ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ឃាតកម្ម​កើន​ឡើង​ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក


រូ​បឯកសារ៖ ប៉ូលិស​ក្រុង​ Chicago បង្ហាញ​កាំភ្លើង​ខុស​ច្បាប់​ជិត​៣.៤០០​ដើម ដែល​ត្រូវ​បាន​រឹប​អូស​បាន​កាល​ពី​ឆ្នាំ​២០១៤។
រូ​បឯកសារ៖ ប៉ូលិស​ក្រុង​ Chicago បង្ហាញ​កាំភ្លើង​ខុស​ច្បាប់​ជិត​៣.៤០០​ដើម ដែល​ត្រូវ​បាន​រឹប​អូស​បាន​កាល​ពី​ឆ្នាំ​២០១៤។

អាជ្ញាធរ​ខាង​ការ​ពង្រឹង​ច្បាប់​សហព័ន្ធ​កំពុង​ខិតខំ​ព្យាយាម​រក​ឱ្យ​ឃើញ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​កំណើន​ឃាតកម្ម​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ក្រុង​ជាង​២៤​នៅ​ក្នុងស.រ.អា.។

ទិន្នន័យ​ដែល​បាន​ត្រូវ​ផ្សព្វផ្សាយ​កាល​ពី​ពេលថ្មីៗ​នេះ​ដោយ​សមាគម​មេប៉ូលិស​ក្នុង​ក្រុងធំៗ​បង្ហាញ​ថា ​ឃាតកម្ម​នៅ​ក្នុង​ត្រីមាស​ទី​មួយ​បាន​កើន​ឡើង​នៅ​ក្នុង​ប្រមាណ​ជា​ពាក់​កណ្តាល​នៃ​មន្ទីរ​ប៉ូលិស​៦៣​ដែល​បាន​ត្រូវ​បង្ហាញ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​បើ​ប្រៀបធៀប​ទៅ​នឹងរយៈ​ពេល​ដូចគ្នា​កាល​ពី​មួយ​ឆ្នាំមុ​ននេះ។ ភា្នក់ងារ​ពង្រឹង​ច្បាប់​ឯទៀតៗ​បាន​និយាយ​ថា​ អត្រា​ឃាតកម្ម​គ្មាន​ការ​ប្រែប្រួល​ទេឬ​មាន​ទាប​ជាង​កម្រិត​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

ឃាតកម្ម​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ក្រុង​ Chicago​ ក្រុ​ Dallas ក្រុង​ Las Vegas និង​ក្រុង​ Los Angeles​ ដែល​នាំ​ឱ្យ​មាន​ការ​ពន្យល់​ផ្សេងៗ​គ្នា​ពី​ពួក​អ្នក​ជំនាញការ​ខាង​ឧក្រិដ្ឋកម្ម​និងពួក​មន្ត្រី​ខាង​ការ​ពង្រឹង​ច្បាប់។

លោក ​James Comey​ នាយក​ការិយាល័យ​ FBI ​បាន​និយាយ​ប្រាប់​ពួកអ្នក​កាសែត​កាល​ពី​ថ្ងៃពុធ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «ខ្ញុំ​មិន​ដឹង​អ្វី​ជា​ចម្លើយ​ទេ ក៏​ប៉ុន្តែ​យើង​មាន​បញ្ហា​ដោយ​ពិត​ប្រាកដ»។

លោក ​Comey ​បាន​យល់​ឃើញ​ថា​ឃាតកម្ម​បាន​កើន​ឡើង​ជាង​មុន​ប្រហែល​ដោយសារ​អ្វី​ដែល​បានត្រូវ​ស្គាល់​ថា​ជា​«ផល​នៃការ​សម្លាប់​នៅ​ Ferguson»​ដែល​ជា​ពាក្យ​ពេចន៍​មួយ​ដែល​បាន​រាល​ដាល​នៅ​ក្រោយ​ប៉ូលិស​ស្បែក​ស​ម្នាក់​បាន​បាញ់​សម្លាប់​បុរស​គ្មាន​អាវុធ​ម្នាក់ឈ្មោះ ​Michael Brown ​អាយុ១៨​ឆ្នាំ​នៅ​ក្នុងក្រុង Ferguson ​រដ្ឋ​ Missouri ​កាលពី​ឆ្នាំ២០១៤។​ Brown ជាជន​ជាតិអាមេរិកាំង​អំបូរ​អាហ្វ្រិក។​

ការ​សម្លាប់​បុរស​នេះ​និង​បាតុកម្ម​ដែល​មាន​នៅ​ពេល​បន្ទាប់​មក​បាន​ជួយ​នាំ​ឱ្យ​មាន​រយៈ​ពេល​ថ្មី​មួយ​នៃការ​ពិនិត្យ​ពិច័យ​ពួក​ប៉ូលិស​ដែល​លោក​ Comey មាន​ជំនឿ​ថា​បាន​ធ្វើឱ្យ​ពួក​ប៉ូលិស​មាន​ភាព​គឃ្លើន​តិច​ជាង​មុន។

លោក ​Darrel Stephens ​នាយក​ផ្នែក​ចាត់​ចែង​កិច្ចការ​នៃ​ក្រុម​ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​នេះ​បាន​ទទួល​ស្គាល់ថា​ លោក​ Comey ​មិនមែន​ជាមនុស្សតែ​ម្នាក់​គត់​ដែល​មាន​ការ​យល់​ឃើញ​ដូចនេះ​ទេ ​ក៏ប៉ុន្តែ​លោក​បាន​ថ្លែង​បន្ថែម​ថា​ ការ​យល់​ឃើញ​នេះ​មិន​មែន​ដូច​ទស្សនៈ​ខ្ញុំ​ទេ»។

កំណត់​សម្គាល់​របស់នាយក​ FBI ​ក៏​បាន​នាំ​ឱ្យ​មាន​ប្រតិកម្មពី​លោក​ Josh Earnest​ អ្នកនាំ​ពាក្យ​សេតវិមាន​ដែល​នៅ​ក្នុង​ការ​និយាយ​ត្រួសៗ​មួយ​ប្រាប់​ពួក​អ្នក​កាសែត​កាលពី​ថ្ងៃ​សុក្រ​ លោក​បាន​ថ្លែង​ថា​ «រដ្ឋបាល​នេះ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ខាង​គោល​នយោបាយ​ដែល​មាន​ឫស​គល់​ក្នុង​ភ័ស្តុតាង ​ដែល​មាន​ឫស​គល់​ក្នុង​វិទ្យាសាស្ត្រ»៕

XS
SM
MD
LG