ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូឡូញ​ចរចា​ជាមួយ​ស.រ.អា​ក្នុង​ការ​ដាក់​អាវុធ​​ធុន​ធ្ងន់​នៅ​ខាង​ក្នុង​ព្រំដែន​របស់​​ខ្លួន


ប៉ូឡូញ​ចរចា​ជាមួយ​ស.រ.អា​ក្នុង​ការ​ដាក់​អាវុធ​​ធុន​ធ្ងន់​នៅ​ខាង​ក្នុង​ព្រំដែន​របស់​​ខ្លួន។
ប៉ូឡូញ​ចរចា​ជាមួយ​ស.រ.អា​ក្នុង​ការ​ដាក់​អាវុធ​​ធុន​ធ្ងន់​នៅ​ខាង​ក្នុង​ព្រំដែន​របស់​​ខ្លួន។

ប្រទេស​ប៉ូឡូញ​បាននិយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ខ្លួនកំពុង​ធ្វើការ​ចរចា​ជាមួយ​ស.រ.អា ​ដើម្បី​ដាក់​ជា​អចិន្ត្រៃយ៍​នូវ​អាវុធអាមេរិកាំង​ធុន​ធ្ងន់​នៅ​ខាង​ក្នុង​ព្រំដែន​របស់​ខ្លួន​ ជា​ផ្នែក​មួយ​នៃ​ផែនការ​មួយ​របស់​ស.រ.អា ​ដែល​កំពុង​ត្រូវ​ពិ​ចារណា​សម្រាប់​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប៉ែក​ខាង​កើតនៃ​ទ្វីបអឺរ៉ុប​ និង​នៅក្នុង​រដ្ឋ​ក្នុងតំបន់សមុទ្រ​បាល់ទិក​ ដើម្បី​ធ្វើ​ឲ្យ​រា​ដល់​លទ្ធភាព​នៃការ​ឈ្លានពាន​របស់​ប្រទេស​រុស្សី។​

ក្រសួង​ការពារ​ប្រទេស​ប៉ូឡូញបាន​និយាយ​ថា​ ផែនការ​នេះ​នឹង​អំពាវ​នាវ​ឱ្យ​ស.រ.អា​ដាក់​ពង្រាយ​កង​រថក្រោះ​ប្រយុទ្ធ​ និង​គ្រឿង​ឧបករណ៍​ឯទៀតៗ​នៅ​ក្នុង​ប្រទេសប៉ូឡូញ។​ លោក Tomasz Siemoniak រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ប៉ូឡូញបាន​និយាយ​ថា លោក​បានពិភាក្សាផែនការនេះ​ជាមួយ​ក្រុម​មន្ត្រី​យោធា​ស.រ.អា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ខែ​មុន​ ហើយ​លោក​បាន​ទទួល​ការ​ធានា​រ៉ាប់រង​ថា នឹង​មានសេចក្តី​សម្រេច​មួយក្នុង​ពេល​ឆាប់ៗនេះ។​

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃរដ្ឋាភិបាល​ក្រុង​វ៉ាសូវីបាន​មាន​ប្រសាសន៍​ថា «នេះ​ជា​ជំហាន​មួយ​ទៀត​ដើម្បី​បង្កើន​វត្តមាន​ស.រ.អា​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​នៅ​ក្នុង​តំបន់»។បើសំណើ​នេះ​មាន​ការ​យល់ព្រម​ពីលោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា AshtonCarterនិង​លោកប្រធានាធិបតី​បារ៉ាក់អូបាម៉ា​ ស.រ.អា​នឹង​រក្សាទុក​យានយន្ត​សម្រាប់​ប្រយុទ្ធ​ ហើយ​នឹង​តាំង​ទី​ទាហាន​៥ពាន់​នាក់​នៅក្នុង​ប្រទេស​ប៊ុលការីអេស្តូនី ឡាតវី លីទុយអានី រ៉ូម៉ានី ប៉ូឡូញ និង​ប្រហែល​នៅ​ក្នុង​ប្រទេស​ហុងគ្រី​ផង​ដែរ​ ដែលសុទ្ធ​តែ​ជា​ប្រទេសធ្លាប់​ឋិត​នៅ​ក្រោម​ឥទ្ធិពល​សហភាពសូវៀត៕

XS
SM
MD
LG