ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យចាប់ខ្លួនជនល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយមិនចាំបាច់សុំគោលការណ៍


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន ម៉ាណែត ​បាន​ចេញ​បញ្ជា​ឱ្យ​មន្ដ្រី​អនុវត្ដ​ច្បាប់​ទាំង​អស់​ចាប់​ខ្លួន​ជន​ល្មើស​ ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់ ​ដោយ​មិន​ចាំ​បាច់​សុំ​គោល​ការណ៍​ឡើយ ​បើ​សិន​ជា​មាន​បទ​ល្មើស​កើត​ឡើង​ជាក់​ស្ដែង។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ ២០២៣ ​របស់​ក្រសួង​បរិស្ថាន ​កាលពី​ថ្ងៃទី​ ២១​ ខែ​ធ្នូ​ ឆ្នាំ​ ២០២៣​។ ​

លោក​ថ្លែង​ដូច្នេះ​ ក្រោយ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ ព្រហ្ម វិចិត្រ​សុសក្ដា ​ អាយុ​ ២៣ ​ឆ្នាំ​ បាន​បើក​រថយន្ត​ Jeep ​ពណ៌​ខ្មៅ បុក​អ្នក​ជិះម៉ូតូ​ម្នាក់​ បណ្តាល​ឲ្យ​ស្លាប់ ​ហើយ​រត់​គេច​ខ្លួន។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ ​៥៦៦ ​កែង​ ៣១៧ ​សង្កាត់​បឹងកក់ ​២ ​ខណ្ឌ​ទួលគោក​ កាល​ពី​វេលា​ម៉ោង​ ១០​និង​២០​នាទី​យប់​ កាល​ពីថ្ងែ​ទី ១៤ ​ខែ​ធ្នូ ​ឆ្នាំ ២០២៣។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖​ «ខ្ញុំ​សុំ​ចេញ​បទ​បញ្ជា ​បើ​សិន​ជា​មាន​បទ​ល្មើស​ជាក់​ស្ដែង​ឧទាហរណ៍​បើក​ឡាន​បុក​គេ​ស្លាប់​ មិន​បាច់​សុំ​គោល​ការណ៍​ទេ​ ចាប់​តែ​ម្ដង ​ឃាត់​ខ្លួន​តែ​ម្តង​ ហើយ​បើ​គាត់​តវ៉ា​វ៉ៃ​ខ្នោះ​តែ​ម្តង​ទៅ ​ហើយ​កូន​ប៉ូលិស​ធ្វើ​ចុះ ​មិន​បាច់​សុំ​ទៅ​ស្នង​ការ​អី​ទេ​ចាប់​ចុះ»។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​រដ្ឋមន្រ្ដី​ក្រសួង​យុត្តិធម៌​ លោក ​កើត រិទ្ធ ​បាន​ស្នើ​ឱ្យ​តុលាការ​ពិនិត្យ ​ស្រាវ​ជ្រាវ ​និង​ដោះ​ស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ ​និង​ម៉ឺង​ម៉ាត់​តាម​ផ្លូវ​ច្បាប់​ លើ​ករណី​នេះ។ ​

ក្រោយ​ការ​ណែនាំ​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ជន​សង្ស័យ​នោះ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះ​ឱ្យ​ចូល​បំភ្លឺ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​ ៩​ ខែ​មករា ឆ្នាំ​ ២០២៤៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG