ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីនមានករណីស្លាប់ ​៣៩​នាក់ដោយសារជំងឺកូវីដ១៩​ និងករណីឆ្លង ៣៤៨៣​នាក់​ថែមទៀត


រូបឯកសារ៖ ពលរដ្ឋរស់នៅក្នុងទីក្រុងម៉ានីល កំពុងឈររក្សាគម្លាតពីគ្នា រង់ចាំទិញថ្នាំពីឱសថស្ថានមួយកន្លែងនៅទីក្រុងម៉ានីល ហ្វីលីពីន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋរស់នៅក្នុងទីក្រុងម៉ានីល កំពុងឈររក្សាគម្លាតពីគ្នា រង់ចាំទិញថ្នាំពីឱសថស្ថានមួយកន្លែងនៅទីក្រុងម៉ានីល ហ្វីលីពីន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

ក្រសួង​សុខាភិបាល​ប្រទេស​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ នៅ​ថ្ងៃ​អង្គារ​នេះ​ ថា មាន​ករណី​ស្លាប់​ ៣៩នាក់ ​ដោយ​សារជំងឺ​កូវីដ​១៩ និងឆ្លង ៣៤៨៣​ នាក់ថែមទៀត ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters។

នៅ​ក្នុង​ព្រឹត្តិប័ត្រ​សារព័ត៌មាន​មួយ ក្រសួង​សុខាភិបាល​របស់​ហ្វីលីពីន​ បាន​បញ្ជាក់​ថា ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ សរុបបាន​កើន​ដល់ប្រមាណ ២២ម៉ឺន ៤ពាន់នាក់ លើស​ពាក់​កណ្ដាល​នៃ​ចំនួន​ករណី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ឆ្លង​ក្នុង​អំឡុង ៣០ថ្ងៃកន្លង​ទៅ​នេះ។ ចំណែក​ឯចំនួន​អ្នក​ស្លាប់​វិញ បាន​កើន​ឡើង​ដល់ ៣៥៩៧ នាក់។

​កាល​ពី​ថ្ងៃច័ន្ទ​ ប្រធានាធីបតីហ្វីលីពីន លោក Rodrigo Duterte ទុក​បំរាម​តាម​ផ្នែក​ខ្លះ​នៅ​ក្នុង​រដ្ឋ​ធានី Manila និង​តំបន់​ជុំវិញ​នោះ​មួយ​ខែ​ទៀត​ រហូត​ដល់​ចុង​ខែ​កញ្ញា ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើងនៃករណី​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ៕

XS
SM
MD
LG