ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំណាច​​របស់​​ប៉ូលិស​និង​យោធា​ត្រូវបាន​គេ​មើល​ឃើញ​​កំពុង​​កើន​ឡើង ខណៈ​​មាន​​ចលាចល​ខាង​នយោបាយ​នៅ​វៀតណាម


រូបឯកសារ៖ ប្រធានាធិបតី​វៀតណាមលោក To Lam ថ្លែង​សុន្ទរកថា​ពេល​ស្បថ​ចូលកាន់តំណែង​ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​វៀតណាមលោក To Lam ថ្លែង​សុន្ទរកថា​ពេល​ស្បថ​ចូលកាន់តំណែង​ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ចលាចល​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​បង្កើន​អំណាច​របស់​ភាគី​ប៉ូលិស​និង​យោធា​របស់​គណបក្ស​កុម្មុយនីស្ត​វៀតណាម នៅពេល​ដែល​ក្រុមមន្ត្រី​ដែល​មាន​ប្រវត្តិ​ការងារ​លើ​ផ្នែក​ទាំង​នោះ​បាន​កើន​អសនៈ​នៅ​ក្នុងថ្នាក់​កំពូល​របស់​រដ្ឋាភិបាល។ នេះ​បើ​តាម​ពួក​អ្នក​ជំនាញ​ដែល​បាន​ប្រាប់វីអូអេ។

ក្រុម​សកម្មជន​និង​អ្នក​វិភាគ​ដែល​ត្រូវ​បាន​សម្ភាសបាន​ចង្អុល​បង្ហាញ​ដល់​លោក To Lam អតីត​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ ​ដែល​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា​ ថា​ជា​ឥស្សរជនកំពុង​រះឡើង​ ដែល​អាច​គំរាម​កំហែង​ដល់​ថ្នាក់ដឹកនាំ​រួម​របស់​គណបក្ស។

លោក Zachary Abuza អ្នក​ជំនាញ​ខាង​តំបន់​អាស៊ី​អាគ្នេយ៍​និង​ជា​សាស្ត្រាចារ្យ​នៅឯ​មហាវិទ្យាល័យ​ជាតិ​សង្គ្រាម ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​ពណ៌នា​លោក Lam ថា​ «មាន​មហិច្ឆិតា​ដ៏​ខ្លាំង» នៅ​ក្នុង​ការហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី ៣ ខែ​មិថុនា​ជាមួយ​វីអូអេ។

ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​លោក Lam បាន​ដឹកនាំ​កិច្ចផ្តួចផ្តើម​ដ៏​សំខាន់​មួយ​របស់​អគ្គលេខាធិការ​បក្ស​ លោក​ Nguyen Phu Trong ជា​អ្វី​ដែល​លោក Trong បាន​ហៅ​ថា ​«ឡកម្តៅកំពុង​ឆាបឆេះ» ដែលជា​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ។

លោក Abuza បាន​និយាយ​ទៀត​ថា៖ «លោក To Lam បាន​កាន់កាប់​យុទ្ធនាការ​ដើម្បី​ដក​គូប្រជែង​ពី​មួយ​ទៅមួយ​ជា​ប្រព័ន្ធ»។

ថ្នាក់​ដឹកនាំ​របស់​វៀតណាម​ត្រូវ​បាន​ផ្អែកលើ «សរសរស្តម្ភ៤» នៅឯ​រចនាសម្ព័ន្ធ​នយោបាយ​គឺ៖ អគ្គលេខា​បក្ស​ ប្រធានាធិបតី ​នាយក​រដ្ឋមន្ត្រី​និង​ប្រធាន​រដ្ឋសភា ដែល​ជា​អង្គការ​នីតិបញ្ញត្តិ​តែ​មួយ​គត់​របស់​ប្រទេស​នោះ។ ចាប់តាំង​ពី​ខែ​មករា ឆ្នាំ ២០២៣ មក ការស៊ើបអង្កេត​ប្រឆាំង​អំពើ​ពុករលួយ​បាន​នាំ​ឱ្យ​មាន​ការទម្លាក់​ប្រធានាធិបតីពីរ​រូប​និង​ប្រធាន​រដ្ឋសភា​ម្នាក់។

លោក​ស្រី Truong Thi Mai ជា​មន្ត្រី​កំពូល​ម្នាក់​ដែល​កាលពី​ពេលថ្មីៗបំផុត​នេះ​ចាកចេញ​ពី​តំណែង​របស់​លោក​ស្រី។ អតីត​ប្រធាន​គណៈកម្មាធិការ​ចាត់តាំង​មជ្ឈិម​និង​ជា​សមាជិក​អចិន្ត្រៃយ៍​របស់លេខាធិការដ្ឋាន​បក្ស​ជា​មេដឹកនាំ​លំដាប់​ទី ៥។ លោក​ស្រី​បាន​រងការចោទ​ប្រកាន់​ពី​ការរំលោភ​បទ​បញ្ជា​របស់​គណបក្ស​ហើយ​បាន​លាចេញ​ពី​តំណែង ​នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា។

អ្នក​វិភាគ​ម្នាក់​ដែល​បាន​សុំ​មិន​ប្រាប់​ឈ្មោះ​របស់​លោក​ដោយសារ​តែ​ការកើនឡើង​នូវ​ភាពមិន​ប្រាកដ​ប្រជា​ចំពោះ​គ្រោះថ្នាក់​ដ៏ខ្លាំង​នៃ​ការពិភាក្សា​អំពី​នយោបាយ​វៀតណា ម​បាន​ប្រាប់​វីអូអេ​កាលពី​ថ្ងៃទី ៤ ខែ​ឧសភា​ថា ​នយោបាយ​ច្របូក​ច្របល់​ជា​រឿង​ថ្មី​សម្រាប់​គណបក្ស។ លោក​បាន​បន្ថែម​ទៀត​ថា​ស្ថានភាព​នេះ​ជា​ការមិន​អាច​ទស្សន៍ទាយ​បាន​ ហើយ​នឹង​ទំនង​នៅតែមាន​ភាព​ផុយស្រួយ​រហូត​ដល់​សម័យ​ប្រជុំ​សភា​លើក​ក្រោយ​ក្នុង​ឆ្នាំ ២០២៦ នៅពេល​ដែល​មេដឹកនាំ​ថ្មី​មួយ​ត្រូវ​គេ​រំពឹង​ទទួល​តំណែង​ពី​លោក Trong។

លោក​បាន​និយាយ​ទៀត​ថា៖​ «ក្នុង​រយៈពេល ៦០ ឆ្នាំ​កន្លង​មក​នេះ ​មិន​មាន​មេដឹកនាំ​សរសរ​ស្តម្ភណា​ម្នាក់​បាន​ចុះចេញ​ពី​តំណែង​ហើយ​នៅ​ក្នុង​ ២ឆ្នាំ​គត់​ មាន​មេដឹកនាំ​សរសរស្តម្ភ​ ៤ ​នាក់​បាន​ចុះចេញ​ពី​តំណែង​ហើយ​បន្ទាប់មក​សមាជិក​អចិន្ត្រៃយ៍​ម្នាក់​របស់​លេខាធិការដ្ឋាន​ក៏​បាន​ចុះចេញពី​តំណែង។ ការណ៍​នេះ​ជា​ការមិន​អាច​ទស្សន៍ទាយ​បាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​កុម្មុយនីស្ត​វៀតណាម»។

អ្នក​វិភាគ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​លោក​បាន​និយាយ​ថា៖ «ស្ថានភាព​នៅពេល​ឥឡូនេះ​មាន​ភាពមិន​ទៀតទាត់​សម្រាប់​គណបក្ស​ខ្លួន​ឯង»។

លោក​និយាយ ដោយ​យោង​ដល់​អំណាច​ដែល​កំពុង​កើនឡើង​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ថា៖ «អំណាច​របស់​គណបក្ស​គឺលោក អ្នក​ត្រូវ​ត្រួតត្រា​អាវុធ​ដើម្បី​ត្រួតត្រា​គណបក្ស។ ក៏ប៉ុន្តែ ឥឡូវ​នេះ​ការណ៍​នេះ​ហាក់​ដូចជា​កាំភ្លើង​ប្រាកដ​ជា​បាន​ត្រួតត្រា​គណបក្ស»។

លោក​ស្រី Nguyen Ngoc Nhu Quynh ជា​សកម្មជន​វៀតណាម​ម្នាក់​ ដែល​កំពុង​រស់នៅ​ក្នុង​រដ្ឋ Texas សហរដ្ឋ​អាមេរិក​ ចាប់តាំង​ពី​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក ​នៅ​ឆ្នាំ ២០១៨ បាន​និយាយ​ពី​ការខ្វល់ខ្វាយ​ជាទូទៅ​ក្នុង​ចំណោម​អ្នក​ទាក់ទង​របស់​លោក​ស្រី​នៅ​ក្នុង​ប្រទេស​វៀត ណាម។

លោក​ស្រី​បាន​សរសេរ​មកវីអូអេ​តាម​សារ​តេឡេក្រាម​កាលពី​ថ្ងៃ​ទី ៨ ខែ​មិថុនាថា៖ «ខ្ញុំ​គិត​ថា​ មនុស្ស​គ្រប់​គ្នា​មាន​ការភ័យខ្លាច។ លោក To Lamនឹ ង​បន្ត​ត្រួតត្រា​ប្រទេស​នេះ​នៅក្រោម​របប​របស់​លោក​ផ្ទាល់»៕

ប្រែសម្រួល​ដោយ​លោក​ ជឹង ប៉ូជីន

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG