ភ្នំពេញ —
ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានដាក់លក្ខខណ្ឌចំនួនបីចំណុចដល់គណបក្សប្រជាជនកម្ពុជាឲ្យផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីចៀសវាងភាពមិនប្រក្រតីកើតមានឡើងក្រោយពេលបោះឆ្នោត។
លោក សម រង្ស៊ី បានបញ្ជាក់ប្រាប់ក្រុមអ្នកគាំទ្រនៅពេលដែលលោកចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពតនិងខេត្តតាកែវនៅថ្ងៃអង្គារនេះថា ដើម្បីកុំឲ្យមានបញ្ហាដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣ កំណែទម្រង់ស៊ីជម្រៅត្រូវតែធ្វើឡើងចំពោះគជបពីព្រោះគណបក្សរបស់លោកមិនអាចទុកចិត្តសមាសភាពនៃគជបសព្វថ្ងៃនេះទេ។
លោក សម រង្ស៊ី បានផ្តល់ជម្រើសបីក្នុងការផ្លាស់ប្តូរសមាសភាពនៃគជប។ ទី១សមាសភាពនៃគជបត្រូវតែមានសមាសភាពស្នើគ្នាមកពីគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ។ ទី២ សមាសភាពគជបត្រូវជ្រើសចេញពីអង្កការក្រៅរដ្ឋាភិបាលដែលឯករាជ្យ។
លោក សម រង្ស៊ី បានបញ្ជាក់ថា សមាសភាពនៃគជបត្រូវមានប្រាំបួនរូប គឺបីរូបមកពីគណបក្សសង្គ្រោះជាតិ បីរូបមកពីគណបក្សប្រជាជននិង បីរូបផ្សេងទៀតជាអ្នកអាជ្ញាកណ្តាល។
«ត្រូវតែប្តូរសមាសភាព។ ធ្វើយ៉ាងណាឲ្យគជបហ្នឹងឯករាជ្យ។ បើមិនឯករាជ្យទេ ឲ្យមានតុល្យភាព។ កុំឲ្យស្ថិតនៅក្រោមបញ្ជាគណបក្សណាមួយឲ្យសោះ។ ឥឡូវវាមានតែពីរគណបក្ស។ អញ្ចឹងទាល់តែគណបក្សពីរហ្នឹងឯកភាពគ្នាជ្រើសរើសសមាជិកហើយប្រធានថ្មីនៃគជប»។
លោក សម រង្ស៊ី បានបញ្ជាក់ថា ប្រសិនបើមិនឯកភាពគ្នាចំពោះការផ្លាស់ប្តូរសមាសភាពនៃគជបនោះទេ គណបក្សសង្គ្រោះជាតិនឹងដឹកនាំធ្វើមហាបាតុកម្មជាថ្មីម្តងទៀត។
សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះមានចំនួនប្រាំបួនរូបតែភាគច្រើនិជាសមាជិកនៃគណបក្សគ្រប់គ្រងអំណាច។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះត្រូវបានគណបក្សប្រឆាំងចាត់ទុកថាលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យលទ្ឋផលនៃការបោះឆ្នោតកាលពីខែ កក្កដា ឆ្នាំ ២០១៣ទទួលការរិះគន់ថា គណបក្សប្រជាជនឈ្នះឆ្នោតដោយសារការលួចបន្លំសន្លឹកឆ្នោត។
យោងតាមលទ្ឋផលបោះឆ្នោតដែលបានប្រកាសដោយគជប គណបក្សប្រជាជនកម្ពុជាបានទទួល៦៨អសនៈ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អសនៈ។
គណបក្សសង្គ្រោះជាតិបានទាត់ចោលលទ្ឋផលដែលចេញដោយគជបហើយបានបន្តការដឹកនាំធ្វើមហាបាតុកម្មជាច្រើនលើករហូតដល់មានការបង្ក្រាបដោយអំពើហឹង្សាពីកងកម្លាំងសម្ថកិច្ចរបស់រដ្ឋាភិបាលដែលបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិចប្រាំមួយនាក់ រងរបួសជាច្រើននាក់ និងចាប់ខ្លួនដាក់ពន្ឋនាគារ២៣នាក់។ ក៏ប៉ុន្តែក្រោយមកពីរនាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
លោក ឈាង វ៉ុន សមាជិកគណៈកម្មការចរចារខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា សមាសភាពគជបត្រូវតែជ្រើសចេញពីគណបក្សជាប់ឆ្នោតទាំងពីរតែប៉ុណ្ណោះ។
«គណបក្សសង្គ្រោះជាតិដែលគាត់ទាមទារស្នើគ្នានេះជាសិទ្ឋិរបស់គាត់។ ក៏ប៉ុន្តែគណបក្សប្រជាជនគាត់មានការគិតគូររបស់គាត់ដែរដើម្បីធ្វើយ៉ាងណាឲ្យអ្នកដែលគាំទ្រគណបក្សប្រជាជននៅគង់វង្ស។ យើងត្រូវធ្វើតាមសំណូមពររបស់ប្រជាជនដែរ»។
មន្ត្រីគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានៅមិនទាន់បានបញ្ជាក់ថានឹងបែងចែកសមាសភាពនៃគជបយ៉ាងណាឲ្យមានតុល្យភាពគ្នាទេ។ ចំណុចនេះគណបក្សទាំងពីរមិនទាន់ព្រមព្រៀងគ្នានៅឡើយ៕