ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​​​ប្រកាស​ថា កុបកម្ម​បាន​កើត​ឡើង​ក្នុង​ក្រុង Portland ខណៈ​បាតុកម្ម​បន្ត​មាន


រូបឯកសារ៖ មន្រ្តី​ប៉ូលិស​ម្នាក់​នៅ​ទីក្រុង Portland រុញ​អ្នកតវ៉ា​ខណៈ​ដែល​ប៉ូលិស​ព្យាយាម​បំបែក​ហ្វូងមនុស្ស​នៅមុខ​ការិយាល័យ​ប៉ូលិស​ក្នុង​ស្រុក Multnomah នៅ​ព្រឹក​ព្រលឹម​ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២០ នៅទីក្រុង Portland រដ្ឋ​ Oregon។
រូបឯកសារ៖ មន្រ្តី​ប៉ូលិស​ម្នាក់​នៅ​ទីក្រុង Portland រុញ​អ្នកតវ៉ា​ខណៈ​ដែល​ប៉ូលិស​ព្យាយាម​បំបែក​ហ្វូងមនុស្ស​នៅមុខ​ការិយាល័យ​ប៉ូលិស​ក្នុង​ស្រុក Multnomah នៅ​ព្រឹក​ព្រលឹម​ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២០ នៅទីក្រុង Portland រដ្ឋ​ Oregon។

ប្រធាន​គណៈកម្មាការ​ស្រុក ​Multnomah លោក​ស្រី​ Deborah Kafoury បាន​និយាយ​ថា អគារ​របស់​សង្កាត់ Multnomah ត្រូវ​បាន​ក្រុមអ្នក​ប្រឆាំង​តវ៉ា​ដុត​និង​វាយ​បំផ្លាញ នេះ​បើការ​ផ្សាយ​របស់​សារព័ត៌មាន Oregonian/OregonLive។

មន្ត្រី​ប៉ូលិសនៅ​ទីក្រុង Portland រដ្ឋ Oregon ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ថា មាន​កុបកម្ម​បាន​កើត​ឡើងនៅ​ទី​ក្រុង​នេះ ​ខណៈពេលដែលមាន​បាតុកម្មប្រឆាំង​អយុត្តិធម៌​ខាង​ពូជ​សាសន៍ បន្ត​កើត​មាន​ឡើង​នៅ​ទីនោះ។

ប៉ូលិស​បាន​កំណត់​ការតវ៉ា​នោះថា ​ជាកុបកម្ម​ កាល​ពី​យប់​ថ្ងៃ​អង្គារ​ ដែល​បាន​កើត​ឡើង​នៅ​ខាង​ក្រៅ​អគារ​ស្រុក Multnomah ហើយ​បាន​បញ្ជា​ឲ្យ​មនុស្ស​ចាកចេញ​ពី​ទីនោះ។ អ្នក​ប្រឆាំង​តវ៉ា​ បាន​វាយ​កញ្ចក់​បង្អួច​នៅ​ជាន់​ទី​មួយហើយ​គប់​ដុំ​ភ្លើង​ចូល​ទៅ​ខាង​ក្នុង​អគារ​នោះ នេះ​បើតាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ប៉ូលិសនៃស្រុក​ Multnomah។​

ប្រធាន​គណៈកម្មាការ​ស្រុក ​Multnomah លោក​ស្រី​ Deborah Kafoury បាន​និយាយ​ថា អគារ​របស់​សង្កាត់ Multnomah ត្រូវ​បាន​ក្រុមអ្នក​ប្រឆាំង​តវ៉ា​ដុត​និង​វាយ​បំផ្លាញ នេះ​បើការ​ផ្សាយ​របស់​សារព័ត៌មាន Oregonian/OregonLive។ លោកស្រី​ថា មាន​ការ​ខូច​ខាតបន្ទប់​ធំនៅ​ជាន់ក្រោម​ដែល​ជា​កន្លែងចែក​ចាយឧបករណ៍​បរិក្ខារ​ប្រឆាំង​ជំងឺ​កូវីដ​១៩។ ​

អគារនេះ ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ពិធី​មង្គល​ការ​ និងសេវា​សង្គមផ្សេងៗ។​ លោក​ស្រី Kafoury​ ក៏​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ជំងឺ​កូវីដ​១៩ និង​ផ្តល់​កម្មវិធី​ផ្សេងៗទាក់​ទង​នឹង​រឿង​នេះ។​

បាតុកម្ម​តវ៉ា​ ដែល​ជា​រឿយៗក្លាយ​ជាអំពើ​ហិង្សា​នោះ បាន​ផ្ទុះ​ឡើង​នៅក្នុង​ទីក្រុង​ដ៏​ធំ​ជាងគេរបស់​រដ្ឋ Oregon នេះ ​អស់​រយៈពេល​ប្រមាណ​ជាង​២ខែ​មកហើយ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ការ​ស្លាប់របស់ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​លោក​ George Floyd ក្នុង​ពេលស្ថិតនៅ​ក្រោម​សមត្ថកិច្ច​ប៉ូលិស ​ក្នុង​ទីក្រុង ​Minneapolis កាលពី​ចុង​ខែ​ឧសភា។ ​

ប៉ូលិស​កាល​ពី​ថ្ងៃអង្គារ បាន​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ ដែល​បាន​វាយ​និង​ទាត់​ទៅ​លើ​បុរស​ម្នាក់​ឲ្យ​ដួល​លើ​ដី បន្ទាប់ពី​គាត់​ បាន​បើក​ឡាន​ប៉ះទង្គិច​នៅ​ផ្លូវ​ជិត​កន្លែង​ក្រុម​ប្រឆាំង​តវ៉ា​ កំពុង​ធ្វើ​បាតុកម្ម​នោះ៕

XS
SM
MD
LG