ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ដាក់​បេក្ខភាព​ព្រះរាម​មហាក្សត្រ​ជានាយករដ្ឋមន្ត្រី​ប្រឈម​នឹង​ការរំលាយចោល


ព្រះនាង Ubolratana នៃប្រទេសថៃដែលឈរឈ្មោះបោះឆ្នោត
ព្រះនាង Ubolratana នៃប្រទេសថៃដែលឈរឈ្មោះបោះឆ្នោត

គណបក្ស​នយោបាយ​មួយ​ដែល​បាន​ដាក់បេក្ខភាព​ម្ចាស់ក្សត្រីយ៍​មួយ​ព្រះអង្គ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​អាច​នឹង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ប្រកួតបោះឆ្នោត​ជាតិ​នៅក្នុង​ខែ​មីនា ក្រោយពី​មាន​សកម្ម​ជន​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​លោក​នឹង​ដាក់ញត្តិ​ប្តឹង​ស្នើ​សុំ​ឱ្យ​រំលាយ​គណបក្ស​នោះ។​

គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​នៃប្រទេស​ថៃ​គ្រោង​នឹង​ជួបប្រជុំ​នៅថ្ងៃច័ន្ទ​ដើម្បី​ពិចារណា​ពីបេក្ខភាព​របស់​ម្ចាស់​ក្សត្រីយ៍​អ៊ូប៊ុលរតនា រាជាកណ្ណិយា សិរីវឌ្ឍនា​ បាណាវ៉ាឌី ដែលមានព្រះជន្ម​៦៧​ព្រះវស្សា។ កាលពីថ្ងៃសុក្រ​ ម្ចាស់ក្សត្រីយ៍​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទាំងមូល​ភ្ញាក់ផ្អើលនៅពេល​ដែលប្រកាស​ថា​ម្ចាស់​ក្សត្រីយ៍​នឹង​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​គណបក្ស​ពលរដ្ឋ​មួយ​ដែល​ស្មោះត្រង់​នឹង​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​បណ្តេញ​ចេញ​ពីតំណែង​។

ការប្រកាស​នេះ​ត្រូវបាន​ព្រះមហាក្សត្រ​មហា វិជ្ជរ៉ា​ឡុងកន ដែល​ជាព្រះអនុជ​ បាន​ឆ្លើយជំទាស់​តែក្នុងរយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​តែប៉ុណ្ណោះ។ ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​ព្រះរាជ​សារ​មួយ​ថាជារឿង​«មិនសមស្រប​‍»​ទេ​សម្រាប់​រាជវង្សានុវង្ស​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។

ការបោះឆ្នោត​នៅថ្ងៃទី​២៤ខែ​មីនា​គឺ​ជាការ​បោះឆ្នោត​លើក​ទីមួយ​ចាប់​តាំងពី​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ​២០១៤​ដែលបាន​ទម្លាក់​រដ្ឋាភិបាល​មួយ​ដែល​គាំទ្រ​លោក​ថាក់ស៊ីន។ មេដឹកនាំ​របប​យោធា​នាពេល​បច្ចុប្បន្ន គឺ​លោកប្រាយុទ្ធ ចាន់​អូចា ​ក៏​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​នាយក​រដ្ឋមន្ត្រី​ដែរ ក្នុង​នាម​បេក្ខជន​គាំទ្រ​យោធា។​

XS
SM
MD
LG