ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​បិទ​ស្ថានកុងស៊ុល​នៅ​អាហ្វហ្គានីស្ថាន​ជា​បណ្តោះអាសន្ន​


ទាហាន​ជាង​អាហ្វហ្គានីស្ថានឆែក​ឆេររថយន្ត​នៅ​ក្នុង​ទីក្រុង​ Jalalabad កាលពី​ថ្ងៃទី​០១ ខែ សីហា ឆ្នាំ ២០១៨។
ទាហាន​ជាង​អាហ្វហ្គានីស្ថានឆែក​ឆេររថយន្ត​នៅ​ក្នុង​ទីក្រុង​ Jalalabad កាលពី​ថ្ងៃទី​០១ ខែ សីហា ឆ្នាំ ២០១៨។

ប្រទេស​ប៉ាគីស្ថាន​បាន​បិទ​ស្ថានកុងស៊ុល​របស់​ខ្លួន​ដែល​មាន​ទីតាំងនៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​ប្រទេស​ជិតខាង​ជា​បណ្តោះអាសន្ន​ ដោយ​ផ្អែក​លើ​ហេតុផល​បញ្ហា​សន្តិសុខ​ និង​បាន​ចោទ​ពួកអាជ្ញាធរ​អាហ្វហ្គានីសា្ថន​ថា​បាន​ចូល​ជ្រៀតជ្រែត​នៅក្នុង​ការងារ​ការទូត​របស់​ខ្លួន។

ស្ថានកុងស៊ុល​ប៉ាគីស្ថាន​ស្ថិត​នៅក្នុង​ក្រុង Jalalabadនៃ​ខេត្ត Nangarharភាគខាងកើត​ជាប់​ព្រំដែន​ជាមួយ​នឹង​ប៉ាគីស្ថាន។

ស្ថានទូត​របស់​ប៉ាគីស្ថាន​នៅក្នុង​ទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ក្រសួង​ការបរទេស​អាហ្វហ្គានីសា្ថន​កាល​ពី​ថ្ងៃសុក្រ ​ដោយ​បាន​ស្តី​បន្ទោស​ពួកអាជ្ញាធរ​ខេត្ត​ថា​បាន​ចូលជ្រៀតជ្រែក​ហួសហេតុ​នៅក្នុង​ការងារ​ការទូត​របស់​ប៉ាគីស្ថាន ​ដែល​ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​ប៉ាគីស្ថាន​សម្រេច​បិទ​ស្ថាន​កុងស៊ុល​នេះ​ជា​បណ្តោះអាសន្ន។

តាមរយៈ​លិខិត​នេះ​អាជ្ញាធរ​ប៉ាគីស្ថាន​បាន​ជំរុញ​ឲ្យ​ក្រសួងការបរទេស​អាហ្វហ្គានីស្ថាន​ចាត់វិធានការណ៍​ទៅលើ​លោក​អភិបាលខេត្ត Hayatullah Hayat​ ដើម្បី​ឲ្យ​លោក​បញ្ឈប់​សកម្មភាពនានា​ដែល​ជា​ការ​រំលោភ​ទៅ​លើ​សន្ធិសញ្ញា​អន្តរជាតិ​ស្តី​ពី​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។

លិខិត​នោះ​ក៏​បាន​ស្នើ​ឲ្យ​រៀបចំ​ស្តារឡើងវិញ​នូវ​ផ្នែកសន្តិសុខ​ដែល​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​ដក​ចេញ​កាល​ពី​ដើម​សប្តាហ៍​នេះ។

លិខិត​នោះ​ត្រូវបាន​សរសេរ​រៀបរាប់​ថា«ស្ថានទូត​សូម​ធ្វើ​ការ​ជូនដំណឹង​ថា​ស្ថាន​កុងស៊ុល​នឹង​បន្ត​បិទ​ទ្វារ​ហូត​ទាល់តែ​មាន​ការស្តារ​ឡើងវិញ​នូវ​សន្តិសុខ​ឲ្យ​បាន​ចប់​សព្វគ្រប់​ទៅ​តាម​អ្វី​ដែល​ស្ថានទូត​ចង់​បាន»។

លោកអភិបាល​ខេត្ត Hayat Saturdayបាន​ច្រានចោល​ការ​ចោទប្រកាន់​ថា​លោក​បាន​ជ្រៀតជ្រែក​ដល់​ការងារ​ផ្ទៃក្នុង​របស់​ប៉ាគីស្ថាន​ ហើយ​លោក​បាន​ចោទ​ស្ថានកុងស៊ុល​ប៉ាគីស្ថាន​ថា​បាន​ប្រមាថ​លើ​ជនជាតិ​អាហ្វហ្គានីស្ថាន​និង​ថា​ស្ថានកុងស៊ុល​បាន​យក​ថ្លៃ​ធ្វើ​ទិដ្ឋការ​ដោយ​ខុសច្បាប់​ពី​ពលរដ្ឋ​អាហ្វហ្គានីស្ថាន។

មិន​ទាន់​មាន​ការឆ្លើយតប​ភ្លាមៗ​ពី​សំណាក់​ក្រុមមន្រ្តី​ប៉ាគីស្ថាន​ទៅ​នឹង​ការចោទ​ប្រកាន់​របស់​លោក Hayatនេះ​នៅ​ឡើយ​ទេ។

ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​បាន​យល់ព្រម​មិន​គិត​ថ្លៃ​សម្រាប់​ធ្វើ​ទិដ្ឋាការ​ដល់​ប្រជាពលរដ្ឋ​របស់​ប្រទេស​ទាំងពីរ៕

XS
SM
MD
LG