សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា ក្នុងយុទ្ធនាការលើប្រព័ន្ធអ៊ីនធឺណិតនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងផ្សព្វផ្សាយទស្សនៈយល់ឃើញរបស់អ្នកសារព័ត៌មានកម្ពុជានានាក្នុងប្រធានបទ ឃ្លាំមើលបុគ្គលមានអំណាច៖ សារព័ត៌មាន យុត្តិធម៌ និង នីតិរដ្ឋ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងបើកយុទ្ធនាការលើបណ្តាញផ្សព្វផ្សាយសង្គមដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី៣ ឧសភាឆ្នាំ២០១៨នេះ។នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយឲ្យដឹងកាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយថាក្នុងយុទ្ធនាការលើប្រព័ន្ធអ៊ីនធឺណិតនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងផ្សព្វផ្សាយទស្សនៈយល់ឃើញរបស់អ្នកសារព័ត៌មានកម្ពុជានានាក្នុងប្រធានបទឃ្លាំមើលបុគ្គលមានអំណាច៖ សារព័ត៌មាន យុត្តិធម៌ និងនីតិរដ្ឋ។ អ្នកសារព័ត៌មានអ្នកធ្វើការក្នុងវិស័យព័ត៌មាននឹងចែករំលែកទស្សនៈរបស់ខ្លួនពាក់ព័ន្ធនឹងសារៈសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីឃ្លាំមើល បុគ្គលមានអំណាច។ សម្រង់សម្តីរបស់ពួកគេម្នាក់ៗអមជាមួយនឹងរូបថតរបស់ពួកគេនឹងត្រូវបានចែករំលែកនៅលើគេហទំព័រហ្វេសប៊ុកនិង ទ្វីតទ័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ក្រៅពីនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏នឹងមានការចេញផ្សាយនូវរូបភាពស្តីពីទិដ្ឋភាពរួមនៃស្ថានភាពប្រព័ន្ធផ្សាយនៅកម្ពុជាអមជាមួយនឹងបទដ្ឋានផ្នែកច្បាប់គ្រប់គ្រងលើសេរីភាពសារព័ត៌មាននិងសេរីភាពខាងការបញ្ចេញមតិ៕