ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​៖ ​ថ្មីៗ​នេះ​​មាន​ក្រុម​នាវា​របស់​ចិន​​នៅ​ក្បែរ​កោះ​ដែល​មាន​ជម្លោះ


រូបថតឯកសារ៖ នាវា​របស់​ចិន​ត្រូវ​បាន​គេ​ឃើញ​នៅ​ជិត​ថ្ម​ប៉ប្រះទឹក Mischief ក្នុង​ប្រជុំកោះ Spratly ដែល​មាន​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
រូបថតឯកសារ៖ នាវា​របស់​ចិន​ត្រូវ​បាន​គេ​ឃើញ​នៅ​ជិត​ថ្ម​ប៉ប្រះទឹក Mischief ក្នុង​ប្រជុំកោះ Spratly ដែល​មាន​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រុមមន្រ្តីហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ឃើញ​នាវា​ល្បាត​របស់​ចិន​មួយ​ចំនួននៅ​ក្បែរ​កោះ​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ប្រមាណ២សប្តាហ៍​មុន ដែល​បាន​ធ្វើ​ឲ្យ​មាន​ការភ័យ​ខ្លាច​ថា​ ចិន​ប្រហែល​ជា​ព្យាយាម​និង​ត្រួតត្រា​លើ​កោះ​នោះ។

លោក ​Eugenio Bito-onon​ ប្រធាន​គ្រប់គ្រង​តំបន់​ដែល​ទាមទារ​ដោយ​ហ្វីលីពីន​បាន​និយាយ​ថា ចិន​បាន​បញ្ជូន​នាវាប្រមាណ​ចំនួន​៧​គ្រឿង​ទៅ​ក្បែរ​កោះថ្មប៉ប្រះទឹក Jackson នៅ​ក្នុង​ប្រជុំ​កោះ Spratlys។

ក្រសួង​ការបរទេសហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា នាវា​ទាំង​នោះ​មិន​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ទេ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។

ក្រសួង​ការបរទេស​ចិន​បាន​ឲ្យ​ដឹង​ថា នាវា​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​ដើម្បី​អូស​នាវា​របស់​ហ្វីលីពីន​ដែល​បាន​ចត​នៅ​ទីនោះ​ចេញ។ ​

លោក ​Hong Lei ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា៖ «ការិយាល័យ​ជួយ​សង្រ្គោះ​នៃ​ក្រសួង​ដឹកជញ្ជូន​របស់​ចិន​ នាពេល​ថ្មីៗ​នេះ​បាន​បញ្ជូន​នាវា​ជួយ​សង្រ្គោះ​មួយ​ចំនួន​ទៅ​កាន់​កោះ​ថ្មប៉ប្រះទឹក Jackson ដើម្បី​អូសចេញ​នូវ​នាវា​របស់​ហ្វីលីពីន​ដែល​បាន​ចត​នៅ​ទីនោះ​និង​ធ្វើ​វា​បាន​យ៉ាង​ល្អ»។

លោក​បាន​បន្ថែម​ថា៖ «​ក្នុង​អំឡុងពេល​នៃ​ដំណើរការ​អូស​នាវា​នេះ​ ចិន​បាន​ណែនាំ​ឲ្យ​ទូកនេសាទ​ដែល​នៅ​ក្បែរ​នោះ​ចាកចេញ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​និង​ស្ថានភាព​ប្រតិបត្តិការ។ បន្ទាប់​ពី​ប្រតិបត្តិការ​នោះ បណ្តា​នាវា​របស់​ចិន​បាន​ចាប់ផ្តើម​បត់​ក្បាល​ត្រឡប់​ទៅ​វិញ‍»៕

XS
SM
MD
LG