ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានមន្ទីរ​បញ្ចកោណ​​ធ្វើ​ទស្សនកិច្ច​មិន​ប្រកាស​ឲ្យ​ដឹង​មុន​ទៅ​កាន់​អ៊ីរ៉ាក់


លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​ស.រ.អា Ash Carter (កណ្តាល) បាន​បំពេញ​ទស្សនកិច្ច​​ដោយ​មិន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់ ​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ ដោយ​មាន​ការ​ជួយ​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ការ​ហ្វឹកហាត់​ដឹកនាំ​ដោយ​ស.រ.អា។
លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​ស.រ.អា Ash Carter (កណ្តាល) បាន​បំពេញ​ទស្សនកិច្ច​​ដោយ​មិន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់ ​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ ដោយ​មាន​ការ​ជួយ​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ការ​ហ្វឹកហាត់​ដឹកនាំ​ដោយ​ស.រ.អា។

លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​ស.រ.អា Ash Carter បាន​បំពេញ​ទស្សនកិច្ចដោយ​មិន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់ ​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ ដោយ​មាន​ការ​ជួយ​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ការ​ហ្វឹកហាត់​ដឹកនាំ​ដោយ​ស.រ.អា។

លោករដ្ឋ​មន្រ្តី​ការពារ​ប្រទេសCarterបាន​ទៅ​ដល់​រដ្ឋធានី​បាកដាដ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​ដែល​នៅ​ទី​នោះ​លោក​នឹង​ជួប​ជាមួយ​ក្រុម​មន្រ្តីកំពូល​អ៊ីរ៉ាក់ រួមមាន​នាយករដ្ឋមន្រ្តី Haider al-Abadi និង​លោក Khaled al-Obeidi រដ្ឋមន្រ្តី​ការ​ពារ​ប្រទេស​ផង​ដែរ។

លោករដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស ក៏​នឹង​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​និកាយ​ស៊ុននី​ដែល​ស.រ.អា ​កំពុង​ព្យាយាម​ជ្រើសរើស ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុមរដ្ឋ​អ៊ីស្លាម ​ដែល​កាន់​កាប់​ផ្នែក​នានា​នៃ​ភាគ​ខាង​ជើង ​និង​ភាគ​ខាង​លិចប្រទេស​អ៊ីរ៉ាក់។

​អ៊ីរ៉ាក់​ត្រូវ​បានគេ​រំពឹងថា ​នឹង​ចាប់​ផ្តើម​វាយ​ប្រហារ​តបត​ដ៏​ធំមួយ​ដើម្បី​ដណ្តើម​យក​ទីក្រុង​ រ៉ាម៉ាឌី​ នៅ​ក្នុង​ខេត្ត អាន់​បាមក​វិញ ​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​គេមើល​ឃើញ​ថា​ ជា​ការ​សាកល្បង​ដ៏​សំខាន់​មួយ​សម្រាប់​កង​ទ័ព​របស់​ប្រទេស​នោះ។

កងទ័ព​អ៊ីរ៉ាក់​បាន​រត់គេច​នៅពេល​ដែល​ក្រុម​ជ្រុល​និយមដ៏​ច្រើន ​បាន​រឹបអូសយក​ទីក្រុង​រ៉ាម៉ាឌី ​កាល​ពី​ខែឧសភា ​ដែល​បណ្តាល​ឲ្យ​លោករដ្ឋ​មន្រ្តី​ការពារ​ជាតិ Carter ត្អូញត្អែរ​ថា ​កងទ័ព​អ៊ីរ៉ាក់​មិន​បាន​ឆន្ទៈ​ដើម្បី​ប្រយុទ្ធ​ទេ។

លោក​ប្រធានា​ធិបតី​ស.រ.អា ​បារ៉ាក់ អូបាម៉ា ​បាន​ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់​នៅ​ក្នុង​ប្រទេស​ឲ្យ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម ថ្វីបើ​លោក​បាន​ជម្នះ​ដល់​ការ​អំពាវនាវ​ឲ្យ​ដាក់​ពង្រាយ​កងទ័ព​ថ្មើរ​ជើង​ស.រ.អា​ក៏ដោយ។

តែផ្ទុយ​ទៅ​វិញ ​ទាហាន​ស.រ.អា​ជាង​បី​ពាន់​នាក់ ​កំពុង​ហ្វឹកហាត់​ និង​ផ្តល់​ការ​ប្រឹក្សា​ដល់​កង​ទ័ព​អ៊ីរ៉ាក់។​ ស.រ.អា ​និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន ​ក៏​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​រាប់​ពាន់​លើក​ទៅ​លើ​ទិសដៅ​សំខាន់​ៗ​របស់​ក្រុមរដ្ឋ​អ៊ីស្លាម​ផង​ដែរ។ ថ្វី​បើមានការ​ខំ​ប្រឹង​ប្រែង​ទាំងអស់​នេះ​ក៏ដោយ ​អំពើ​ហិង្សា​នៅ​តែ​មាន​បន្ត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG