ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស៊ើបអង្កេត​របស់​អង្គការ​អូតង់​រាយការណ៍​ថា ​ការ​វាយ​ប្រហារតាម​អាកាស​បណ្តាល​ឲ្យ​ជន​ស៊ីវិល​របួស​​និង​ស្លាប់​នៅ​អាហ្វហ្គានីស្ថាន


កងកម្លាំង​​សន្តិសុខ​អាហ្វហ្គានីស្ថានរៀបចំ​ប្រតិបត្តិការ​ប្រឆាំង​​នឹង​យុទ្ធជន​រដ្ឋឥស្លាមក្នុង​ស្រុក Pachir Agam ខេត្ត Nangarhar កាល​ពី​ថ្ងៃទី​០៣ ធ្នូ ២០១៦។
កងកម្លាំង​​សន្តិសុខ​អាហ្វហ្គានីស្ថានរៀបចំ​ប្រតិបត្តិការ​ប្រឆាំង​​នឹង​យុទ្ធជន​រដ្ឋឥស្លាមក្នុង​ស្រុក Pachir Agam ខេត្ត Nangarhar កាល​ពី​ថ្ងៃទី​០៣ ធ្នូ ២០១៦។

ពួកមន្រ្តី​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​និយាយថា ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រ​ឆាំង​ភេរវកម្ម​រយៈ​ពេល​មួយ​យប់​ដោយ​កម្លាំង​អន្តរជាតិ​នៅ​ក្នុង​ខេត្ត Kangarhar ​ភាគ​ខាង​កើត ​បាន​សម្លាប់ជន​ស៊ី​វិល​យ៉ាង​ហោច​ណាស់​ក៏​១៦​នាក់​ដែរ​ រួម​ទាំង​ស្រ្តី​និង​កុមារផង។

លោក Saaz Wali ជា​រដ្ឋបាល​កំពូល​របស់​ស្រុក Haska Mina ​ដែល​នៅ​ទី​នោះ​ការ​ខូច​ខាត​បាន​កើត​មាន​ឡើង ​បាន​ប្រាប់ VOAកាល​ពី​ថ្ងៃ​សុក្រ​ថា ​ការ​វាយ​ប្រហារ​តាមអាកាស​បាន​ត្រូវ​ចំ​រថយន្ត​មួយ​គ្រឿង​ហើយ​នឹង​ជនស៊ីវិល​មួយ​ក្រុម​នៅ​តំបន់​២​ដាច់​ដោយ​ឡែក​ពី​គ្នា។

លោក​និយាយ​ទៀត​ថា ជន​រង្គ្រោះ​៨​នាក់​បាន​ស្ថិត​នៅ​ក្នុង​រថយន្ត​នោះ​ហើយ​ពួកគេ​ស្ថិត​នៅ​ក្នុង​គ្រួសារ​តែ​មួយ។

អ្នកនាំ​ពាក្យ​របស់​បេសកកម្ម Resolute Supportរបស់​អង្គការ​អូតង់​បាន​ប្រាប់ VOA ថា«យើង​កំពុង​ពិនិត្យ​ការ​ចោទ​ប្រកាន់​ហើយ​យើង​នឹង​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​នៅពេលវេលា​ត្រឹមត្រូវ‍»។

ពួកមន្រ្តី​សន្តិសុខ​មូលដ្ឋាន​បាន​បញ្ជាក់​ថា ​កងទ័ពអាហ្វហ្គានីស្ថាន​ដែល​គាំទ្រ​ដោយយន្តហោះ​ចំបាំង​បរទេស​កំពុង​ធ្វើ​កិច្ច​ប្រតិបត្តិការ​ប្រឆាំងពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ស្រុក​នោះ។ ស្រុក​មួយ​ចំនួន​របស់​ខេត្ត Kangarhar ​ពោរពេញ​ទៅ​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។នេះតាម​ការ​បញ្ជាក់​របស់​មន្រ្តី​សហរដ្ឋ​អាមេរិក​និងអាហ្វហ្គានីស្ថាន។

ពួក​បះបោរ​តាលីបង់​ក៏​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ស្រុក​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​នោះ។Zabihullah Mujahid អ្នកនាំ​ពាក្យពួកបះបោរ​ឥស្លាម​បាន​អះអាង​ថា ​ភ្លាម​ៗ​បន្ទាប់​ពី​កាំជ្រួច​មីស៊ីល​ត្រូវ​ចំ​រថយន្ត ពួក​អ្នក​ស្រុក​បានស្ទុះស្ទា​ទៅកាន់​កន្លែង​នោះ​ហើយ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​ទី​កន្លែង​នោះ​នៅពេល​ដែល​ការវាយ​ប្រហារ​តាម​អាកាសលើក​ទី​២​បាន​ស្លាប់​ពួកគេ៕

XS
SM
MD
LG