ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​​រដ្ឋាភិបាល​អះអាង​ពី​ប្រសិទ្ធភាព​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១៤

La décision du président Obama de renouer les relations diplomatiques avec Cuba implique le retrait d'un certain nombre de sanctions économiques.
La décision du président Obama de renouer les relations diplomatiques avec Cuba implique le retrait d'un certain nombre de sanctions économiques.
គម្រោង​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១៤
សូម​រង់ចាំ

No media source currently available

0:00 0:30:49 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលកម្ពុជាបានអះអាងថា ​គម្រោងថវិកាជាតិឆ្នាំ២០១៤នឹង​ជួយលើក​កម្ពស់​ជីវភាពប្រជា​ពលរដ្ឋកម្ពុជា និងបង្កើនសមត្ថភាពដល់ពលរដ្ឋ។​ នេះ​ជាការ​អះអាងរបស់លោក​ ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការទីស្តីការគណៈ​រដ្ឋមន្ត្រីដែល​ចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាល​ពីយប់ថ្ងៃព្រហស្បតិ៍ទី​៣១ខែតុលា​ឆ្នាំ​២០១៣។

គណៈ​រដ្ឋមន្ត្រីកម្ពុជាបានអនុម័តសេចក្តីព្រាង​ច្បាប់ថវិកា​សម្រាប់ចំណាយឆ្នាំ​២០១៤​ ​មានទឹក​ប្រាក់ចំនួន៣.៥០០​លានដុល្លារសរអាកាល​ពីថ្ងៃ​សុក្រសប្តាហ៍មុនដើម្បីផ្ញើ​ជូនសភាអនុម័តក្នុង​ពេលឆាប់ៗ។

លោក​ ​ផៃ ស៊ីផាន ​បាន​អះអាងថា ​រដ្ឋាភិបាលបានប្តេជ្ញាដើម្បីធ្វើ​ឲ្យ​ការចំណាយចំ​គោលដៅមានប្រសិទ្ធិភាព ដើម្បីអភិវឌ្ឍប្រទេស លើក​កម្ពស់​ជីវភាពប្រជាពលរដ្ឋ​ឲ្យស្របតាមនិន្នាការតំបន់និងពិភព​លោក។​ លោក​ថ្លែងបន្ថែម​ថា នៅ​ឆ្នាំ​២០១៥​ខាង​មុខនេះ យើង​នឹងធ្វើ​ឲ្យប្រជា​ពលរដ្ឋរបស់​យើង ជា​ពិសេសយុវជន​យុវនារីហ្នឹងក្លាយ​ខ្លួនទៅ​ជាកម្មករឬ​ពលករជំនាញដែល​ចេញពីធនធានមនុស្ស​ទៅជាធនធានមូលធនដែលមានឯកទេសច្រើន។​ កម្ពុជា​នឹងចូល​ក្នុងតំបន់សេដ្ឋកិច្ចសេរីរបស់សមាគមអាស៊ាននៅ​ឆ្នាំ២០១៥ ដែលកម្ពុជាត្រូវពង្រឹងសមត្ថភាពបច្ចេកទេស​ជំនាញដល់ពលរដ្ឋរបស់ខ្លួន។

លោក ​ជាម យៀប ​មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជានិង​ជាសមាជិក​សភាបានអះអាង​ថា រដ្ឋសភានៅ​មិនទាន់ទទួលបានសេចក្តីព្រាងច្បាប់ថវិកា​ពី​រដ្ឋាភិបាលនៅ​ឡើយទេ។ ​តែ​លោកថ្លែង​ថា​ សភា​នឹងត្រៀមយកមកពិនិត្យ​ពិភាក្សានិងអនុម័ត ដោយតម្លាភាព ​គឺ​មិន​អាចឲ្យ​រដ្ឋាភិបាលចំណាយស្រេច​ចិត្ត​បានទេ។

លោក​បានអះអាង​ថា​ ចំណាយឆ្នាំ​នេះគឺ​កើនជាង៣០០​លានដុល្លា​រ​ដោយសារតែ​កម្ពុជាប្រឈមមុខ​នឹងគ្រោះធម្មជាតិទឹក​ជំនន់និង​ការគិត​គូររបស់រដ្ឋាភិបាល​ក្នុង​ការបង្កើនប្រាក់​ខែជូន​មន្ត្រីរាជការ៕
XS
SM
MD
LG