ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

​ប៉ាគីស្ថាន​​បង្ក្រាប​លើ​អ្នក​ការទូត​សហរដ្ឋ​អាមេរិក ​និង​ដក​សម្បទានសម្ងាត់


រូបឯកសារ៖ ប៉ូលិស​និង​សន្តិសុខ​ឯកជន​ឈរ​យាម​នៅ​ច្រក​ចូល​ទោ​កាន់​ស្ថាន​កុង​ស៊ុល​អាមេរិក​ នៅទីក្រុង​ Lahore ប្រទេស​ប៉ាគីស្ថាន។

ជា​ការ​តបត​វិញ ​ប្រទេស​ប៉ាគីស្ថាន​បាន​ប្រកាស​ពី​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរលើ​ពួក​អ្នក​ការទូត​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​នឹង​ដក​សម្បទាន​ដែលប៉ាគីស្ថាន​បាន​ផ្តល់​ដល់​បេសកកម្មការទូត​សហរដ្ឋ​អាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម។ អតីត​អ្នក​ការទូត​ប៉ាគីស្ថាន​ម្នាក់​បាន​ពណ៌នា​ថា​ ជា​ការងាក​ចេញ​យ៉ាង​ខ្លាំង​ពី​ទំនាក់​ទំនង​ទ្វេភាគី។

ការ​សម្រេច​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​អ្នកការទូត​ប៉ាគីស្ថាន​នឹង​តម្រូវ​ឲ្យ​ស្វះស្វែង​រកសុំ​ការ​អនុញ្ញាត​ចំនួន៥​ថ្ងៃ​ជា​មុន មុន​ពេល​ធ្វើ​ដំណើរ​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​ពី​ទីកន្លែង​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

​លិខិត​មួយ​ច្បាប់​របស់​ក្រសួងការ​បរទេស​ផ្ញើរ​ជូន​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​អ៊ីស្លាមម៉ាបាត​មិន​បាន​ពណ៌នា​លម្អិត​ថា​ «ការអនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក»​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្តក្នុង​ប្រទេស​ប៉ាគីស្ថាន​ទេ។ បុគ្គលិក​ម្នាក់​របស់ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ត្អូញ​ត្អែ​ពី​ការ​ឆែក​ឆេរ​និង​សាក​សួរ​ដោយ​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​នៅ​ពេល​ដែល​ចាក​ចេញ​ពី​បរិវេណ​ស្ថាន​ទូត។

​លិខិត​នោះ​ក៏បាន​បញ្ជាក់​ដែរថា ​ប៉ាគីស្ថាន​បាន​ទទួល​ព័ត៌មាន​ថា ​លិខិត​អនុញ្ញាតធ្វើ​ដំណើរ​ថ្មីសម្រាប់​ពួក​អ្នកការទូត​ប៉ាគីស្ថាន​ និង​មន្រ្តី​នៅ​ក្នុង​សហរដ្ឋ​អាមេរិកនឹង​ត្រូវ​អនុវត្ត​ចាប់​តាំង​ពី​ថ្ងៃ​ទី១១ ​ខែ​ឧសភា ​ឆ្នាំ​២០១៨​ទៅ។

នៅ​ក្រោម​ការរឹត​ត្បិត​ថ្មី ​ការ​អនុគ្រោះ​ពិសេស​សម្រាប់​បុគ្គលិក​ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​ស្ថាន​កុងស៊ុល​នៅ​ចំណត​យន្តហោះ​បាន​បញ្ចប់។​ ទំនិញ​របស់​ពួកគេ​នឹង​ត្រូវ​ពិនិត្យ​ឆែកឆេរ​ដូច​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​នៅ​ចំណត​យន្តហោះ៕

XS
SM
MD
LG