ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សេតវិមាន​ថា ផែនការ​កំពុង​ធ្វើ​ឡើង​សម្រាប់​ជំនួប​កំពូល​រវាង​ប្រធានា​ធិបតី​ត្រាំ​និង​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin


ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​ John Bolton បាន​មកដល់​ក្នុង​ពិធី​ចុះ​ហត្ថលេខា​រវាង​មេដឹក​នាំ​កូរ៉េ​ខាងជើង​ គីម ជុងអ៊ុន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកដូណាល់ ត្រាំ កាលពី​ថ្ងៃទី​១២ មិថុនា ២០១៨។
ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​ John Bolton បាន​មកដល់​ក្នុង​ពិធី​ចុះ​ហត្ថលេខា​រវាង​មេដឹក​នាំ​កូរ៉េ​ខាងជើង​ គីម ជុងអ៊ុន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកដូណាល់ ត្រាំ កាលពី​ថ្ងៃទី​១២ មិថុនា ២០១៨។

ផែនការ​កំពុង​ធ្វើ​ឡើង​សម្រាប់​ជំនួប​កំពូល​រវាង​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ​និង​ប្រធានា​ធិបតី​រុស្ស៊ីVladimir Putinនេះតាម​ពួក​មន្រ្តី​សេតវិមាន។ សេចក្តី​រាយការណ៍​របស់បណ្តាញ​ព័ត៌មាន​ដក​ស្រង់​ប្រភព​ដែល​មិន​ប្រាប់​ឈ្មោះ​ដែល​និយាយ​ថា ​ជំនួប​នេះ​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​ឡើង​នៅ​ខែក្រោយ​ក្នុង​អំឡុង​នៃ​ដំ​ណើរ​ទស្សន​កិច្ច​របស់​លោក​ត្រាំ​ទៅ​កាន់​អឺរ៉ុប។​ មេដឹកនាំ​ទាំង២​ប្រហែល​ជួប​គ្នា​មុនសន្និសីទ​កំពូល​របស់​អង្គការ​អូតង់ថ្ងៃ​ទី១១-១២​ខែ​កក្កដា​នៅ​ក្នុង​ទីក្រុង​Brussels ​ឬបន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​ត្រាំ​ទៅ​កាន់​ចក្រ​ភព​អង់គ្លេស​២ថ្ងៃ​ក្រោយម​ក។

​លោក Garrett Marquis អ្នកនាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ផ្ញើរ​សារ​តាម​ប្រព័ន្ធ Twitter ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ​«នៅ​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី២៧​ខែមិថុនា ​លោកJohn Boltonទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​នឹង​ជួប​ជាមួយ​សម្ព័ន្ធ​មិត្ត​សហរដ្ឋ​អាមេ​រិក​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​និង​ទីក្រុង​រ៉ូម​ដើម្បី​ពិភាក្សា​បញ្ហា​សន្តិ​សុខ​ជាតិ ​ហើយ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ធានី​ម៉ូស្គូ​ដើម្បី​ពិភាក្សា​ពី​ជំនួប​ដ៏​ធំមួយ​រវាង​ប្រធានា​ធិបតី​បត្រាំ​និង​ប្រធានា​ធិបតី Putin។

លោកDmitry Peskov អ្នកនាំ​ពាក្យ​ប្រធានា​ធិបតី​ Putin ​ក៏​បាន​បញ្ជាក់​នៅ​ក្នុងការ​និយាយទូរសព្ទ​ជាមួយ​ពួក​អ្នក​យក​ព័ត៌មាន​ថា លោក Bolton ​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​ប្រទេស​រុស្ស៊ី​នៅសប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​ការ​ប្រុង​ប្រៀប​រៀប​ចំ​ជំនួប​កំពូល​នេះ។

​ទី​កន្លែង​នៃ​ជំនួប​កំពូល​នោះ​មិន​ត្រូវ​បាន​គេ​ប្រាប់​នៅឡើយ​ទេ ​ក៏ប៉ុន្តែ​អង្គការ​បណ្តាញ​ព័ត៌មាន​បរទេស​បាន​រាយការណ៍កាល​ពី​ដំបូង​ថា ​ប្រធានា​ធិបតី Putin ​និង​ប្រធានាធិប តីត្រាំ​ប្រហែល​ជួប​គ្នា​នៅ​រដ្ឋ​ធានី​មួយរបស់​តំបន់​អឺរ៉ុប​បន្ទាប់​ពី​សន្និ​សីទ​កំពូល​របស់​អង្គ ការ​អូតង់។

​បណ្តាញ​ព័ត៌មាន​ខ្លះរាយការណ៍​ថា ​ទី​ក្រុង​វីយ៉ែន​អាច​ជា​កន្លែង​ជំនួប​កំពូល​នេះ៕

XS
SM
MD
LG