ជំងឺនេះមានឈ្មោះថា conjunctivitis ដែលគេស្គាល់ជាធម្មតាថាជំងឺភ្នែកក្រហម។
បណ្ឌិតសភា AAO បានប្រាប់គ្រូពេទ្យភ្នែក និងអ្នកជំនាញឯទៀតៗ ដែលព្យាបាលអ្នកជំងឺភ្នែក ឱ្យប្រុងប្រយ័ត្នពីព្រោះបណ្ឌិតសភានេះបានសង្កេតថាជំងឺ COVID-19 អាចធ្វើឲ្យអ្នកជំងឺមួយចំនួនតូចមានអាការៈភ្នែកក្រហម។
ការសិក្សាស្រាវជ្រាវមួយរបស់ទស្សនាវដ្តី Journal of Medical Virology បានបញ្ជាក់ថា ពួកអ្នកស្រាវជ្រាវបានរកឃើញភស្តុតាងនៃវីរុសដែលបណ្តាលកើតជំងឺ COVID-19 នេះ នៅក្នុងទឹកភ្នែកអ្នកជំងឺផ្ទុកវីរុសកូរ៉ូណាណាដែលមានជំងឺក្រហមភ្នែកដែរ។
បណ្ឌិតសភា AAO បានចេញផ្សាយសេចក្តីណែនាំដល់ក្រុមគ្រូពេទ្យភ្នែកឱ្យអនុវត្តតាម ដើម្បីបញ្ជៀសកុំឱ្យមានការឆ្លងរាលដាលវីរុសកូរ៉ូណា ដែលក្នុងនោះមានដូចជាការពាក់វ៉ែនតាដើម្បីការពារភ្នែក និងពាក់ម៉ាស់ការពារច្រមុះ និងមាត់នៅពេលព្យាបាលអ្នកជំងឺភ្នែកក្រហម៕
ប្រែសម្រួលដោយ ឈឹម សុមេធ