ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សកម្មប្រយុទ្ធ​សម្លាប់​មនុស្ស​២០នាក់​នៅ​ក្នុង​ការវាយប្រហារ​នៅ​ អាហ្វហ្គានីស្ថាន


ក្រុម​ទាហាន​អាហ្វហ្គានីស្ថាន​ឈរ​ជុំវិញ​ឡានក្រុង​ដែល​ត្រូវបាន​គេបំផ្លាញ​នៅ​កន្លែង​វាយប្រហារ​អត្តឃាត​ដោយ​ក្រុម​តាលីបាន់​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃសៅរ៍ ​ទី១៣ ​ខែធ្នូ ​ឆ្នាំ២០១៤។

ក្រុម​សកម្មប្រយុទ្ធតាលីបាន់​បាន​សម្លាប់​មនុស្ស​ប្រមាណ​២០​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ និង​ការ​វាយ​ប្រហារ​អត្តឃាត​កាល​ពី​ថ្ងៃ​សៅរ៍ដែល​បណ្តាល​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ​ នៅប៉ុន្មាន​សប្តាហ៍មុន​កង​កម្លាំង​អន្តរជាតិ​ភាគ​ច្រើន​ដក​ថយ​ចេញ​ពី​ប្រទេស​នេះ។​

នៅ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃប្រទេស ​Afghanistan ក្រុម​សកម្មប្រយុទ្ធ​បាន​បាញ់​សម្លាប់​ពលករ​១២នាក់​ដែល​កំពុង​បោសសម្អាត​គ្រាប់មីន​នៅ​ក្នុង​ខេត្ត​ Helmand ​បណ្តាល​ឱ្យ​មាន​ការ​បាញ់កាំភ្លើង​ត​គ្នា​ជាមួយប៉ូលីស។​

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters រាយការណ៍​ថា​អ្នកវាយ​ប្រហារ​បួន​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​ត​គ្នា​ហើយ​បី​នាក់​ទៀត​បាន​ត្រូវ​ចាប់ខ្លួន។​

កាល​ពី​ពេល​មុន​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​ ប៉ូលីស​ Afghanistan បាន​និយាយ​ថា​ក្រុម​ប្រដាប់អាវុធ​បាន​បាញ់​សម្លាប់​លោក Atiqullah Rawoofi មន្ត្រី​ជាន់ខ្ពស់​នៃ​តុលាការ​កំពូល​ប្រទេស Afghanistan នៅ​ជិត​ផ្ទះ​លោក​នៅ​ក្នុង​តំបន់ជាយ​ក្រុង​មួយ​នៃ​រដ្ឋធានី​កាប៊ុល។​ ក្រុម​តាលីបាន់​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​សម្លាប់​លោក​ Rawoofi ក៏​ប៉ុន្តែ​មិន​បាន​និយាយ​ទេ​អំពី​ហេតុដូចម្តេច​បាន​ជា​លោក​បានត្រូវ​វាយ​ប្រហារ។​

នៅ​ក្នុង​ក្រុងកាប៊ុល​ ការ​ផ្ទុះ​មួយ​បានបំផ្លាញ​ទ្បាន​ក្រុង​មួយ​គ្រឿង​ដែល​ដឹក​ក្រុម​បុគ្គលិក​កងទ័ព​រដ្ឋាភិបាល​ Afghanistan បណ្តាល​ឱ្យ​មនុស្សយ៉ាង​តិចណាស់​៦​នាក់​ស្លាប់​ និងធ្វើឱ្យ​មនុស្សជាង​១២នាក់ទៀតត្រូវរបួស។​

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដាច់ដោយទ្បែក​ ក្រុម​ចម្រុះ​អន្តរជាតិ​បាននិយាយ​កាល​ពី​ថ្ងៃ​សៅរ៍ថា​ការ​វាយ​ប្រហារ​មួយ​ដោយ​ក្រុម​តាលីបាន់​នៅ​ជិត​ចំណតយន្តហោះ​ស.រ.អ.​ Bagram ​នៅ​ខាង​ជើង​ក្រុងកាប៊ុល​កាល​ពី​ថ្ងៃ​សុក្រ​បាននាំឱ្យ​ទាហាន​អូតង់​ពីរ​នាក់​បាត់បង់ជីវិត៕

XS
SM
MD
LG