ក្រោយពីការសម្តែងស្នាដៃសិល្បៈ«បង្សុកូល»កាលពីយប់ថ្ងៃទី១៥និងទី១៦ ខែធ្នូ នៅឯសាលសម្តែងសិល្បៈ Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក រួចមក ក្រុមសិល្បករនៃស្នាដៃសិល្បៈនេះបាននាំគ្នាធ្វើពិធីបង្សុកូលទៅវត្តសាមគ្គីធម្មិការាម ក្នុងទីក្រុង ញូវយ៉ក នេះ ដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ ជាពិសេសអ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នៅព្រឹកបន្ទាប់។ «បង្សុកូល» គឺជាស្នាដៃសិល្បៈបែប Symphony ធំបំផុតដំបូងបង្អស់ ដែលត្រូវបានចងក្រងឡើងដើម្បីរំឭកដល់វិញ្ញាណក្ខន្ធពលរដ្ឋខ្មែរប្រមាណ១លាន៧សែននាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ស្នាដៃសិល្បៈនេះគឺជាការច្របាច់បញ្ចូលគ្នានូវភ្លេងខ្មែរនិងបស្ចឹមប្រទេស និងអមដោយការចម្រៀងបន្ទរពីក្រុមសិល្បករតៃវ៉ាន់។ ស្នាដៃនេះក៏សហការគ្នាលើកដំបូងបង្អស់រវាងលោកបណ្ឌិត ហ៊ឹម សុភី ដែលជាអ្នកនិពន្ធបទភ្លេង និងលោក ប៉ាន់ រិទ្ធី ដែលជាផលិតករខ្សែភាពយន្តលំដាប់អន្តរជាតិ ដែលបានដឹកនាំស្នាដៃសិល្បៈនេះផងដែរ៕
កម្រងរូបភាព៖ សិល្បករនៃស្នាដៃសិល្បៈ«បង្សុកូល»ធ្វើពិធីបង្សុកូលឧទ្ទិសដល់អ្នកដែលបានចែកឋានក្នុងរបបខ្មែរក្រហម

1
ក្រុមសិល្បករនៃស្នាដៃសិល្បៈ«បង្សុកូល»កំពុងសម្តែងនៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ដើម្បីបង្សុកូលដល់អ្នកដែលបានចែកឋានទៅក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

2
កញ្ញា ស្ងួន កវីស្រីរ័ត្ន និងកញ្ញា ពៅ រស្មីមុន្នី អ្នកដេញពិណនៃវង់តន្រ្តីស្នាដៃសិល្បៈ«បង្សុកូល»កំពុងសម្តែងនៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ដើម្បីបង្សុកូលដល់អ្នកដែលបានចែកឋានទៅក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

3
កញ្ញា ស្ងួន កវីស្រីរ័ត្ន អ្នកដេញពិណនៃវង់តន្រ្តីស្នាដៃសិល្បៈ«បង្សុកូល»កំពុងសម្តែងនៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ដើម្បីបង្សុកូលដល់អ្នកដែលបានចែកឋានទៅក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

4
កញ្ញា ពៅ រស្មីមុន្នី អ្នកដេញពិណនៃវង់តន្រ្តីស្នាដៃសិល្បៈ«បង្សុកូល»កំពុងសម្តែងនៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ដើម្បីបង្សុកូលដល់អ្នកដែលបានចែកឋានទៅក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

5
លោក ហ៊ឹម សុភី អ្នកនិពន្ធទំនុកភ្លេងនៃស្នាដៃសិល្បៈ«បង្សុកូល»កំពុងកូតទ្រនៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ដើម្បីបង្សុកូលដល់អ្នកដែលបានចែកឋានទៅក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

6
លោក សាយ តុលា អ្នកកូតទ្រនៃវង់តន្រ្តីស្នាដៃសិល្បៈ«បង្សុកូល»កំពុងសម្តែងនៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ដើម្បីបង្សុកូលដល់អ្នកដែលបានចែកឋានទៅក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

7
លោក កែវ ដូរីវណ្ណ អ្នកផ្លុំខ្លុយនៃវង់តន្រ្តីស្នាដៃសិល្បៈ«បង្សុកូល»កំពុងសម្តែងនៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ដើម្បីបង្សុកូលដល់អ្នកដែលបានចែកឋានទៅក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

8
អ្នកស្រី ហ៊ឹម សាវី អ្នកចម្រៀងនៃស្នាដៃសិល្បៈ«បង្សុកូល»កំពុងសម្តែងនៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ដើម្បីបង្សុកូលដល់អ្នកដែលបានចែកឋានទៅក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

9
ក្រុមសិល្បករនៃស្នាដៃសិល្បៈ«បង្សុកូល»កំពុងសម្តែងនៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ដើម្បីបង្សុកូលដល់អ្នកដែលបានចែកឋានទៅក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

10
លោក ហ៊ឹម សុភី អ្នកនិពន្ធទំនុកភ្លេងនៃស្នាដៃសិល្បៈ«បង្សុកូល»កំពុងឡើងថ្លែងចំណាប់អារម្មណ៍នៅឯវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ក្រោយពីសម្តែងចប់ កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

11
អ្នកស្រី ឧស្សារា សុភោគ ពលរដ្ឋខ្មែរអាមេរិកាំងឡើងថ្លែងចំណាប់អារម្មណ៍ទៅលើការស្នាដៃសិល្បៈ «បង្សុកូល» ក្នុងពិធីបង្សុកូលនៅឯវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ក្រោយពីសម្តែងចប់ កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

12
ពលរដ្ឋខ្មែរអាមេរិកាំងនិងសិល្បករនៃស្នាដៃសិល្បៈ«បង្សុកូល»កំពុងរាប់បាត្រក្នុងពិធីបង្សុកូលឧទ្ទិសដល់អ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នៅឯវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

13
ពលរដ្ឋខ្មែរអាមេរិកាំងថតរូបជាមួយនឹងសិល្បករនៃស្នាដៃសិល្បៈ«បង្សុកូល»នៅឯវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ក្រោយពីសម្តែងចប់ កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)