ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pence ប្រកាស​អំពី​ភាព​ដៃគូខាង​ទីក្រុងមាន​បច្ចេកវិទ្យា​ទំនើបរវាង​ស.រ.អា និង​អាស៊ាន


រូបឯកសារ៖ ​អនុប្រធានាធិបតីស.រ.អាលោក​ Mike Pence

លោក​ Pence បាន​មានប្រសាសន៍​ថា «កិច្ច​ខិតខំប្រឹងប្រែង​នេះ​នឹង​ជំរុញ​ឱ្យមានការ​បណ្តាក់​ទុ​ន​អាមេរិកាំង​ថ្មីៗ​ថែមទៀត​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ក្នុង​​តំបន់​ជំរុញ​ឱ្យមាន​ភាព​សំបូរ​រុង​រឿង​និង​សន្តិសុខ​ថែម​ទៀត​នៅ​ក្នុង​ទ្វីបអាស៊ី​​អាគ្នេយ៍»។

នៅ​ក្នុង​ប្រទេសសិង្ហបុរី​ លោក​អនុប្រធានាធិបតីស.រ.អា​ Mike Pence បានផ្តល់​កិច្ចគាំទ្រ​របស់​រដ្ឋបាល Trump ដល់​ការ​អភិវឌ្ឍផ្នែក​ឌីជីថល។​ នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ក្នុង​សន្និសីទ​កំពូល​រវាង​ស.រ.អា និង​អាស៊ាន លោក​ Pence បានប្រកាសអំពី «ភាព​ដៃគូខាង​ទីក្រុងមាន​បច្ចេកវិទ្យា​ទំនើបរវាង​ស.រ.អា និង​អាស៊ាន​» ដែល​ភាសា​អង់គ្លេស​ហៅថា​ «U.S.-ASEAN Smart Cities Partnership»។

លោក​ Pence បាន​មានប្រសាសន៍​ថា «កិច្ច​ខិតខំប្រឹងប្រែង​នេះ​នឹង​ជំរុញ​ឱ្យមានការ​បណ្តាក់​ទុ​ន​អាមេរិកាំង​ថ្មីៗ​ថែមទៀត​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ក្នុងតំបន់​ជំរុញ​ឱ្យមាន​ភាព​សំបូរ​រុង​រឿង ​និង​សន្តិសុខ​ថែម​ទៀត​នៅ​ក្នុង​ទ្វីបអាស៊ីអាគ្នេយ៍» ដោយ​លោកបាននិយាយ​បន្ថែម​ថាកិច្ច​ខិតខំប្រឹងប្រែង​នេះ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុងវិស័យសន្តិសុខ​អ៊ីនធឺណិត​ជាមួយ​ប្លុក​ក្នុង​តំបន់នោះ។

ទីក្រុង​មាន​បច្ចេកវិទ្យា​ទំនើប ដែល​ភាសា​អង់គ្លេស​ហៅថា​ Smart Cities ជា​ពាក្យ​មានប្រជា​ប្រិយភាព​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​នៃសមាគម​អាស៊ាន នៅ​ពេល​ប្រទេស​ទាំង​នេះ​ប្រឈមនឹង​និន្នាការធំៗពីរគឺ​នគរូបនីយកម្ម និង​ការ​ធ្វើ​ឱ្យ​មាន​ប្រព័ន្ធ​ឌីជីថល។​ប្រទេសជាតិនានា​ក្នុង​ទ្វីបអាស៊ី​អាគ្នេយ៍​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​មុន​យ៉ាង​លឿន ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បានមករស់ក្នុងទី​ក្រុង ​ដែល​បាន​បង្កើត​ឱ្យមានបញ្ហាច្រើន​ចាប់តាំង​ពី​ការ​កកស្ទះ​ចរាចរណ៍ គុណភាពទឹក និង​ខ្យល់រហូត​ដល់សន្តិសុខ​ឌីជីថល៕

XS
SM
MD
LG