ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ថ្កោលទោស​ការ​ពង្វាត​ដី​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង


រដ្ឋមន្ត្រី​​ការពារ​ជាតិ​អាមេរិក​លោក​ Ashton Carter បាន​ធ្វើ​ការ​ថ្លែង​សុន្ទរក​ថា​អំពី «សហរដ្ឋអាមេរិក និង​ការ​ប្រឈម​ទៅ​នឹង​សុវត្ថិភាព​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក»​ នា​ថ្ងៃ​សៅរ៍ ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ប្រទេសសិង្ហបុរី។
រដ្ឋមន្ត្រី​​ការពារ​ជាតិ​អាមេរិក​លោក​ Ashton Carter បាន​ធ្វើ​ការ​ថ្លែង​សុន្ទរក​ថា​អំពី «សហរដ្ឋអាមេរិក និង​ការ​ប្រឈម​ទៅ​នឹង​សុវត្ថិភាព​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក»​ នា​ថ្ងៃ​សៅរ៍ ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ប្រទេសសិង្ហបុរី។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស.រ.អា ​Ashton Carter ​បាន​មាន​ប្រសាសន៍​ថា​«ការ​ដែល​ប្រទេស​ចិន​បាន​ចាក់​ដី​លើ​តំបន់​មាន​ថ្ម​ប៉ប្រះ​ទឹកនៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា ​ការ​មិន​ត្រឹមត្រូវ​តាម​បទបញ្ញត្តិ​អន្តរជាតិទេ» ហើយ​ថា ​ស.រ.អា​ជំទាស់​នឹង​ការ​ធ្វើ​ឲ្យ​មានលក្ខណៈ​យោធា​ថែមទៀត​នៃ​ដីដែល​មាន​ជម្លោះ​ទាំង​នោះ។​

លោក Carter បាន​មាន​ប្រសាសន៍​ប្រាប់​សន្និសីទសន្តិសុខ​កម្រិត​ខ្ពស់​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបូរី​កាល​ពី​ថ្ងៃ​សៅរ៍​ថា ស.រ.អា​មាន​កង្វល់​យ៉ាង​ខ្លាំង​អំពី​ទំហំ​នៃ​ការ​កសាង​កោះ​ដោយ​ប្រទេស​ចិន​ និង​លទ្ធភាព​នៃ​ការ​ធ្វើ​ឲ្យ​កោះ​សិប្បនិមិត្តទាំង​នោះ​មាន​លក្ខណៈ​យោធា​ច្រើន​ជាង​មុន។​

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិកាំង​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុមមន្ត្រី​ខាង​ការពារ​ជាតិ​មក​ពី​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ចូល​រួម​ក្នុង​វេទិកា​សន្ទនាខាង​សន្តិសុខ​ក្រុង​សាំងគ្រីឡាថា​ ទោះ​ជា​យ៉ាង​ណា​ប្រទេស​ឯ​ទៀតៗដែល​បាន​ទាមទារ​កោះ​នៅ​ក្នុង​តំបន់​នោះ​បាន​បង្កើត​នូវ​កន្លែង​ឈរ​ជើង​ជួរ​មុខនៅ​លើ​ប្រជុំ​កោះ​ Spratly ដែល​មាន​ជម្លោះ​ក៏​ដោយ ​ក៏​ប្រទេសចិន​បាន​ចាត់​វិធានការ​ច្រើន​ជាង​ និង​លឿន​ជាង​ប្រទេស​ឯទៀតៗ​ដោយ​បាន​ចាក់ដី​លើ​តំបន់​មាន​ថ្ម​ប៉ប្រះ​ទឹក​បាន​ជាង​៨០០ហិកតា​តែ​ក្នុង​រយៈពេល​១៨​ខែ​ប៉ុណ្ណោះ។

ប្រតិភូយោធា​ចិន​មា្នក់​នៅ​ក្នុង​វេទិកា​នេះ​គឺ លោកវរសេនីយឯកជាន់ខ្ពស់​ Zhao Xiazhuo នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​យោធា​របស់​ប្រទេស​ចិន​បាន​មាន​ប្រសាសន៍​ថា​ ការ​កំណត់​សម្គាល់ទាំងនេះរបស់​លោក​ Carterជា «ការ​មិនសមរម្យ​ទេ»។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG