ភ្នំពេញ៖ សមាជិកសភាខាងគណបក្សប្រជាជនកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតជាសម្ងាត់ជ្រើសរើសសមាជិកគណៈកម្មការជំនាញទាំង៩នៃរដ្ឋសភាដោយគ្មានការចូលរួមពីសមាជិកសភាខាងគណបក្សសង្គ្រោះជាតិ។
សមាជិកសភាចំនួន៦៥រូបដែលមានវត្តមានបានបោះឆ្នោតដោយសំឡេង៦៥ទល់នឹង៦៥សំឡេងដោយគ្មានសមាជិកណាម្នាក់ហ៊ានបោះឆ្នោតទម្លាក់ឡើយ។
លោកហេង សំរិនប្រធានសភាបានប្រកាសថា៖
«សន្លឹកឆ្នោតព្រមចំនួន ៥៥លើ៥៥។អូ៎ស!៦៥លើ៦៥។ សន្លឹកឆ្នោតមិនព្រមសូន្យ។ អនុប្បវាទសូន្យ។ មោឃៈសូន្យ»។
សមាជិកគណៈកម្មការជំនាញទាំង៩របស់រដ្ឋសភានៅក្នុងអណត្តិទី៥នេះ មានចំនួន៧រូបដែលខុសប្លែកពីអណត្តិមុនៗមានរហូតដល់៩រូប។
សមាសភាពសមាជិកគណៈកម្មការជំនាញទាំង៩សុទ្ធតែជាសមាជិកមកពីគណបក្សប្រជាជនកម្ពុជាហើយពុំមានសមាជិកមកពីគណបក្សសង្គ្រោះជាតិទេដោយសារតែគណបក្សនេះមិនបានស្បថសច្ចាប្រណិធានចូលកាន់មុខតំណែងនិងចូលរួមប្រជុំសភាដំបូងកាលពីថ្ងៃទី២៣ខែកញ្ញា។
លោក ហេង សំរិន ប្រធានរដ្ឋសភាបានប្រាប់អ្នកកាសែតបន្ទាប់ពីសម្រាកកិច្ចប្រជុំសភាថាការធ្វើពហិការមិនចូលរួមប្រជុំជាសិទ្ធិរបស់គណបក្សសង្គ្រោះជាតិ។
លោកនិយាយថា៖«មិនដឹងសម្រេចយ៉ាងម៉េចទេ។គេធ្វើពហិការមិនចូលរួមប្រជុំ អាហ្នឹងជាសិទ្ធិរបស់គេ។ចាំទៅខាងមុខទៀតយើងនឹងដោះស្រាយយ៉ាងម៉េច។ អាហ្នឹងទាល់តែយើងធ្វើម៉េចឱ្យគេមកចូលរួម បើថាគេមិនចូលរួមហ្នឹងចាំគិតទៀត»។
ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការជំនាញទាំង៩របស់រដ្ឋសភានៅពេលនេះបានធ្វើឡើងជាសម្ងាត់ដែលខុសប្លែកពីការបោះឆ្នោតកាលពីថ្ងៃទី២៤ខែកញ្ញា។ ជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភានិងរដ្ឋាភិបាលបានធ្វើឡើងជាកញ្ចប់រួមគ្នាតែមួយ ហើយការបោះឆ្នោតនេះបានធ្វើឡើងដោយលើកដៃ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់វីអូអេតាមទូរស័ព្ទពីខេត្តតាកែវនៅពេលដែលលោកកំពុងរវល់ចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ថា គណបក្សរបស់លោកមិនចាប់អារម្មណ៍នឹងការប្រជុំសភាលើកទីមួយទេ។
លោកបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងស្ថាប័នរដ្ឋសភាដោយឯកបក្សមិនចង់នាំកម្ពុជាទៅកាន់លទ្ធិប្រជាធិបតេយ្យដូចមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។
លោកនិយាយថា៖«គឺឃើញថាដំណើរការសភាដោយឯកបក្សបែបនេះគឺប្រាកដជាអត់មានលទ្ធិប្រជាធិបតេយ្យនិងមិនមានតុល្យភាពអំណាច។ អញ្ចឹងហើយរដ្ឋាភិបាលនឹងជិះសេះលែងដៃ។ អញ្ចឹងអ្វីដែលជាការសន្យារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅកម្មវិធីនយោបាយអណត្តិទី៥នេះគឺហ្ស៊េរ៉ូ សូន្យតែម្តង អត់មានបានការអ្វីទាំងអស់»។
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានៅតែមិនទាន់ដោះស្រាយភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅឡើយទាក់ទិននឹងការបែងចែកតុល្យភាពនៃអំណាចក្នុងស្ថាប័ននៃរដ្ឋសភា។
គណបក្សសង្គ្រោះជាតិបានទាមទារមុខតំណែងជាប្រធានរដ្ឋសភានិងការបែងចែកឱ្យស្មើគ្នាទាំងគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង១២និងគណៈកម្មការជំនាញទាំង៩នៃរដ្ឋសភាឱ្យបានស្មើៗគ្នាតែគណបក្សប្រជាជនកម្ពុជាបានជំទាស់។
លោក ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថាបើមានការសម្របសម្រួលនយោបាយនឹងមានការឯកភាពគ្នាឡើងវិញចំពោះមុខតំណែងក្នុងស្ថាប័ននៃរដ្ឋសភា។ ក៏ប៉ុន្តែត្រូវទទួលយកមុខតំណែងដែលគណបក្សប្រជាជនកម្ពុជាបានកំណត់ឱ្យតែប៉ុណ្ណោះ៕