ប្រទេសជប៉ុន និងចិនបានចាត់វិធានការដ៏សំខាន់មួយទៀតកាលពីថ្ងៃសុក្រ ដើម្បីបង្កើនចំណងទាក់ទងរបស់ខ្លួនដែលកត់សម្គាល់នូវអ្វីដែលនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានហៅថា ចំណុចរបត់នៃប្រវត្តិសាស្រ្តនៅក្នុងចំណងទាក់ទងរវាងប្រទេសអាស៊ីទាំង២។
ក្នុងអំឡុងនៃជំនួបនោះ ប្រទេសទាំង២បានចុះហត្ថលេខាការផ្លាស់ប្តូររូបិយប័ណ្ណ ដែលមានតម្លៃ៣០ពាន់លានដុល្លារ ដែលមានគោលបំណងសម្របសម្រួលការការប្តូរប្រាក់ដើម្បីពាណិជ្ជកម្ម។ មេដឹកនាំទាំង២ក៏បានព្រមព្រៀងគ្នាលើបញ្ហានានាចាប់តាំងពីកិច្ចព្រមព្រៀងសន្តិសុខ សេដ្ឋកិច្ច និងការទូត ខណៈនោះដែរ ពាណិជ្ជកម្មឯកជនរាប់សិបក៏ត្រូវបានចុះហត្ថលេខាដែរ។
ភាពតានតឹងអំពីជម្លោះទឹកដីក្នុងសមុទ្រចិនខាងកើតជាប្រភពនៃការឈ្លោះប្រកែកជាយូរយាណាស់មកហើយរវាងប្រទេសទាំង២។ ទំនាក់ទំនងបានដាំក្បាលចុះនៅឆ្នាំ២០១២នៅពេលដែលរដ្ឋាភិបាលក្រុងតូក្យូបានធ្វើជាតូបនីយកម្មប្រជុំកោះ Senkaku ដែលគ្មានមនុស្សរស់នៅ។
ចិនបានទាមទារប្រជុំកោះតូចៗដែលត្រួតត្រាដោយជប៉ុនថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយចំណាត់ការនេះបានបណ្តាលឲ្យមានមនោសញ្ចេតនាប្រឆាំងជប៉ុននៅទូ ទាំងប្រទេស។ ការវិនិយោគទុនជប៉ុននៅក្នុងប្រទេសនោះបានរួមតូចនៅពេលដែលទំនាក់ទំនងខាងនយោបាយមានភាពមិនកក់ក្តៅមួយរយៈពេលហើយបានចាប់ផ្តើមប្រសើរឡើងរហូតដល់ឆ្នាំទៅ។
ក្នុងអំឡុងនៃជំនួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang លោកនាយករដ្ឋមន្រ្តីជប៉ុន Abe បានបញ្ជាក់ថា បើគ្មានស្ថិរភាពក្នុងសមុទ្រចិនខាងកើតទេ នឹងមិនមានភាពប្រសើរពិតប្រាកដនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ទេ៕