ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងការពារ​ជាតិ​អាមេរិក​៖ ​ស.រ.អា​កំពុង​ដក​ទាហាន​ពី​ស៊ីរី


រូបឯកសារ៖ ក្បួនទាហានអាមេរិកនៅក្រុង Manbij ប្រទេសស៊ីរី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។ 
រូបឯកសារ៖ ក្បួនទាហានអាមេរិកនៅក្រុង Manbij ប្រទេសស៊ីរី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។ 

លោក​វរនាវីទោ Sean Robertson អ្នកនាំពាក្យនៃក្រសួង​ការពារ​ប្រទេស​ស.រ.អា​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា ​​កិច្ចប្រតិបត្តិការ Inherent Resolve កំពុង​អនុវត្ត​ការដក​ថយ​តាមរយ:ផែនការ​មួយ​​ត្រូវសម្របសម្រួល​នៅ​ទូទាំង​រដ្ឋាភិបាល​ស.រ.អា​។

ស.រ.អា​បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​សុក្រថា​ ខ្លួន​កំពុង​ដកកងកម្លាំងដោយ​មាន​របៀបរៀបរយ​ចេញ​ពី​ប៉ែក​ឦសាន​នៃ​ប្រទេស​ស៊ីរី​ដែល​មានទាក់ទិន​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវជន​រដ្ឋឥស្លាម។

លោក​វរនាវីទោ Sean Robertson អ្នកនាំពាក្យនៃក្រសួង​ការពារ​ប្រទេស​ស.រ.អា​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា កិច្ចប្រតិបត្តិការ Inherent Resolve កំពុង​អនុវត្ត​ការដក​ថយ​តាមរយ:ផែនការ​មួយត្រូវសម្របសម្រួល​នៅ​ទូទាំង​រដ្ឋាភិបាល​ស.រ.អា​។

លោក Robertson បាននិយាយបន្ថែមថា៖ «ការ​ដកនេះ​ផ្អែក​លើ​ស្ថានភាពនៃ​កិច្ចប្រតិបត្តិការ​នៅនឹងកន្លែង​ ដោយ​មានរួមបញ្ចូល​ការ​សន្ទនា​ជាមួយ​សម្ព័ន្ធមិត្តនិង​ដៃ​គូយើង​ហើយមិនមែន​តម្រូវតាម​ការ​កំណត់​ពេល​វេលា​តាមអំពើចិត្តទេ។ស.រ.អា​នៅតែ​បន្តផ្តល់​ការគាំទ្រ​ដល់​កិច្ចប្រតិបត្តិការ​របស់ក្រុមចម្រុះនៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ពេល​ដែល​ដក​ពួកទាហាន​តាមវិធី​ដែលបានគិតទុកជាមុន និងមានការ​សម្របសម្រួល​ដើម្បីធ្វើឱ្យប្រាកដ​ប្រជាថា​មាន​សុវត្ថិភាព​និងមានកិច្ចការពារ​ដល់​កងកម្លាំង​ស.រ.អា​ក្នុង​គោលបំណង​ធ្វើឱ្យមានសន្តិសុខ​ដល់កិច្ច​ប្រតិបត្តិការនេះ​ យើងនឹងមិនពិភាក្សា​អំពី​ចលនាក្រុមទាហាន​ឬពេលវេលា​ជាក់លាក់ទេ»។

កាលពីពេលមុននេះ កាល​ពីព្រឹក​ថ្ងៃ​សុក្រ​ ស.រ.អា​បាន​បដិសេធថា​ ខ្លួនមិនបាន​ដក​ពួកទាហានពីប្រទេសស៊ីរីទេ។​ មន្ត្រី​ម្នាក់នៃក្រសួងការពារ​ប្រទេសអាមេរិក​បាននិយាយប្រាប់ VOAថា​ «យើងដក​គ្រឿងសម្ភារៈ មិនមែនដកទាហានទេ» ដោយ​ពណ៌នា​អំពី​ដំណាក់កាល​ដំបូង​នៃការដកនេះ៕

XS
SM
MD
LG