វ៉ាស៊ីនតោន —
នៅថ្ងៃខួបលើកទី២២ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ខែតុលា ដែលប្រទេសចំនួន១៨សន្យាថា នឹងរៀបចំប្រទេសកម្ពុជាឲ្យមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីពហុបក្សនោះ គណបក្សជំទាស់បានអះអាងថា ពួកគេនឹងធ្វើមហាបាតុកម្មនៅសួនសេរីភាព និងដាក់ញតិ្តជូនដល់ប្រទេសហត្ថលេខីឲ្យដឹងថា រដ្ឋាភិបាលភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជារដ្ឋាភិបាលឯកបក្ស ហើយកំពុងរំលោភគោលការណ៍ប្រជាធិបតេយ្យ សេរីនិយម ពហុបក្សដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលប្រទេសហត្ថលេខីរួមទាំងកម្ពុជាសច្ចាថា នឹងប្រកាន់យក។
បាតុកម្មនេះគឺធ្វើឡើងដើម្បីរារាំងបរទេសមិនឲ្យទទួលស្គាល់រដ្ឋសភា និងរដ្ឋា ភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតដែលគណបក្សជំទាស់បដិសេធមិន ទទួលស្គាល់ ដូចបណ្តាប្រទេសមួយចំនួន ហើយគៀងគរដល់ប្រទេសនៅលើ ពិភពលោកកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មី។
មេដឹកនាំក្រុមជំទាស់គឺលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាន ថ្លែងថា គោលបំណងនៃការធ្វើបាតុកម្មគឺចង់ទាមទារឲ្យប្រទេសហត្ថលេខីជួយដល់កម្ពុជាដែលលោកអះអាងថា មានការរំលោភច្បាប់ និងសិទ្ធិសញ្ញាក្រុងបារីស។
«ប្រទេសកម្ពុជាសព្វថ្ងៃនេះបានរំលោភទៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុង បារីស ជាពិសេសត្រង់ចំណុចថា ប្រជាធិបតេយ្យ សេរីពហុបក្ស ដោយសារយើង បារម្ភថា មានការប្រាចាកពីគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែល ប្រទេសទាំងអស់នោះបានជួយដល់កម្ពុជាកន្លងមកហើយ។ អញ្ចឹងបានយើង ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងនឹងយកញត្តិទៅដាក់ឲ្យអ.ស.ប. យកទៅដាក់ឲ្យប្រទេសហត្ថលេខីទាំងអស់ ដើម្បីមកជួយវិញបាទ នៅថ្ងៃទី២៣តុលានេះ»។
លោកកឹម សុខាបានអះអាងថា លោកមានជំនឿថា សហគមន៍អន្តរជាតិនឹង យល់ពីបញ្ហានេះ។
«ខ្ញុំយល់ថា គេឃើញដូចយើងអញ្ចឹងដែរថា ជាការមួយដែលគណបក្សប្រជាជន កម្ពុជាកំពុងតែដើរខុសហ្នឹងគឺបង្កើតសភាបក្សតែមួយនេះ ហើយដែលខ្ញុំជឿថា ប្រទេសហត្ថលេខី ជាពិសេសប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ គេមិនអាច ទទួលបានទេ»។
តែលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមួយរូប បានអះអាងថា បាតុកម្មរបស់គណបក្សជំទាស់និងការដាក់ញតិ្តទៅកាន់បណ្តាប្រទេសហត្ថលេខីនៃសិទ្ធិសញ្ញាទីក្រុងប៉ារីសគឺជាការប៉ុនប៉ងឲ្យបរទេសលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលពលរដ្ឋកម្ពុជាបានសម្រេចទៅហើយនោះ។
«ទាំងការអភិវឌ្ឍ និងទាំងការអភិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យ គួរតែចាប់ផ្តើមនៅ អង្គុយនៅក្នុងសភា ជាជាងដើរក្រៅសភា ហើយដែលខំលាភពណ៌ថា វាមិនមានប្រជាធិបតេយ្យ ដោយសារមានបក្សតែមួយ។ អាហ្នឹងការលើកឡើងអញ្ចឹង ខ្ញុំមិន ទទួលយកបានទេ ព្រោះការបោះឆ្នោតយើងឃើញមានរយៈពេលច្រើន។ ហើយ អ្វីដែលធ្វើហ្នឹងគឺកំពុងតែប្រឆាំងនឹងឆន្ទៈ ប្រឆាំងនឹងស្ថាប័នជាតិ កំពុងតែ ប្រឆាំងនឹងឆន្ទៈនៃមតិភាគច្រើនរបស់មហាជន ប្រឆាំងនឹងទិសដៅរបស់ព្រះមហាក្សត្រ ក៏ដូចជាច្បាប់របស់កម្ពុជានេះឯង»។
គណបក្សសង្គ្រោះជាតិបានបដិសេធមិនផ្តល់ការគាំទ្រសុពលភាពសភាថ្មីនិង ការបង្កើតរដ្ឋាភិបាលថ្មីទេ ដោយបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា គៃបន្លំការបោះឆ្នោតជាប្រព័ន្ធ ដែលនាំឲ្យលទ្ធផលនៃការបោះឆ្នោតប្រែប្រួល។ គណបក្សជំទាស់បានប្រកាសថា ខ្លួនជាអ្នកឈ្នះការបោះឆ្នោតនេះ ដោយទទួលបានទទួលអាសនៈ៦៣ក្នុងសភា១២៣អាសនៈ ហើយអាចបង្កើតរដ្ឋាភិបាល តែម្នាក់ឯងបាន។ តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បាន ប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតរហូតដល់៦៨អាសនៈ ហើយលើសពីចំនួនត្រូវការដើម្បីបង្កើតសភាថ្មីនិងរដ្ឋាភិបាលថ្មីតែម្នាក់ឯង។
បណ្តាប្រទេសមួយចំនួន ដូចជាស.រ.អា.និងសហភាពអឺរ៉ុប ដែលមានឥទ្ធិពលដល់ជំនួយ នយោបាយ និងសេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់ថា សភាដែលអាចជឿទុកចិត្តបាន ត្រូវតែមានគណបក្សចម្រុះ។ ប្រទេសទាំងពីរក៏ស្ថិតក្នុងបណ្តាប្រទេសហត្ថលេខីនៃសិទ្ធិសញ្ញាទីក្រុងប៉ារីសដែលត្រូវយកចិត្តទុកដាក់អំពីបញ្ហាអភិវឌ្ឍ បញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាដែរ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យម្នាក់ បានអះអាងថា ការយកចិត្ត ទុកដាក់ ឬអន្តរាគមន៍ពីក្រុមបណ្តាប្រទេសហត្ថលេខីទាំងនោះគឺស៊ីសងទៅ លើការផ្តល់ភស្តុតាងគ្រប់គ្រាន់និងច្បាស់លាស់ទៅដល់ប្រទេសទាំងនោះដើម្បី ជាការពិចារណារបស់គេ។
«បើនិយាយពីកិច្ចព្រមព្រៀងអន្តរជាតិជាកិច្ចសន្យាអន្តរជាតិ។ នេះជាកាតព្វកិច្ច ដែលមានចែងនៅក្នុងកិច្ចសន្យានោះ។ ដូច្នេះប្រសិនបើយើងមានភស្តុតាង គ្រប់គ្រាន់ នុះនឹងធ្វើឲ្យគេពិបាកឆ្លើយថា ទេ»។
តែលោកបញ្ជាក់ថា បញ្ហារំលោភសិទ្ធិមនុស្សនិងបញ្ហាប្រជាធិបតេយ្យឬបញ្ហា សភា និងរដ្ឋាភិបាលឯកបក្សជាចំណុចខ្លាំងដែរ។ លោកបានបន្តថា គណបក្ស កាន់អំណាចធ្លាប់ទទួលរងទណ្ឌកម្មជាច្រើនលើកហើយ ហើយស៊ាំនឹងរបៀប ដឹកនាំប្រទេសតាមរបៀបឯកបក្សនេះ។ លោកថា ហើយគណបក្សនេះអាចដំណើរការទៅមុខទៀត។
តែក្រុមអ្នកវិភាគខ្លះព្រួយបារម្ភចំពោះការប៉ះពាល់ដល់មុខមាត់ប្រទេសនិងជីវភាពប្រជាពលរដ្ឋជាទូទៅ ប្រសិនបើមានការហ៊ុំព័ទ្ធសេដ្ឋកិច្ច។ ប្រទេសកម្ពុជាត្រូវគេចាត់ទុកថា ជាប្រទេសក្រីក្រមួយក្នុងពិភពលោក។ កម្ពុជាត្រូវការជំនួយបរទេស១ពាន់លានដុល្លារក្នុង១ឆ្នាំៗដើម្បីទ្រទ្រង់សេដ្ឋកិច្ចនិងដំណើរការរបស់រដ្ឋាភិបាលក្រោយពេលសង្គ្រាមជាង៣ទសវត្សរ៍បានបញ្ចប់កាលពីឆ្នាំ១៩៩៩៕