ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Kerry​ ថ្លែង​ថា​សរអា​និង​ចិន​មាន​ចំណុច​ស្រប​គ្នា​លើ​បញ្ហា​ប្រែ​ប្រួល​អាកាសធាតុ


លោក​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បានថ្លែងថា សេចក្តីសម្រេចរវាងសហរដ្ឋអាមេរិក និងចិន គឺ​ជា​«សេចក្តី​សម្រេច​ជា​ប្រវត្តិសាស្រ្ត​មួយ»​នៅ​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​ឡើង​កំដៅ​ក្នុង​សកលលោក។​
លោក​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បានថ្លែងថា សេចក្តីសម្រេចរវាងសហរដ្ឋអាមេរិក និងចិន គឺ​ជា​«សេចក្តី​សម្រេច​ជា​ប្រវត្តិសាស្រ្ត​មួយ»​នៅ​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​ឡើង​កំដៅ​ក្នុង​សកលលោក។​

លោក​រដ្ឋមន្រ្តី​ការ​បរទេស​សរអា John Kerry​ ថ្លែង​ថា​ សេចក្តី​សម្រេច​ដ៏​សំខាន់​មួយ​ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​ឡើង​កំដៅ​ក្នុង​សកលលោក​ដែល​សរអាបាន​សម្រេច​ជា​មួយ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​ជា​«សេចក្តី​សម្រេច​ជា​ប្រវត្តិសាស្រ្ត​មួយ»​នៅ​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​ឡើង​កំដៅ​ក្នុង​សកលលោក។​

លោក​ Kerry​ បាន​ថ្លែង​ថា​ សរអា​ និង​ ចិន​ គឺ​ប្រទេស​ពីរ​ដែល​ជា​មេប្រឆាំង​ជាង​គេ​នៅ​ក្នុង​កិច្ច​ចរចា​គ្នា​អំពី​បញ្ហា​នេះ​ជា​យូរ​មក​ហើយ​ ឥឡូវ​បាន​រក​ឃើញ​ចំណុច​អាច​យល់​ស្រប​គ្នា​បាន​នៅ​ក្នុង​បញ្ហា​នេះ។​

លោក​ Kerry​ បាន​ថ្លែង​យ៉ាង​ដូច្នេះកាល​ពី​ថ្ងៃ​ព្រហស្បិត៍​នៅ​ក្នុង​សន្និសិទ្ធរបស់​អសប​ស្តី​ពិ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ នៅ​ទី​ក្រុង​ Lima​ ប្រទេស​ Peru កន្លែង​ដែល​អ្នក​តំណាង​ពី​ប្រទែស​ ២០០​ បាន​ចាប់​ផ្តើម​ធ្វើ​កិច្ច​ចរចា​ដ៏​សំខាន់​នៅ​ដើម​ខែ​ធ្នូ​នេះ​ ស្តី​ពី​សន្ធិ​សញ្ញា​អាកាសធាតុ​ថ្មី​មួយ​ដើម្បី​កាត់បន្ថយ​ការ​ឡើង​កំដៅ​របស់​សកលលោក៕

XS
SM
MD
LG