ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​មួយ​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គីភ័យ​នាវា​មួយ​នៅ​ប្រទេស​ក្រិក​


រូបភាព​ផ្តល់​ដោយ​ក្រុម​នាវិក​អ៊ីតាលី​បង្ហាញ​ពី​ ផ្សែង​ផុស​ចេញ​ពី​នាវា​ Norman Atlantic បន្ទាប់​ពី​នាវា​នោះ​រង​អគ្គីភ័យ​ នៅសមុទ្រ​ Adriatic​ កាលពី​ថ្ងៃ​អាទិត្យ​ ទី២៨ ខែធ្នូ​ ឆ្នាំ២០១៤​។

ក្រុម​ឆ្មាំឆ្នេរ​សមុទ្រ​អ៊ីតាលី​ បាន​និយាយថា​មាន​មនុស្សយ៉ាង​ហោច​ណាស់​មួយ​នាក់​បាន​ស្លាប់​នៅ​ពេលប៉ុន​ប៉ង​រត់​គេច​ខ្លួន​ពីនាវា​ចម្លង​ដឹក​ទ្បាន​នៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរ​កោះ​កូហ្វូ​ (Corfu) ប្រទេស​ក្រិក។​

ក្រុម​មន្ត្រីឆ្មាំឆ្នេ​រ​សមុទ្រ​បាន​បន្ត​ថា​ពួក​គេ​បាន​រក​ឃើញ​សាក​សព​ជន​នោះ ​ដែល​ត្រូវបាន​ដឹក​ដោយក្រុម​អ្នក​ជួយ​សង្គ្រោះ​អ៊ីតាលី​ ទៅ​កាន់ប្រទេស​អ៊ីតាលី។​អ្នកដំណើរ​រាប់រយ​នាក់​បាន​ជាប់គាំង​នៅ​ក្នុង​នាវា​នោះ​នៅ​ពេល​ដែល​កងឧទ្ធម្ភាគ​ចក្រ​ក្រិក​និង​អ៊ីតាលី បាន​ព្យាយាម​ទៅ​ដល់​នាវា​ចម្លង​មាន​បញ្ហា​នោះ​ ដើម្បី​កិច្ច​ខិតខំប្រឹង​ប្រែង​ជួយ​សង្គ្រោះដែល​ត្រូវ​បាន​បង្អាក់​ដោយ​ខ្យល់​បោកបក់ខ្លាំង​និង​រលក​សមុទ្រធំៗ។

កងនាវាជំនួញ​នៅ​ជិត​ទី​នោះ​បាន​ធ្វើ​ជារបាំង​ការពារមួយ​នៅ​ជុំវិញ​កប៉ាល់​ដែលមានវិបត្តិ​នោះ ​នៅ​ពេល​ដែល​នាវា​ពន្លត់​អគ្គីភ័យ​បាន​បើក​ទៅ​កាន់​នាវា​ចម្លង​នោះ​ពី ផ្នែក​ទាំង​សង​ខាង​នៃសមុទ្រ Adriatic។​

អគ្គីភ័យ​បាន​កើត​មានទ្បើង​នៅ​ក្នុង​កន្លែង​ដាក់​ទ្បាន​នៃនាវា​ចម្លង​អ៊ីតាលី​ឈ្មោះ Norman Atlantic ដែល​ធ្វើដំណើរ​ពីកំពង់ផែ​ប៉ាត្រាស (Patras) ​ប៉ែកខាង​លិច​នៃ​ប្រទេស​ក្រិក​ទៅ​កាន់​កំពង់ផែ​អង់កូណា (Ancona) ប្រទេសអ៊ីតាលី។​

លោក​ Nikos Lagadianosអ្នកនាំពាក្យ​ក្រុម​ឆ្មាំសមុទ្រ​បាននិយាយ​ថា​មនុស្ស​ប្រមាណ​១៥០​នាក់​ក្នុង​បណ្តាមនុស្ស​ជិត​៥០០​នាក់​ដែល​ជិះ​ក្នុង​នាវាចម្លង​នោះ​មាន​សុវត្ថិភាព។

លោក​ Miltiadis Varvitsiotis រដ្ឋមន្ត្រី​ក្រសួងនាវា​ចរណ៍​ក្រិក​បាននិយាយ​ថាធាតុ​អាកាស​មិន​ល្អ​ដោយមាន​ខ្យល់​ល្បឿន៨៨គ.ម.ក្នុង​មួយ​ម៉ោង​បា​នធ្វើ​ឲ្យ​ការ​ជួយ​សង្គ្រោះ​មាន​ការ​ពិបាក៕

XS
SM
MD
LG