ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Pence ​និង​ លោក​អាបេ ​ពិភាក្សា​រឿង​ពាណិជ្ជកម្ម ​និង​បញ្ហា​កូរ៉េ​ខាងជើង​មុន​កិច្ច​ប្រជុំ​ APEC


លោក Mike Pence ចាប់​ដៃ​ជាមួយ​នឹង​លោក Shinzo Abe នៅ​ផ្ទះ​នាយករដ្ឋមន្ត្រី ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Mike Pence ចាប់​ដៃ​ជាមួយ​នឹង​លោក Shinzo Abe នៅ​ផ្ទះ​នាយករដ្ឋមន្ត្រី ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក​អនុ​ប្រធានាធិបតី​អាមេរិក​ Mike Pence ​បាននិយាយ​ថា​ការធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ជប៉ុន​គឺជា​វិធីដ៏ល្អ​បំផុត​ដើម្បី​ដោះ​ ស្រាយ​អតុល្យភាព​ពាណិជ្ជកម្ម​។

លោក​អនុ​ប្រធានាធិបតី​អាមេរិក​ Mike Pence ​បាននិយាយ​ថា​ការធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ជប៉ុន​គឺជា​វិធីដ៏ល្អ​បំផុត​ដើម្បី​ដោះ​ ស្រាយ​អតុល្យភាព​ពាណិជ្ជកម្ម​ដែល​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​ខ្លួនបាន​ធ្វើឲ្យ ផលិតផល​អាមេរិក ​មាន​ឧបសគ្គ។

លោក​ Pence ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​រួមគ្នា​មួយ​ក្នុង​ទីក្រុង​តូក្យូ​ជាមួយ​នឹង លោក ​អាបេ​ថា៖

«ផលិតផល​អាមេរិក​និង​សេវាកម្ម​ផងដែរ​ តែងតែ​មាន​ឧបសគ្គ​ ក្នុងការ​ប្រកួត​ប្រជែង ដោយ​យុត្តិធម៌​នៅក្នុង​ទីផ្សារ​ជប៉ុន‍»។​ លោក ​Pence ​បាន​បន្ថែម​ថា៖ «ឱកាស​ដ៏​ប្រសើរ សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក​ ប្រកប​ដោយ​យុត្តិធម៌​និង​ ស្មើភាព​គ្នា​គឺ​នឹង សម្រេច​នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី‍»។ ​លោកថ្លែង​បន្ត​ទៀតថា​ប្រជាជាតិ ទាំងពីរ​នឹង​ចរចា​គ្នា​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដែល​នឹង​ក្លាយ​ជា​គំរូមួយ​សម្រាប់ ប្រជាជាតិ​ផ្សេងៗ​ទៀត។

លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ម្តងហើយ​ម្តងទៀត​អំពីការ​ចង់​បាន របស់​លោក​ពីការ​ចរចា​នៃ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ ដែល​ត្រូវ​ឈរ​លើ​លក្ខខណ្ឌ​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ត្អូញត្អែរ​ចំពោះ​ពាណិជ្ជកម្ម​ជប៉ុន​ដែលមាន​អតិរេក​ថវិកា ដល់ទៅ​៦៩ ​ពាន់​លានដុល្លារ ​ជាមួយ​ស.រ.អា​ ហើយ​លោក ​ត្រាំ ​បាន​ដាក់​សម្ពាធ​ដល់ លោក​ អាបេ ​ឲ្យ​យល់ព្រម​នឹង​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ ដើម្បី​ដោះស្រាយ​បញ្ហា​នោះ។ លោកថា​ជប៉ុន​នាំ​រថយន្ត​រាប់លាន​គ្រឿង​ទៅកាន់​អាមេរិក​ខាងជើង ​នៅពេល​ជាមួយ​គ្នា ជប៉ុន​រាំងខ្ទប់​ការ​នាំចូល​រថយន្ត​អាមេរិក។ ​លោកថា​ពាណិជ្ជកម្ម​ទាក់ទង​នឹង​ផលិត ផល​កសិកម្ម​ក៏គ្មាន​តុល្យភាព​ដែរ។

ទីក្រុង​តូក្យូ​បាន​និយាយ​ថាទីផ្សារ​របស់​ខ្លួនបើក​ទូលាយ​ តែ​យ៉ាងណា​ក៏ដោយ​ជប៉ុន​មានការ​គាំពារ​ផលិតផល​ខ្លះ​របស់ជប៉ុន។

នៅក្នុង​សុន្ទរកថា​មុន​កិច្ចប្រជុំ​ជាមួយ​លោក​ អាបេ លោក Pence​ បាន​ថ្លែង​ថា​លោក​រង់ចាំ​ពិភាក្សា​ជាមួយ​លោក​អាបេ​អំពី​វិធី​នានា​ដើម្បីឲ្យ​ប្រទេស​ទាំងពីរ​ ជប៉ុន​ និង អាមេរិក​បន្ត​ធ្វើ​កិច្ចការ​ជាមួយ​គ្នា​កាន់​តែជិត​ដិត​ដើម្បី​ធ្វើ​ឲ្យជឿន​លឿន​ទៅមុខ​ចំពោះ​គោល​បំណង​នៃ​ការលុប​បំបាត់​មិនឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៃ​ឧបទ្វីប​កូរ៉េ៕

XS
SM
MD
LG