ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេរោគ​កូរ៉ូណា​ធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តី​អង់គ្លេស​ស្ថិត​នៅ​មន្ទីរពេទ្យ និង​ធ្វើ​ឱ្យ​ជប៉ុន​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន


អ្នក​កាសែត​ម្នាក់​ធ្វើ​ការ​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ St Thomas នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
អ្នក​កាសែត​ម្នាក់​ធ្វើ​ការ​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ St Thomas នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

ប្រទេស​ជប៉ុន​នៅ​ថ្ងៃអង្គារ​នេះ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នៅ​ក្នុង​ផ្នែក​ខ្លះ​នៅ​ក្នុង​ប្រទេស ខណៈ​ដែល​នាយករដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស​លោក Boris Johnson ស្ថិត​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​កូវីដ១៩ ហើយ​មន្រ្តី​សហរដ្ឋ​អាមេរិក​ ស្វែករក​សញ្ញា​នៃ​ការ​ផ្ទុះឡើង​នៃ​មេរោគ​នោះ​ដែល​អាច​ចាប់ផ្តើម​ពន្យឺត​តំបន់​ខ្លះ​ដែល​រង​ការប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស។

នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក Shinzo Abe បាន​និយាយ​ថា ការសម្រេច​របស់​លោក​ដើម្បី​អនុម័ត​ស្ថានភាព​អាសន្ន​នៅ​ក្នុង​ទីក្រុង​តូក្យូ និង​ខេត្ត​៦ផ្សេង​ទៀត​ផ្អែកលើ​តម្រូវការ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​មាន​ស្ថានភាព​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អាយុ​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច។

វិធានការ​រយៈពេល​មួយ​ខែ​ អនុញ្ញាត​ឲ្យ​មន្រ្តី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ស្ថិត​នៅ​ផ្ទះ ហើយ​នឹង​កើតមាន​កម្មវិធី​ជួយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ដែល​មាន​ទឹកប្រាក់​១លាន​លាន​ដុល្លារ។

លោក Johnson នាយក​រដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស បាន​សម្រាក​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​នៅ​មាន​រោគសញ្ញា​ ខណៈ​ដែល​លោក​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ។ ការិយាល័យ​របស់​លោក បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃចន្ទ​ថា ស្ថានភាព​ជំងឺ​របស់​លោក​កាន់​តែ​យ៉ាប់យឺន​ឡើងៗ ហើយ​លោក បាន​ត្រូវ​គេ​យក​ទៅ​កាន់​បន្ទប់​អ្នក​ជំងឺ​ដែល​មាន​ស្ងានភាព​ធ្ងន់ធ្ងរ ក៏​ប៉ុន្តែ​មិន​ដាក់​ឧបករណ៍​សម្រាប់​ជួយ​ដកដង្ហើម​ទេ។

អង់គ្លេស​បាន​ឃើញ​ការ​កើនឡើង​នូវ​មនុស្ស​ស្លាប់​យ៉ាងខ្លាំង​ដោយសារ​មេរោគ​កូរ៉ូណា ដោយ​មាន​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​ស្លាប់​៦រយ​នាក់​កាលពី​ថ្ងៃអាទិត្យ និង​ជាង​៤រយ​នាក់​ទៀត​កាលពី​ថ្ងៃចន្ទ។

សហរដ្ឋអាមេរិក​មាន​មនុស្ស​ស្លាប់​១ម៉ឺន​១ពាន់​នាក់ ដោយ​ធ្វើ​ឲ្យ​អាមេរិកមាន​ចំនួន​មនុស្ស​ស្លាប់​លំដាប់​ទី៣​បន្ទាប់ពី​ប្រទេស​អ៊ីតាលី និង​អេស្ប៉ាញ។

មនុស្ស​ស្លាប់​៤០ភាគរយ​នៃ​មនុស្ស​ស្លាប់​ទាំង​អស់​ស្ថិត​នៅ​រដ្ឋ​ញូវយ៉ក​ ហើយ​ភាគច្រើន​នៃ​អ្នក​ស្លាប់​ទាំង​នោះ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក៕

XS
SM
MD
LG