ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ជំទាស់​ទៅ​នឹង​ឯកសារ​ដែល​ថា​មាន​ការ​ខ្វះខាត​ឧបករណ៍​ពេទ្យ និង​ឧបករណ៍​ធ្វើ​តេស្ត​ជំងឺ COVID-19


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ជំទាស់​ទៅ​នឹង​របាយការណ៍​របស់​អគ្គ​អធិការកិច្ច​ម្នាក់​ដែល​បាន​រក​ឃើញ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ខ្វះខាត​ជា​បន្ត​នូវ​ឧបករណ៍​ការពារ​សម្រាប់​គ្រូពេទ្យ និង​បុគ្គលិក​មន្ទីរពេទ្យ ក៏​ដូចជា​ឧបករណ៍​ធ្វើ​តេស្ត​ជំងឺ COVID-19 ផង​ដែរ។

លោក Trump បាន​ឆ្លើយតប​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ពេល​គេ​សួរ​អំពី​របាយការណ៍​របស់​អ្នកស្រី Christi Grimm អគ្គ​អធិការកិច្ច​ស្ដីទី​នៃ​ក្រសួង​សុខាភិបាល និង​សេវាកម្ម​មនុស្ស​ថា៖ «វា​មិន​ត្រឹមត្រូវ។ យើង​បាន​ធ្វើ​តេស្ត​ជា​ច្រើន និង​ទទួល​បាន​លទ្ធផល​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅ​លើ​ពិភពលោក»។

លោក Trump បាន​បង្ហាញ​នូវ​តារាង​មួយ​ដល់​អ្នក​កាសែត ដែល​បង្ហាញ​ថា កន្លង​មក​មាន​ការ​ធ្វើ​តេស្ត​ជំងឺ COVID-19 ចំនួន ១ លាន ៧ សែន ៩ ម៉ឺន តេស្ត នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​បាន​បន្ថែម​ថា៖ «ចំនួន​ធ្វើ​តេស្ត​នេះ​កើន​ឡើង​ចំនួន ១ សែន ២ ម៉ឺន ៥ ពាន់ តេស្ត​ជា​រៀងរាល់​ថ្ងៃ»។

របាយការណ៍​របស់​អ្នកស្រី Christi Grimm ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ផ្អែក​លើ​ការ​សម្ភាសន៍​ជាមួយ​នឹង​ប្រធាន​មន្ទីរពេទ្យ​ជាង ៣០០ មក​ពី​រដ្ឋ​ចំនួន ៤៦។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក អ្នក​ឆ្លង​ជំងឺ COVID-19 មាន​ចំនួន​ជាង ៣ សែន ៦ ម៉ឺន ៨ ពាន់​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG