ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ពង្រីក​ការដាក់​សម្ពាធ​លើ​​ចិន​លើ​ជម្លោះ​ក្នុង​សមុទ្រ​​តំបន់​អាស៊ី​អាគ្នេយ៍


រូបឯកសារ៖ ទង់ជាតិតំណាងព្រះអាទិត្យរះរបស់ជប៉ុននៅលើនាវា​យោធា។
រូបឯកសារ៖ ទង់ជាតិតំណាងព្រះអាទិត្យរះរបស់ជប៉ុននៅលើនាវា​យោធា។

កាល​ពី​ថ្ងៃ​ចន្ទ ​លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe បាន​សន្យា​ធ្វើ​ការ​​ជាមួយ​ប្រទេស​វៀត​ណាម​ស្តី​ពី​សន្តិសុខ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង។ កាល​ពី​២​ថ្ងៃ​មុន ​កងកម្លាំង​របស់​លោក​បាន​ធ្វើសមយុទ្ធ​វាយ​សង្គ្រប់​ឆ្នេរ​សមុទ្រ​ជាមួយសម​ភាគី​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

សមយុទ្ធសង្គ្រាមក្នុង​សមុទ្រ​ចិនខាង​ត្បូង​ ដែល​មាន​ជម្លោះ​ក្នុង​រយៈ​ពេល​២​ខែ​កន្លងមក​នេះ បាន​បង្ហាញ​ពី ការ រីកកាន់តែធំ​ឡើង​រយៈ​ពេល​យូរ​នៃ​សកម្ម​ភាព​របស់​ជប៉ុនក្នុង​តំបន់​ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ​មាន​ផល​ប្រយោជន៍​ខាង​យុទ្ធសាស្រ្ត ដែល​រួមមាន​ការ​ទប់ទល់​សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

​កាល​ពី​ខែកញ្ញា ​នាវា​មុជ​ទឹក​ នាវា​ផ្ទុកឧទ្ធម្ភាគ​ចក្រ​ និងនាវា​ពិឃាតុ​២​គ្រឿង​របស់​ជប៉ុនបានបើកក្នុង​សមុទ្រ​មាន​ជម្លោះ ​ដែល​រដ្ឋាភិបាល​៦​ផ្សេង​ទៀត​បាន​ទាម​ទារ​ជាមួយ​ចិន​ដែល​មាន​កម្លាំង​យោ​ធា​ខ្លាំង​ជាង​គេបំផុត។​ សមយុទ្ធ​នេះ​មាន​រយៈ​ពេល​២​ខែ​ ដែលត្រូវបាន​គេ​ហៅថា ការ​ដាក់​ពង្រាយ​កម្លាំង​នៅ​តំបន់​ឥណ្ឌូ ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០១៨​ ដែលបាន​ធ្វើ​ឡើង​ដើម្បីបង្ហាញ​សមត្ថភាព​នាវា​របស់​ដៃគូ​យើង។ ​នេះ​តាម​ការ​បញ្ជាក់​របស់​កងកម្លាំង​ការពារ​នាវា​ជប៉ុន​នៅ​ក្នុង​វេបសាយ​របស់​ខ្លួន។

បន្ទាប់​មក កាល​ពី​ថ្ងៃ​ចន្ទ ​លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe បាន​សន្យា​ធ្វើ​ការជាមួយ​ប្រទេស​វៀត​ណាម​ស្តី​ពី​សន្តិសុខ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង។ កាល​ពី​២​ថ្ងៃ​មុន ​កងកម្លាំង​របស់​លោក​បាន​ធ្វើសមយុទ្ធ​វាយ​សង្គ្រប់​ឆ្នេរ​សមុទ្រ​ជាមួយសម​ភាគី​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

ប្រទេស​ជប៉ុន​មិនបាន​ទាម​ទារសមុទ្រ​ចិន​ខាង​ត្បូង​ ដែល​មាន​ទំហំ៣លាន​៥សែន​គីឡូ​ម៉ែត្រការេ ដែលលាត​សន្ធឹង​ពី​ទីក្រុង​ហុងកុង​ទៅ​កោះ Borneo ដូច​ប្រទេស​វៀត​ណាម ​និង​ហ្វីលីពីន​ទេ។ ក៏ប៉ុន្តែ ​ជប៉ុន​ចង់​រក្សាផ្លូវនាវា​ចរណ៍នោះ​ឲ្យ​បើក​ចំហ ​ខណៈ​ដែល​មិន​មាន​និយាយ​ស្តី​ពី​ត្រួតត្រា​កំពុង​កើន​ឡើង​របស់​ប្រទេស​ចិន​ដែល​រួមមានការ​បង្កើត​កោះ​សិប្បនិមិត្ត​សម្រាប់​ហេដ្ឋារចនា​សម្ព័ន្ធ​ខាង​យោ​ធា។ ​រដ្ឋាភិបាល​ក្រុង​តូក្យូ ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ក៏បាន​ប្រកួត​ប្រ​ជែង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុងជម្លោះ​ដាច់​ដោយ​ឡែក​នៅ​សមុទ្រ​ចិន​ខាង​កើត​ផង​ដែរ៕


XS
SM
MD
LG