ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខមន្ទីរបញ្ចកោណ​សន្យាផ្តល់ ១៨លានដុល្លារ​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ដើម្បី​ទិញនាវាល្បាត


រដ្ឋមន្រ្តី​ការពារ​ជាតិ​ស.រ.អា Ashton Carter និយាយ​ថា​ លោកគ្រោង​នឹង​ចុះហត្ថលេខា​លើ​«សេចក្តី​ថ្លែងការណ៍​ស្តីពី​ចក្ខុវិស័្សយ» មួយ​ជា​​មួយ​សមភាគី​វៀតណាម​របស់​លោក​ ដើម្បី​ណែនាំការពង្រីក​ចំណង​ទាក់ទង​យោធា​ទ្វេភាគី។
រដ្ឋមន្រ្តី​ការពារ​ជាតិ​ស.រ.អា Ashton Carter និយាយ​ថា​ លោកគ្រោង​នឹង​ចុះហត្ថលេខា​លើ​«សេចក្តី​ថ្លែងការណ៍​ស្តីពី​ចក្ខុវិស័្សយ» មួយ​ជា​​មួយ​សមភាគី​វៀតណាម​របស់​លោក​ ដើម្បី​ណែនាំការពង្រីក​ចំណង​ទាក់ទង​យោធា​ទ្វេភាគី។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ Ashton Carter​ បាន​សន្យា​ផ្តល់​ទឹក​ប្រាក់​ ​១៨​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ដល់​វៀតណាម​ក្នុង​ការទិញ​នាវា​ល្បាត​ដែន​សមុទ្រ​ជាច្រើន​គ្រឿង​ ក្នុង​បំណង​ពង្រឹង​សមត្ថភាព​វិស័យ​កងទ័ព​ជើង​ទឹក​របស់​ខ្លួន។

លោក​ Carter ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កុំម្មុយនីស​វៀតណាម​ ដើម្បី​ពង្រីក ចំណង​ទាក់ទង​ផ្នែក​យោធា។​ មួយ​ផ្នែក​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នោះ​ លោក​ Carter និង​សមភាគី​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍ អំពី​ចក្ខុវិស័យ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ជា​មគ្គុទេសន៍​ចំពោះ​ការពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី។​ រឿង​នោះ​រាប់​បញ្ចូល​ទាំង​ជំនួយ​របស់​ស.រ.អា ​ចំពោះ​វៀតណាម​ក្នុង​ការត្រៀម​ខ្លួន​ចូលរួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​អ.ស.ប.​ផង​ដែរ។

ក្នុង​ពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចំនួន​១១​ថ្ងៃ​ទៅ​កាន់​តំបន់​អាស៊ី ប៉ាស៊ីហ្វ៊ិក ​លោក​ Carter ​បាន​អំពាវនាវ​ឲ្យ​មាន​ការបញ្ឈប់​សកម្មភាព​ទាមទារ​ទឹកដី​ជា​កម្មសិទ្ធិ​ ពី​ប្រទេស​ទាំងអស់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។ ​លោក​ថ្លែង​ថា​ស.រ.អា. ប្រឆាំង​នឹង​ការប្រើប្រាស់​កម្លាំង​យោធា ​ហើយ​និង​ការបង្កើត​ភាពតានតឹង​ក្នុង​តំបន់។​ វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​កសាង​សំណង់​ក្នុង​ដែន​សមុទ្រចិន​ខាងត្បូង ​ហើយ​ចិន​ជា​ប្រទេស​ដែល​កំពុង​សាងសង់​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ធំ​ផង​ដែរ៕

XS
SM
MD
LG