ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក Mike Pence ធ្វើទស្សនកិច្ចតាមសាលារៀន​នានាក្នុង​រដ្ឋ​ North Carolina


រូបឯកសារ៖ អនុប្រធានាធីបតីអាមេរិកលោក Mike Pence ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅសេតវិមាន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ អនុប្រធានាធីបតីអាមេរិកលោក Mike Pence ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅសេតវិមាន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

ដោយ​នៅសល់​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ដែលសាលា​រៀនជា​ច្រើន​នៅក្នុង​សហរដ្ឋ​អាមេរិក​មាន​គម្រោង​ចាប់ផ្តើម​ឆ្នាំសិក្សា​ថ្មី លោក Mike Pence អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ដំណើរ​នៅថ្ងៃ​ពុធ​នេះទៅកាន់​រដ្ឋ North Carolina ដើម្បី​ជំរុញ​ផែនការ​របស់​រដ្ឋបាល​ប្រធានាធិបតី​ត្រាំឲ្យ​មាន​ការសិក្សា​ដោយ​ផ្ទាល់​ ខណៈដែល​មេដឹកនាំ​នៅ​ក្នុង​រដ្ឋ​នោះ​និង​រដ្ឋ​ផ្សេង​ទៀត​គាំទ្រការផ្តល់ឲ្យ​ស្រុក​នានា​នៅតាម​មូលដ្ឋាន​នូវ​ជម្រើស​កាន់តែ​ច្រើន​ឡើង​ដែល​បណ្តាល​មកពី​ការរាតត្បាត​នៃ​មេរោគកូរ៉ូណា។

ការិយាល័យ​របស់​លោក​អនុ​ប្រធានាធិបតី Pence បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​អនុប្រធានាធិបតី​នឹងទៅមើល​សាលា​រៀន​ឯកជន​មួយ​នៅខាង​ក្រៅ​ទីក្រុង Raleigh ដែល​បាន​បន្ត​ការសិក្សា​ដោយ​ផ្ទាល់​កាលពី​សប្តាហ៍​មុន​ដោយមាន​សិស្ស​ប្រហែល​៣រយ​នាក់ ហើយ​ថា​ លោក​អនុប្រធានាធិបតី​នឹង​ចូល​រួមនៅក្នុង​ការពិភាក្សា​តុមូល​អំពី​ផែនការ​សុវត្ថិភាព​របស់​សាលា​រៀន​នេះ។

លោក​អនុប្រធានាធិបតី​ Pence បាន​និយាយ​កាលពី​សប្តាហ៍​មុនក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋ Indiana ថា «ការបើក​សាលា​រៀន​របស់​យើង​ម្តងទៀត​ជាការណ៍​ដ៏ល្អ​បំផុត​សម្រាប់​កូន​របស់យើង។ វាក៏ជា​ការដ៏ល្អ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​ដែល​ធ្វើ​ការងារ​ដែរ»។​

ប្រព័ន្ធ​សាលា​រៀន​ធំៗ​ខ្លះនៅក្នុង​សហរដ្ឋ​អាមេរិក រួមមាន​ប្រព័ន្ធ​សាលា​រៀន​ក្នុង​ទីក្រុង Los Angeles ទីក្រុង Atlanta និង​ទីក្រុងHouston បាន​ប្រកាស​រួចហើយ​ថា ពួកគេ​ នឹង​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ដោយការសិក្សា​តាម​ប្រព័ន្ធអ៊ីនធឺណិត។

តាម​មជ្ឈមណ្ឌល Press-NORC សម្រាប់​កិច្ចការ​ស្រាវជ្រាវ​សាធារណៈ​ដែលបាន​ធ្វើ​ការស្ទង់មតិ​នៅដើម​ខែ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិកាំង​៨ភាគរយ​គាំទ្រ​ការ បើកសាលា​រៀនជាធម្មតា​ឡើង​វិញ​ ខណៈដែល​៤៦ភាគរយ​គាំទ្រឲ្យមាន​ការកែ​សម្រួល​យ៉ាង​ខ្លាំង ហើយ​៣១ភាគរយ​បាន​ឆ្លើយតប​ថា ការសិក្សា​ដោយ​ផ្ទាល់​ មិនត្រូវ​ធ្វើឡើង​ទាល់​តែសោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG