ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ MI-5 របស់​ប្រទេស​នេះ ពាក់ព័ន្ធ​នឹង​ការ​ព្រួយបារម្ភ​អំពី​អំពើ​ហិង្សា​ជ្រុល​និយម។ ប៉ុន្តែ​ក្រោយ​មក លោក​ស្រី​បាន​និយាយ​ថា ជន​នេះ​មិន​ស្ថិត​នៅ​ក្នុង​អ្វី​ដែល​លោកស្រី​បាន​ហៅ​ថា ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ក្នុងពេល​ថ្មីៗ​នេះ​ទេ ហើយ​ក៏​មិន​មាន​ការ​ស៊ើបអង្កេត​មុន​នេះ​ទៅ​លើ​ផែនការ ​ឬ​មូលហេតុ​នៃ​ការ​ធ្វើ​ការ​វាយប្រហារ​របស់​គេ​នោះ​ដែរ។​

ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ថា​ ការ​វាយប្រហារ​នេះ​ជា​ស្នាដៃ​របស់​ខ្លួន។ ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​អស់​ចំនួន​៣​នាក់​ ហើយ​បាន​បញ្ចប់​នៅ​ពេល​ដែល​មន្ត្រី​ប៉ូលិស​បាន​បាញ់​សម្លាប់​ជន​សង្ស័យ​រូប​នេះ៕

XS
SM
MD
LG