ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បញ្ជាក់​ថា​មេដឹកនាំ​កំពូល​របស់​ខ្លួន​មួយ​រូប​បាន​ស្លាប់​ហើយ


ទាហាន​ម្នាក់​ឈ​រ​នៅ​ក្នុង​សាលា​ទាហាន​រដ្ឋ Army Public School ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ខ្មាន់កាំភ្លើង​តាលីបង់​ក្នុង​ទីក្រុង​ Peshawar កាលពី​ថ្ងៃទី​១៧ ធ្នូ ២០១៤។
ទាហាន​ម្នាក់​ឈ​រ​នៅ​ក្នុង​សាលា​ទាហាន​រដ្ឋ Army Public School ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ខ្មាន់កាំភ្លើង​តាលីបង់​ក្នុង​ទីក្រុង​ Peshawar កាលពី​ថ្ងៃទី​១៧ ធ្នូ ២០១៤។

នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​ពួក​តាលីបង់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដែល​មាន​ឈ្មោះ​ថា Tehreek-i-Taliban ឬ​ហៅ​កាត់​ថា TTP បាន​បញ្ជាក់​អំពី​ការ​ស្លាប់​របស់​លោក Umar Mansoor ដែល​ជា​មេដឹកនាំ​កំពូល​មួយ​រូប​របស់​ខ្លួន និង​ជា​អ្នក​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

លោក Mansoor ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​មេ​គំនិត​នៅ​ពី​ក្រោយ​ការ​សម្លាប់​រង្គាល​ឆ្នាំ ២០១៤ នៅ​សាលា​យោធា​រដ្ឋ​ក្នុង​ទីក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង ១៤០ នាក់ ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ជា​កុមារ។

សេចក្ដី​ប្រកាស​របស់​ក្រុម TTP នេះ​ដែល​បាន​ផ្ញើ​តាម​អ៊ីម៉ែល​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ាគីស្ថាន បាន​បញ្ជាក់​ថា៖ «យើង​បញ្ជាក់​ថា លោក​មេដឹកនាំ Umar Mansoor បាន​ស្លាប់​ហើយ ហើយ​យើង​ប្រកាស​ថា លោក​មេដឹកនាំ Usman Mansoor Hafizullah នឹង​ឡើង​កាន់​តំណែង​បន្ត​ជា​មេបញ្ជាការ​ក្រុម TTP ប្រចាំ​ក្រុង Darra Adam Khel និង​ក្រុង Peshawar។

សេចក្ដី​ប្រកាស​នោះ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​លំអិត​បន្ថែម​ទៀត​ថា​តើ​មេដឹកនាំ​របស់​ក្រុម TTP នេះ ត្រូវ​បាន​សម្លាប់​ដោយ​របៀប​ណា និង​ក្នុង​ស្ថានការណ៍​ណា​នោះ​ទេ។

ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប៉ាគីស្ថាន​បាន​រាយការណ៍​ថា មេដឹកនាំ​របស់​ក្រុម TTP នេះ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ មាន​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ពីរ​លើក​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​នៅ​តំបន់​តាម​ព្រំដែន​រវាង​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប្រទេស​ប៉ាគីស្ថាន ដែល​ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​ចំនួន ៣១ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​មេដឹកនាំ​ក្រុម TTP លោក Umar Mansoor ផង​ដែរ៕

XS
SM
MD
LG