ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​២០នាក់​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ព្រះវិហារ​ Shi'ite ក្នុង​ប្រទេស​បាគីស្ថាន


ក្រុម​អ្នក​ជួយ​សង្រ្គោះ​ប្រមូល​យក​ភ័ស្តុតាង​ពី​កន្លែង​កើតហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​វិហារ​ Shi'ite នៅ​ក្រុង​ Peshawar ប្រទេស​បាគីស្ថាន​ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥។
ក្រុម​អ្នក​ជួយ​សង្រ្គោះ​ប្រមូល​យក​ភ័ស្តុតាង​ពី​កន្លែង​កើតហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​វិហារ​ Shi'ite នៅ​ក្រុង​ Peshawar ប្រទេស​បាគីស្ថាន​ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥។

ក្រុម​ប៉ូលិស​នៅ​ក្នុងប្រទេស​បាគីស្ថាន​និយាយ​ថា​ក្រុម​ជន​សកម្មប្រយុទ្ធបាន​វាយប្រហារ​នៅ​ឯ​ព្រះវិហារ​ Shi'ite មួយ​នៅ​ក្នុង​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​បាគីសា្ថន​ កាល​ពី​ថ្ងៃសុក្រ បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២០នាក់​ស្លាប់​និង​ធ្វើ​ឱ្យ​មនុស្ស​៤០នាក់​ទៀត​របួស។

គេ​បាន​ឮ​សូរ​ផ្ទុះ​និង​ការ​បាញ់​កាំភ្លើង​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ព្រះវិហារ​នេះ​ក្នុង​ក្រុង​ Peshawar ដែលនៅ​ទី​នោះ​ក្រុម​អ្នក​គោរព​សាសនា​អ៊ីស្លាម​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​សូត្រ​ធម៌​នៅ​ពេល​ល្ងាច។​ ការ​វាយ​ប្រហារ​នៅ​ឯ​ព្រះវិហារ​នេះ​ជា​ការ​វាយ​ប្រហារ​ថ្មី​បំផុត​នៅ​ក្នុង​អំពើ​ហិង្សា​ខាង​និកាយ​សាសនា​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​បាគីស្ថាន។​

ក្រុម​តាលីបាន់​បាគីស្ថាន​បាន​អះអាង​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ។ គេ​បាន​ដឹក​ក្រុម​អ្នក​ត្រូវ​របួស​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ក្នុង​មូលដ្ឋាន។​

ការ​វាយលុក​ដ៏​ឃោរឃៅ​ចូល​ក្នុង​ព្រះ​វិហារ​នេះ​កើត​ទ្បើង​ពីរ​សប្តាហ៍​ក្រោយ​ពី​មាន​ការ​ផ្ទុះ​មួយ​នៅ​ក្នុង​ព្រះវិហារ​ Shi'ite មួយ​ទៀត​នៅ​ក្នុង​ក្រុង​ Shikarpur ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​បាគីស្ថាន​នាំ​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៦០នាក់​បាត់បង់​ជីវិត។​

ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​កើត​ទ្បើង​នៅ​ក្នុង​តំបន់​ Lakidar នៃ​ក្រុង Shikarpur ឋិត​នៅ​ចម្ងាយ​ប្រមាណ​៤៧០គ.ម.​ខាង​ជើង​ក្រុង​កំពង់ផែ Karachi។

ក្រុម​អ៊ីស្លាម Sunni Jundallah ដែល​ជា​ក្រុម​មួយ​បំបែក​ខ្លួន​ចេញពី​ក្រុម​តាលីបាន់​បាគីស្ថាន​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារនោះ៕

XS
SM
MD
LG