ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​ប្រហារជីវិត​ជន​មិន​ទាន់​គ្រប់​អាយុ​មួយ​រូប


ផែនទី​ប្រទេស​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​ប្រហារជីវិត​ជន​មិន​ទាន់​គ្រប់​អាយុ​មួយ​រូប នៅពេល​ដែល​ជន​នោះ​ត្រូវ​គេ​ចាប់​ខ្លួន​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​មួយ។
ផែនទី​ប្រទេស​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​ប្រហារជីវិត​ជន​មិន​ទាន់​គ្រប់​អាយុ​មួយ​រូប នៅពេល​ដែល​ជន​នោះ​ត្រូវ​គេ​ចាប់​ខ្លួន​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​មួយ។

ទីភ្នាក់ងារ​ព័ត៌មាន​ អេភី ​(AP) ​រាយការណ៍​ពីក្រុង​អ៊ីស្លាម៉ាបាដ​ថា ​មន្ត្រី​ពន្ធនាគារ​ប្រទេស​ប៉ាគីស្ថាន​បាននិយាយ​ថា​ អាជ្ញាធរ​បាន​ប្រហារ​ជីវិត​បុរស​ម្នាក់ ដែល​ត្រូវ​គេ​ដឹងថា​ ជាក្មេង​ជំទង់​មិនទាន់​គ្រប់អាយុ​ នៅពេល​ដែល​ជន​នោះ​ត្រូវ​គេ​ចាប់​ខ្លួន​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​មួយ។​ នេះបើ​តាមការ​អះអាង​របស់​អង្គការ​សិទ្ធិ​មនុស្ស។

មន្ត្រី​មូលដ្ឋានលោក Omar Farooq ​បាននិយាយ​ថា ​Ansar Iqbal ​ត្រូវគេ​ប្រហារ​ជីវិត​នៅ​ថ្ងៃអង្គារ​នេះ​ក្នុង​មន្ទីរ​ឃុំឃាំង​មួយ​ក្នុង​ស្រុក​ Sargodha ​ភាគខាងកើត​ខេត្ត Punjab។​ សាកសព ​Ansar Iqbal ​ត្រូវ​គេ​ប្រគល់​ជូន​ទៅ​គ្រួសារ​សព​ដើម្បី​យក​ទៅ​កប់។

កាលពី​ថ្ងៃ​ច័ន្ទ​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ Reprieve​ លោក​ Maya Foa ​បានអំពាវ នាវ​ដល់​ប្រទេស​ប៉ាគីស្ថាន​មិន​ឲ្យ​ព្យួរក​សម្លាប់​ Ansar Iqbal ​ដោយ​និយាយ​ថា ជន​ជាប់ចោទ​នេះ​មិនទាន់​គ្រប់​អាយុទេ​ នៅ​ពេល​ដែល​គាត់​ត្រូវចាប់​ខ្លួន។

ចាប់តាំង​ពី​មាន​ការ​អនុវត្ត​ឡើងវិញ​ ប្រទេស​ប៉ាគីស្ថាន​បាន​ប្រហារ​ជីវិត​មនុស្ស ២៣៩​នាក់ហើយ​ បន្ទាប់​ពី​មាន​ការផ្អាក​មួយ​រយៈ​កាល​ពី​ឆ្នាំ២០០៨។ ការ​បន្ត​ទោសប្រហារ​ជីវិត​នេះ​កើតឡើង​ បន្ទាប់​ពី​ពេល​ដែលមាន​ការ​ខឹង​សម្បារ​នឹងការ​វាយ​ប្រហារ​របស់​ពួក​តាលីបង់​កាលពី​ខែធ្នូឆ្នាំ​ទៅ​លើ​សាលារៀន​មួយ​នៅ​ភាគ​ពាយព្យ​ក្រុង Peshawar ​ដោយ​សម្លាប់​មនុស្ស​១៥០នាក់​ ដែល​ភាគច្រើន​ជា​កុមារ៕

XS
SM
MD
LG