ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប៉ះទង្គិច​គ្នា​រវាង​ឡាន​ដឹកសាំង​និង​រថយន្ត​ក្រុង​បាន​សម្លាប់​មនុស្ស​៥៧នាក់​នៅ​ប៉ាគីស្ថាន​


គ្រោះថ្នាក់​រថយន្តក្រុង​និង​ឡាន​ដឹកសាំង​នៅ​ប៉ាគិីស្ថាន​ បានសម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៥៧​នាក់​។
គ្រោះថ្នាក់​រថយន្តក្រុង​និង​ឡាន​ដឹកសាំង​នៅ​ប៉ាគិីស្ថាន​ បានសម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៥៧​នាក់​។

អាជ្ញាធរនៅ​ក្នុង​ប្រទេសប៉ាគីស្ថាន បាន​និយាយ​ថា​ទ្បាន​ដឹកសាំង​មួយ​គ្រឿង​ដែល​បានបើកយ៉ាង​លឿន​ក្នុង​ទិស​ខុសគ្នា​បាន​បុក​ចំមុខ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿងនៅ​ថ្ងៃអាទិត្យ​នេះ​ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិចណាស់​៥៧​នាក់​ស្លាប់​នៅ​ជិត​ក្រុង​កំពង់ផែ​ Karachi នា​ប៉ែក​ខាង​ត្បូង​ប្រទេស។

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​ថា​គ្រោះថ្នាក់​ទ្បាន​បុក​គ្នា​នេះ​បាន​កើតទ្បើងនៅលើ​ផ្នែក​មួយនៃ​ផ្លូវ​មិន​ល្អ បណ្តាល​ឲ្យ​ទ្បាន​ទាំង​ពីរ​គ្រឿង​នេះ​ឆេះសន្ធោសន្ធៅ។ ​ក្រុម​ជន​រងគ្រោះ​មាន​រួម​បញ្ចូល​ស្ត្រី​និង​កុមារ​ ដែល​ភាគច្រើន​នៃ​សាកសពត្រូវ​បាន​ឆេះ​មើល​មិន​ស្គាល់។​ក្រុម​មន្ត្រី​បាន​និយាយ​ថា​ចំនួន​មនុស្ស​ស្លាប់អាច​កើន​ទ្បើង​ច្រើន​ថែមទៀត។​

ក្រុម​អាជ្ញាធរ​និយាយ​ថាមាន​មនុស្ស​មួយ​ចំនួន​តូច​បាន​គេចផុត​ពីគ្រោះថ្នាក់​ឆេះ​ទ្បាន​នេះ​ដោយ​បាន​លោត​ចេញ​ពី​បង្អួច​រថយន្ត​ក្រុង។​

ក្រុម​អាជ្ញាធរ​ក៏​បាន​ស្រង់​ពាក្យ​សម្តី​វេជ្ជបណ្ឌិត​ម្នាក់​នៅ​ឯមន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង​ Karachi ដែល​បាន​និយាយ​ថា​ចំនួន​មនុស្សបាត់បង់ជីវិត​នឹងមានច្រើន​ជាង​មុន៕

XS
SM
MD
LG