ភ្នំពេញ —
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាគ្រោងនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រដើម្បីកំណត់របៀបវារៈថវិកាជាតិឆ្នាំ២០១៤សម្រាប់ដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភាដើម្បីអនុម័តឱ្យបានឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ជាម យៀប សមាជិកសភាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។
គណបក្សសង្គ្រោះជាតិដែលទទួលបានសំឡេងគាំទ្រក្រោយពីការបោះឆ្នោតបានបញ្ជាក់ថាសមាជិកជាប់ឆ្នោតទាំង៥៥រូបនឹងមិនចូលប្រជុំរដ្ឋសភាដើម្បីអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៤នេះទេដោយបានចាត់ទុកថារដ្ឋសភាបានបង្កើតឡើងផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភាបានបញ្ជាក់ថាកាលពីថ្ងៃពុធម្ស៉ិលមិញលោក អូន ព័ន្ធមុន្នីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំមន្ត្រីរបស់លោកចំនួន៣០នាក់បានមកជួបប្រជុំជាមួយគណៈកម្មការជំនាញនៅរដ្ឋសភាហើយយើងបានសម្រេចរួចហើយថាថវិកាជាតិឆ្នាំ២០១៤នេះគ្មានអ្វីរាំងស្ទះទេបើទោះបីជាមានការធ្វើពហិការពីគណបក្សសង្គ្រោះជាតិមិនចូលរួមកិច្ចប្រជុំរដ្ឋសភាក៏ដោយ។
លោកនិយាយថា៖ «យើងអត់មានរាំងស្ទះអ្វីទាំងអស់គឺថាការអនុម័តថវិកាជាតិនិងការអនុម័តផ្សេងៗទៅទៀតគឺថាសុទ្ធតែ៥០% បូក១មានន័យថា absolute majority គឺថាមតិភាគច្រើនដាច់ខាតប៉ុណ្ណោះទេ»។
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៤នេះមានចំនួនសរុបជាង៣ពាន់៥រយលានដុល្លារសហរដ្ឋអាមេរិកគឺបានកើនឡើងប្រមាណជាង៤០០លានដុល្លារបើប្រៀបធៀបនឹងថវិកាជាតិឆ្នាំ២០១៣មានចំនួនតែ៣ពាន់លានដុល្លារតែប៉ុណ្ណោះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិនឹងមិនចូលរួមអនុម័តច្បាប់ថវិកាជាតិជាមួយនឹងគណបក្សប្រជាជនកម្ពុជាទេ។
លោកបានបញ្ជាក់ថាយើងអត់ទទួលស្គាល់រដ្ឋសភានិងរដ្ឋាភិបាលដែលព្រាងថវិកាហ្នឹងទេពីព្រោះសភាអត់ត្រឹមត្រូវតាមច្បាប់ហើយរដ្ឋាភិបាលដែលកើតពីសភាមិនគ្រប់ទឹកហ្នឹងគឺមានន័យថារដ្ឋាភិបាលអត់គ្រប់ទឹក។
លោកនិយាយថា៖«គណបក្សសង្គ្រោះជាតិបានចេញសេចក្តីប្រកាសហើយថាបើសិនជាប្រទេសណា អ្នកវិនិយោគទុនណា អ្នកផ្តល់ប្រាក់កម្ចីណា ទៅចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលដែលកើតអត់ស្របច្បាប់អធម្មនុញ្ញហ្នឹងគឺគណបក្សសង្គ្រោះជាតិហ្នឹងមិនទទួលទេនិងសើរើឡើងវិញនៅពេលដែលយើងចូលកាន់អំណាច»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់មិនខុសពីអ្វីដែលជាការអះអាងពីគណបក្សប្រជាជនទេ។ លោកបាននិយាយថាការធ្វើពហិការមិនចូលរួមប្រជុំរបស់សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិគឺមិនបានរាំងស្ទះដល់ការអនុម័តថវិកាជាតិទេក៏ប៉ុន្តែវាអាចធ្វើឱ្យមានការរិះគន់ច្រើនដោយសារតែការអនុម័តនោះគ្មានវត្តមានគណបក្សប្រឆាំងចូលរួមតែប៉ុណ្ណោះ។
លោកនិយាយថា៖«ការអនុម័តច្បាប់នៅសភាដោយគណបក្សប្រឆាំងមិនបានចូលរួមតវ៉ាឬមួយមិនបានចូលរួមក្នុងការឈ្លិច សួរនៃបញ្ហានៃថវិកាជាតិដ៏សំខាន់ហ្នឹង។ប៉ុន្តែបើយើងមើលពីអណត្តិមុនហើយការអនុម័តថវិកាជាតិពីមុនមកក៏គណបក្សប្រឆាំងដើរចេញមិនបានចូលរួមក្នុងការអនុម័តដូចគ្នាដែរ។អញ្ចឹងចំពោះខ្ញុំមិនមានអ្វីគួរឱ្យចាប់អារម្មណ៍ប៉ុន្មានទេ»។
ក្រសួងសំខាន់ៗដែលមានអាទិភាពសម្រាប់ថវិកាជាតិឆ្នាំ២០១៤នេះរួមមានក្រសួងអប់រំ សុខាភិបាល កសិកម្ម អភិវឌ្ឍន៍ជនបទ ក្រសួងការងារ សង្គមកិច្ចនិងក្រសួងនគររូបនីយកម្មនិងសំណង់។ ដោយឡែកក្រសួងការពារជាតិបានស្ថិតក្នុងលំដាប់អាទិភាពដែរតែការអភិវឌ្ឍន៍ធនធានមនុស្សនិងលើកទឹកចិត្តដល់ក្រុមយុវជនមានស្ថិតនៅក្នុងលំដាប់អាទិភាពខ្ពស់ជាងគេបំផុត។
ថវិកាជាតិសម្រាប់ឆ្នាំ២០១៤នេះរដ្ឋាភិបាលបានផ្តោតយ៉ាងសំខាន់ទៅលើការស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយទឹកជំនន់ ដែលមានទឹកប្រាក់សរុបជាង១.០០០លានដុល្លារសហរដ្ឋអាមេរិកនិងមួយផ្នែកទៀតតំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការរាប់ម៉ឺននាក់ដែលមានកាំប្រាក់«ប្រភេទគនិងប្រភេទឃ»៕