ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គីភ័យ​ជំរុញ​ឲ្យ​មាន​ការ​ជម្លៀស​អ្នកដំណើរ​ពី​នាវា​មួយ​នៅ​តំបន់​សមុទ្រ​ក្រិក​


ផែនទី​បង្ហាញ​ពី​ទីតាំង​របស់​នាវា​​ Norman Atlantic ទី​ដែល​នាវា​ដឹកអ្នក​ដំណើរ​ជាង​៤០០​នាក់​ ដែល​បាន​រង​អគ្គីភ័យ​នៅ​តំបន់​សមុទ្រ​ Adiratic។​
ផែនទី​បង្ហាញ​ពី​ទីតាំង​របស់​នាវា​​ Norman Atlantic ទី​ដែល​នាវា​ដឹកអ្នក​ដំណើរ​ជាង​៤០០​នាក់​ ដែល​បាន​រង​អគ្គីភ័យ​នៅ​តំបន់​សមុទ្រ​ Adiratic។​

ក្រុមមន្ត្រី​នៅ​ក្នុង​ក្រុង​អាថែន (Athens) បាន​និយាយ​ថាកិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មួយ​កំពុង​ត្រូវបាន​ធ្វើឡើង ​បន្ទាប់​ពី​មាន​ខ្យល់​បក់​បោក​ខ្លាំង​នៅ​ក្រោយ​នាវា​ចម្លង​មួយ​គ្រឿង ដែល​បាន​ដឹកទ្បាន​និង​ក្រុម​អ្នកដំណើរ៤៦៦នាក់​ទទួល​រង​អគ្គីភ័យនៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​ឆ្នេរ​នៃ​ប្រទេសក្រិក។​

នាវាចម្លង​ឈ្មោះ​ Norman Atlantic ឋិត​នៅ​ចម្ងាយ​៨០គ.ម.ភាគ​ពាយ័ព្យ​កោះកូហ្វូ (Corfu) នៅ​ថ្ងៃ​អាទិត្យនេះ​នៅ​ពេលវាបញ្ជូនសារ​គ្រា​មានអាសន្ន​បន្ទាប់​ពី​មាន​អគ្គីភ័យ​នៅ​ជាន់​ក្រោម​នៃនាវា។​នាវា​ចម្លង​នេះ​បាន​ធ្វើដំណើរ​ពី​កំពង់ផែប៉ាត្រាស (Patras) ប៉ែក​ខាងលិច​ប្រទេស​ក្រិក​ទៅ​កាន់​កំពង់ផែអង់កូណា (Ancona) ប៉ែកខាងកើតប្រទេស​អ៊ីតាលី។​ ហើយគេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​មាន​មនុស្ស​ស្លាប់​នៅឡើយ​ទេ​។​

អ្នក​ដំណើរ​ច្រើន​នាក់​ត្រូវ​បានផ្ទេរ​ទៅ​កាន់​នាវា​ជួយ​សង្គ្រោះ​មួយ​គ្រឿង​ហើយ​អ្នក​ដំណើរ​ច្រើន​នាក់​ផ្សេង​ទៀត​បាន​ជិះ​ទូក​សង្គ្រោះ​ជីវិតដែល​ភាសា​អង់គ្លេសហៅ​ថា Life boats។

នាវា​មួយ​ចំនួន​នៅ​ក្នុង​តំបន់នោះ​បានប្រញាប់ប្រញាល់​ចេញ​ទៅ​កាន់​កន្លែង​កើត​ហេតុជាមួយ​កង​ឧទ្ធម្ភាគចក្រនិង​យន្តហោះធុន​ C-130 មួយគ្រឿង​ដែល​ផ្តល់​ជំនួយ​បន្ថែម​ផ្នែក​ស្វែង​រក​និង​ជួយ​សង្គ្រោះ៕

XS
SM
MD
LG