ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីនផ្តាច់​កិច្ច​ព្រមព្រៀង​សន្តិសុខ​ធំ​មួយ​ជាមួយ​អាមេរិក


​ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្លែងសុន្ទរកថាអំឡុងពេលសន្និបាទមួយនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
​ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្លែងសុន្ទរកថាអំឡុងពេលសន្និបាទមួយនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេសហ្វីលីពីនបាន​និយាយ​ថា​ ខ្លួន​ដក​ថយ​ចេញ​ពី​កិច្ច​ព្រមព្រៀង​សន្តិសុខ​ធំមួយ​ជាមួយ​សហរដ្ឋអាមេរិក។

លោក​រដ្ឋមន្ត្រី​ការបរទេសហ្វីលីពីន Teodoro Locsin, Jr. បានប្រកាស​កាល​ពី​ថ្ងៃ​ចន្ទនៅ​ក្នុង Tweet មួយ​ថា​ លោក​បានបញ្ជូន «កំណត់​សម្គាល់​នៃ​ការ​បញ្ឈប់»។

កិច្ចព្រមព្រៀង​ស្តី​ពីកងកម្លាំង​សហរដ្ឋអាមេរិកទៅ​ទស្សនា​ដែលភាសា​អង់គ្លេស​ហៅ​ថា Visiting Forces Agreement ទៅ​ឱ្យ​អនុប្រធាន​បេសកកម្មនៃ​ស្ថាន​ទូត​សហរដ្ឋអាមេរិកក្នុងក្រុង​ម៉ានីល​ ដោយ​ធ្វើតាម​បញ្ជា​របស់ប្រធានាធិបតី Rodrigo Duterte។

​កិច្ចព្រមព្រៀង​ស្តី​ពីកងកម្លាំង​សហរដ្ឋអាមេរិកទៅ​ទស្សនា​ប្រទេសហ្វីលីពីនហៅ​កាត់ថា​ VFA ដែល​បានត្រូវ​ចុះហត្ថលេខា​កាលពី​ឆ្នាំ១៩៩៨​ អនុញ្ញាត​ឱ្យ​កងកម្លាំង​សហរដ្ឋអាមេិកនៅលើ​ដីហ្វីលីពីន ដើម្បី​ធ្វើសមយុទ្ធយោធា​ និង​បំពេញបេសកកម្ម​មនុស្ស​ធ៌ម​នៅ​ក្នុង​តំបន់នោះផង​ដែរ។

លោក Duterte បាន​គំរាមកំហែង​ច្រើន​ដង​មកហើយ​ថា​ នឹងលុបចោល​កិច្ចព្រមព្រៀង​ VFA ចាប់​តាំង​ពីលោកបានចូលកាន់តំណែង​កាលពី​ឆ្នាំ២០១៦​មក។ ការ​គំរាមកំហែង​ថ្មីៗ​បំផុត​មានឡើងកាលពី​ខែ​មករា​នៅក្រោយ​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានលុបចោល​ទិដ្ឋាការរបស់លោក​សមាជិកព្រឹទ្ធសភា Ronald dela Rosa។ លោក Ronald dela Rosa​ ជា​អគ្គស្នងការ​ប៉ូលិស​ជាតិហ្វីលីពីននៅ​ពេលលោក Duterte ចាប់ផ្តើម​យុទ្ធនាការ​ដ៏ប្រល័យ​ប្រឆាំង​នឹង​ការ​ជួញ​ដូរគ្រឿងញៀន​ ដែលបានត្រូវថ្កោលទោស​ដោយ​សហគមន៍​អន្តរជាតិ​និងក្រុមការពារសិទ្ធិមនុស្ស​អំពីការ​សម្លាប់ដោយ​គ្មានរើស​មុខនូវ​ពួកជន​ជាប់សង្ស័យ​ថា ​ជា​អ្នកជួញដូរ​គ្រឿង​ញៀន។

ការ​លុបចោលទិដ្ឋាការ​របស់លោក​ dela Rosa ក៏មានទាក់ទិនដែរ​ជាមួយការ​បន្ត​ឃុំឃាំង​លោកស្រី​ Leila de Lima សមាជិកា​ព្រឹទ្ធសភា​ដែលជា​អ្នករឹះគន់ខ្លាំង​ដល់​យុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនដោយលោក Duterte។

លោក Duterte បាន​ងាកចេញពីចំណង​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ដោយ​លោកមាន​ទំនាក់ទំនង​កក់ក្តៅ​ជាងមុនជាមួយ​ប្រទេស​ចិននិងប្រទេស​រុស្សីវិញ។

XS
SM
MD
LG